សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

មាតិការ
1. ប្រវត្តិសង្ខេប2. សុន្ទរកថាឯកឧត្តមប្រធាន3. កំណត់ហេតុការប្រកួត4. ឯកសារច្បាប់5. គណៈកម្មាធិការប្រតិបត្តិ6. ក្រុមប្រឹក្សា អូឡាំពិក អាស៊ី7. ទិសដៅយុទ្ធសាស្រ្ត SEA Games 20138. ការផ្តល់ប្រាក់រង្វាន់9. អង្គការសាមគ្គីអូឡាំពិក10. រចនាសម្ព័ន្ធនៃចលនាអូឡាំពិក11. សេចក្តីប្រកាស ស្តីពីគោលដៅអភិវឌ្ឍកីឡា កម្រិតខ្ពស់ ឆ្នាំ ២០១២-២០១៦12. តារាងការប្រកួតប្រចាំឆ្នាំ របស់បណ្តាសហព័ន្ធកីឡាជាតិ13. ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម14. Developing the sports sector including Para Sports at both national and sub-national levels to catch up with the advancement of regional sports by wa15. បញ្ជីឈ្មោះសហព័ន្ធកីឡាមិនអូឡាំពិក(បញ្ចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤)
ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ប្រវត្តិសង្ខេប

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា National Olympic Committee of Cambodia ( NOCC ) មានប្រភពដើមពីគណៈកម្មាធិការអូឡាំពិកខ្មែរ ដែលទទួលស្គាល់ដោយគណ:កម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee ( IOC ) ពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ១៩៦១។

ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩២ NOCC ពុំបានទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិឡើយ ដោយកាល:ទេស:នោះ ប្រទេសជាតិកំពង់ ស្ថិតក្នុងសង្រ្គាមស៊ីវិល ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបងើ្កតឡើងវិញ និងបានទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិឡើងវិញកាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៩៤ ក្នុងលំដាប់ទី ១៩៦ ។

បច្នុប្បន្នគណ:កម្មាធិការអូឡាំពិកអន្តរជាតិមានសមាជិកចំនួន ២០៤ប្រទេស​។

គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសមាជិករបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី Olympic Council of Asia ( OCA ) ក្នុងចំណោម ៤៥ ប្រទេសនៅ ក្នុងទ្វីបអាស៊ី ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំង៦ របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ SEA Games ​ Federation ( SEAGF ) ដែលបានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៥៩ នៅទីក្រុង Bangkok ប្រទេសថៃ ។ សមាជិកស្ថានិកទាំង ៦ រួមមាន កម្ពុជា វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី និង ថៃ ។

ការចូលរួមប្រកួតកីឡាមុនពេលសង្គ្រាម

ក. ការចូលរួមប្រកួតកីឡាអូឡាំពិក (Olympic Games)

    លើកទី ១៦ - ១៩៥៦ នៅទីក្រុង Melbourne   ប្រទេសអូស្រ្តាលី
    លើកទី ១៨ ១៩៦៤ នៅទីក្រុង Tokyo  ប្រទេសជប៉ុន
    លើកទី ២០ - ១៩៧២ នៅទីក្រុង Munich  ប្រទេសអាល្លឺម៉ង់

ខ. ការចូលរួមប្រកួតកីឡាអាស៊ីរដូវក្តៅ (Asian Summer Games)

      កីឡាអាស៊ី គឺជាព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីដែលធ្វើឡើង៤ឆ្នាំម្តង ពោលគឺចន្លោះនឹងកីឡាអូឡាំពិករដូវក្តៅ (៤ឆ្នាំម្តង ជាឆ្នាំលេខគូ)។ វាត្រូវបានគេបង្កើតឡើងកាលពីឆ្នាំ១៩៥១មកម៉្លេះ និងជាកាផ្តួចផ្តើមដោយលោកអតីតនាយករដ្ឋមន្រ្តីចាវ៉ាហារឡាល នេរុ

(Jawaharlal Nehru (1889–1964)  ដោយឥណ្ឌា ជាម្ចាស់ផ្ទះ ពេលនោះកម្ពុជាមិនបានចូលរួមទេ។​

លើកទី២ ធ្វើនៅទីក្រុងម៉ានីឡា(Manila) ប្រទេសហ្វីលីពីន(Philippines) ក្នុងឆ្នាំ១៩៥៦ កម្ពុជាបានចូលរួមជាលើកដំបូង ដោយបញ្ជូនកីឡា អត្តពលកម្មតែប៉ុណ្ណោះ នាពេលនោះសមាសភាពរបស់ក្រុមកម្ពុជារួមមាន

          ១.លោក ឃូ​ យូហេង ជាអ្នកដឹកនាំ

          ២.លោក អ៊ាំង គឺមអ៊ាន កីឡាកររត់ល្បឿន

          ៣.លោក ឃ្លូ ផាត កីឡាករលោតថ្នោល

          ៤.អ្នកអង្គម្ចាស់ ស៊ី សុវត្ថិ ឆ្នៃវង្ស កីឡាករលោតចម្ងាយ

ពេលនោះកម្ពុជាពុំទទួលបានមេដាយឡើយ។

ឆ្នាំ១៩៥៨ ប្រព្រឹត្តិឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ កម្ពុជាបញ្ជូនកីឡាចំនួន៣ប្រភេទចូលរួមដូចជា អត្តពលកម្ម ប្រដាល់ និងបាល់បោះ ។  កម្ពុជាពុំទទួលបានមេដាយទេ។

ឆ្នាំ១៩៦២ លើកទី៤ ធ្វើនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ពេលនោះហើយ ដែលកម្ពុជារកបានមេដាយសំរឹទ្ធ កម្រិតទ្វីបអាស៊ីជា លើកដំបូងរបស់ខ្លួន លើប្រភេទកីឡាប្រដាល់សាកលទម្ងន់ ៥៨គីឡូក្រាមរបស់កីឡាករ យូ ជិនហុង។

ការប្រកួតលើកទី៥ ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាឆ្នាំ១៩៦៦ កម្ពុជាពុំ បានចូលរួមទេ ដោយសារកម្ពុជាជាប់រវល់ រៀបចំ កីឡា ហ្គាណេហ្វូ(Ganefo)អាស៊ីលើកទី១ នៅទីក្រុងភ្នំពេញ។

ការប្រកួតលើកទី៦ ធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ដដែលនាឆ្នាំ១៩៧០ កម្ពុជាបានចូលរួមឡើងវិញ ជាមួយនឹងកីឡាជាច្រើនប្រភេទ ព្រមទាំងលទ្ធផលដូចខាងក្រោម

          ១.កីឡាប្រដាល់សាកល (កីឡាករ ខៀវ សឿន មេដាយប្រាក់១គ្រឿង កីឡាករ ឡុង សាវឿន មេដាយប្រាក់១គ្រឿង)

          ២.កីឡាហែលទឹកបុរស (ផាត់ សំអុន មេដាយសំរឹទ្ធ១គ្រឿង)

          ៣.កីឡាបាល់ទះស្រ្តី (មេដាយសំរឹទ្ធ១គ្រឿង)

នៅកីឡាអាស៊ីលើកទី៧ ធ្វើឡើងនៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ពីថ្ងៃទី១ ដល់១៦ ខែកញ្ញា ឆ្នាំ១៩៧៤។ កម្ពុជាបញ្ជូនកីឡា៣ប្រភេទ ចូលរួមដូចជា អត្តពលកម្ម៤នាក់(ស្រី១) កីឡាហែលទឹកបុរស៤នាក់ និងកីឡាប្រដាល់២នាក់។ ជាលទ្ធផលកម្ពុជា មិនទទួលបានមេដាយ ឡើយ។

នៅកីឡាអាស៊ីលើកទី៨(១៩៧៨)​ដល់លើកទី១១(១៩៩០) កម្ពុជាពុំបានចូលរួមក្នុងព្រឹត្តិ ការកីឡានេះឡើយដោយសារក្នុងប្រទេសមានសង្គ្រាមស៊ីវិល។

លើកទី១២ នៅឆ្នាំ១៩៩៤ ធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នាប្រទេសជប៉ុន ​។

លើកទី១៣ នៅឆ្នាំ១៩៩៨ ធ្វើនៅទីក្រុងបាងកកប្រទេសថៃកម្ពុជាពុំទទួល បានលទ្ធផលទេ។

លើកទី១៤ ឆ្នាំ២០០២ ធ្វើនៅទីក្រុងប៊ូសាន ប្រទេសសាធារណរដ្ឋកូរ៉េ កម្ពុជាពុំទទួល បានលទ្ធផលទេ។

លើកទី១៥ ឆ្នាំ២០០៦ ធ្វើនៅទីក្រុងដូហា ប្រទេសកាតាកម្ពុជាពុំទទួល បានលទ្ធផលទេ។

លើកទី១៦ ឆ្នាំ២០១០ ធ្វើនៅទីក្រុងខ្វាងចូវ ប្រទេសចិនកម្ពុជាពុំទទួល បានលទ្ធផលទេ។

លើកទី១៧ ឆ្នាំ២០១៤ ធ្វើនៅទីក្រុងអ៊ីនឆុន ប្រទេសសាធារណរដ្ឋកូរ៉េ ជាលើកទី១ ក្នុងប្រវត្តិកីឡាកម្ពុជាដែលទទួលបានមេដាយមាស១ គ្រឿង លើប្រភេទកីឡាតេខ្វាន់ដូ ពីសំណាក់កីឡាការិនី ស៊ន សៀវម៉ី លើប្រភេទទម្ងន់ក្រោម៦៣គីឡូក្រាម។

​ ​

ជ័យលាភីមេដាយមាសកីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី(អាវនិងខោពណ៌ខៀវ)

គ. ការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games)

លើកទី ០១ - ១៩៥៩ នៅទីក្រុងBangkok  ប្រទេសថៃ

 លើកទី ០២ - ១៩៦១ នៅទីក្រុង Rangoon ប្រទេសភូមា

 លើកទី ០៣ - ១៩៦៥ នៅទីក្រុង  Kuala Lumpur ប្រទេសម៉ាឡេស៊ី

 លើកទី ០៤ - ១៩៦១ នៅទីក្រុងBangkok  ប្រទេសថៃ

លើកទី ០៥ - ១៩៦១ នៅទីក្រុង Rangoon ប្រទេសភូមា

លើកទី ០៦ - ១៩៧១ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី

 លើកទី ០៧ - ១៩៧៣ នៅទីក្រុង Singapore ប្រទេស សឹង្ហបុរី

 លើកទី ០៨ - ១៩៧៥ នៅទីក្រុងBangkok  ប្រទេសថៃ                                                           

 លើកទី ០៩ - ១៩៧៧ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី                                      

 លើកទី ១០ - ១៩៧៩ នៅទីក្រុង Jakarta  ប្រទេសឥណ្ឌូណេស៊ី                                                         

 លើក ១១ - ១៩៨១ នៅទីក្រុង Manila  ប្រទេសហ្វីលីពីន                                                       

 លើកទី ១២ - ១៩៨២ នៅទីក្រុង Singapore ប្រទេស សឹង្ហបុរី                                                

  លើកទី ១៣ - ១៩៨៣ នៅទីក្រុង Bangkok  ប្រទេសថៃ                                                    

 លើកទី ១៤ - ១៩៨៥ នៅទីក្រុង Jakarta  ប្រទេសឥណ្ឌូណេស៊ី                                                     

លើកទី ១៥ - ១៩៨៧ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី                                                     

 លើកទី ១៦ - ១៩៨៩ នៅទីក្រុង Manila  ប្រទេសហ្វីលីពីន                                                     

លើកទី ១៧ - ១៩៩១ នៅទីក្រុង Singapore ប្រទេស សឹង្ហបុរី

 លើកទី ១៨ ឆ្នាំ១៩៩៥ នៅទីក្រុង ឈៀងម៉ៃ ប្រទេសថៃ

  លើកទី ១៩ ឆ្នាំ១៩៩៧ នៅទីក្រុង Jakarta  ប្រទេសឥណ្ឌូណេស៊ី

  លើកទី ២០ ឆ្នាំ១៩៩៩ Brunei ប្រទេស Brunei

 លើកទី ២១ ឆ្នាំ២០០១ នៅទីក្រុង Kuala Lumpur  ប្រទេសម៉ាឡេស៊ី

លើកទី ២២ ឆ្នាំ២០០៣ នៅទីក្រុង Hanoi  ប្រទេសវៀតណាម

 លើកទី ២៣ ឆ្នាំ២០០៥ នៅទីក្រុង Manila  ប្រទេសហ្វីលីពីន

 លើកទី ២៤ ឆ្នាំ២០០៧ នៅទីក្រុង Nakon Rachasima ប្រទេស ថៃ

 លើកទី ២៥ ឆ្នាំ២០០៩   នៅទីក្រុង Vientiane  ប្រទេសឡាវ  

 លើកទី ២៦ ឆ្នាំ២០១១ នៅទីក្រុង Palembang  ប្រទេសឥណ្ឌូណេស៊ី

 

ដំណើរព្យុះហយាត្រារបស់ប្រតិភូកីឡាកម្ពុជា នាកីឡាស៊ីហ្គេមលើកទី២៦ នៅទីប៉ាឡាំបាំង ប្រទេសឥណ្ឌូណេស៊ី

ការចូលរួមកីឡាក្នុងពេលសង្រ្គាម

 

ល.រ ឈ្មោះ Games និង ឆ្នាំ ទីក្រុង ប្រទេស រដ្ឋាភិបាល
លើកទី ១២ ឆ្នាំ ១៩៨៣ សឹង្ហបុរី សឹង្ហបុរី កម្ពុជាប្រជាធិបតេយ្យ
លើកទី ១៣ ឆ្នាំ ១៩៨៥ បាងកក ថៃ កម្ពុជាប្រជាធិបតេយ្យ
លើកទី ១៤ ឆ្នាំ ១៩៨៧ ហ្សាកាតា ឥណ្ឌូណេស៊ី កម្ពុជាប្រជាធិបតេយ្យ
បញ្ជាក់ៈ កម្ពុជាប្រជាធិបតេយ្យបានចូលរួមប្រកួតកីឡា SEA Games ចំនួន ៣ លើកប៉ុណ្ណោះ គឺមិន មានសិទ្ធិចូលរួមប្រកួតកីឡា អូឡាំពិក និង កីឡាអាស៊ីឡើយ។

 

ការចូលរួមប្រកួតកីឡាក្រោយពេលសង្រ្គាម

ក. ការចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ (Olympic Summer Games)

    លើកទី ២៦ ១៩៩៦ នៅទីក្រុង Atlanta សហរដ្ឋអាមេរិក
    លើកទី ២៧-២០០០ នៅទីក្រុង Sydney ប្រទេសអូស្រ្តាលី
    លើកទី ២៨-២០០៤ នៅទីក្រុង Athens    ប្រទេសក្រិក
    លើកទី ២៩-២០០៨ នៅទីក្រុងប៉េកាំង ប្រទេសចិន

    លើកទី ៣០-២០១២ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

 គ. ការចូលរូមប្រកួតកីឡាអាស៊ីរដូវរងា (Asian Winter Games)

    លើកទី ៦ ២០០៧ បានចូលរួមសង្កេតការណ៏នៅទីក្រុង Chang Chun ប្រទេសចិន

ឃ. ការចូលរួមប្រកួតកីឡាអាស៊ីក្នុងសាល (Asian Indoor Games)

    លើកទី ១ ២០០៥ នៅទីក្រុង Bangkok ប្រទេសថៃ
    លើកទី ២ ២០០៧ នៅទីក្រុង Macau ប្រទេសចិន
    លើកទី ៣ ២០០៩ នៅប្រទេសវៀតណាម

ង. ការចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ (Asian Beach Games)

    លើកទី ១ ឆ្នាំ២០០៨ នៅកោះ BALI ប្រទេសឥណ្ឌូណេស៊ី

    លើកទី ២ ឆ្នាំ២០១០ នៅទីក្រុង ម៉ូស្កាត  ប្រទេស អូម៉ង់

    លើកទី ៣ ឆ្នាំ២០១២ នៅទីក្រុង ហៃយ៉ា សាធារណ:ប្រជាមានិតចិន

   លើកទី ៤ ឆ្នាំ២០១៤   នៅ កោះភូកេត ប្រទេសថៃ។

កីឡាការិនី និ សំណាង ដែលទទួលបានមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ 4th Asian Beach Games 2014 នៅខេត្តភូកេត ប្រទេសថៃ ​មានប្រទេសចូលរួមចំនួន ៤៥ប្រទេសមកពីទ្វីបអាស៊ី។ មេដាយសំរឹទ្ធគឺជាប្រវត្តិកីឡាឆ្នេរខ្សាច់ដំបូងរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ ដែលចូលរួមលើកទី៤ សម្រាប់កម្ពុជា និងលើកទី២ សម្រាប់កីឡាចំបាប់។ 

ក្នុងព្រឹត្តិការណ៍លើកនេះ កម្ពុជាបានបញ្ជូន ៣ប្រភេទ សរុបចំនួន ០៨នាក់ រួមមាន៖ បាល់ទះលើឆ្នេរខ្សាច់ ចំបាប់លើឆ្នេរខ្សាច់ និងបាល់លេងដោយជើងលើឆ្នេរខ្សាច់ (Foot Volley)។

សូមបញ្ជាក់ផងដែរថា កីឡាការិនី និ សំណាង ក៏ជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ា។

កីឡាការិនីចំបាប់ និ សំណាង(ខោនិងអាវវែងពណ៌ក្រហម) ជ័យលាភីមេដាយសំរឹទ្ធ 

 

កំណត់សម្គាល់​: ឆ្នាំ ១៩៥៩​ ដល់ឆ្នាំ ១៩៧៥ កីឡាអាស៊ីអាគ្នេយ៍មានឈ្មោះថា SEAP Games ( South East Asia Peninsular Games) ។ ចាប់ពីឆ្នាំ១៩៧៧មក ក្រោយពេលបញ្ចូលប្រទេសឥណ្ឌូណេស៊ី និង ហ្វីលីពីន ជាសមាជិកបានប្តូរឈ្មោះថា SEA Games វិញ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber