សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
វគ្គសិក្សាពីLawn Bows បានបញ្ចប់ហើយ
ដោយ៖ Rosa​ | 3 ខែ កន្លងទៅ

វគ្គសិក្សាពីប្រភេទកីឡា Lawn Bowsសម្រាប់ជនពិការដែលបង្ហាត់ដោយក្រុមអ្នកឯកទេស មកពីប៉ារ៉ាឡាំពិកម៉ាឡេស៊ីបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២០មករា ។

 

នេះជាប្រភេទកីឡាសម្រាប់កីឡាជនពិការ។វគ្គរយៈពេលខ្លីនេះបានបើកកាលពីថ្ងៃទី១៩មករាហើយ វគ្គនេះបាន បណ្ដុះបណ្ដាលដល់មន្ត្រីប៉ារ៉ាឡាំពិកកម្ពុជា គ្រូបង្វឹក កីឡាករ របស់កម្ពុជាពីរបៀបលេង តួនាទីរបស់អាជ្ញាកណ្ដាល និង គ្រូបង្វឹក ចំនួន៥៤នាក់ ។

ជាមួយនឹងការសិក្សាទ្រឹស្ដីរយៈពេលខ្លីនោះសិក្ខាកាមទាំងអស់បានអនុវត្តន៍លើទីលានតែម្ដង ។គឺកី ឡាធ្វើការប្រកួត និងស្វែងយល់់ពី នីតិវិធីនៃការប្រកួត ។ចំពោះអាជ្ញាកណ្ដាល និង អ្នកសិក្សាពីជំនាញគ្រូ បង្វឹកនោះត្រូវបំពេញការងារនៅលើទីលានផ្ទាល់តែម្ដង ។

 

ប្រភេទកីឡានេះលេងលើទីលានដែលមានបណ្ដោយ៥០ម៉ែត្រនិងទទឹង២៥ម៉ែត្រការផ្ដល់ពិន្ទុគឺដូចប៉េតង់ដែរដោយមួយសិតមាន១៣ពិន្ទុ ។

 

របៀបលេងក៏ដូចប៉េតង់ដែរគឺមានគ្រាប់ប៊ីនិងគ្រាប់សម្រាប់បោះហើយនរណាបោះចូលកៀកគ្រាប់ប៊ីជាងគេ គឺបានពិន្ទុ ។គ្រាប់សម្រាប់បោះមានទំហ៊ំធំជាងប៊ូលតែទម្ងន់មានចាប់ពី១,២គីឡូក្រាមដល់២គីឡូក្រាម ។

 

ទាំងគ្រាប់ សម្រាប់បោះ និង គ្រាប់ប៊ីគឺផលិតនៅរោងចក្រមួយនាប្រទេសអូស្ត្រាលី ។ គ្រាប់បាល់សុទ្ធតែមានកាលបរិច្ឆេទត្រឹមត្រូវដែលកាលបរិច្ឆេទនោះគឺរយៈពេល១២ឆ្នាំ។ក្នុងអម្លុង មិនទាន់ អស់សុពលភាពគេអាចយកទៅប្រកួតជាលក្ខណៈអន្តរជាតិបានតែបើអស់សុពលភាពត្រូវទិញថ្មី ឬ ត្រូវបញ្ជូនទៅរោងចក្រដែលផលិតនោះឲ្យដាក់កាលបរិច្ឆេទជាថ្មីឡើងវិញ។បើមិនដូច្នោះទេមិនអាចយកទៅប្រកួតជាលក្ខណៈ អន្តរជាតិបានឡើយតែអាចហាត់ក្នុងស្រុកបាន ។

 

ការលេងមាន ៤ វិញ្ញាសាគឺវិញ្ញាសាម្នាក់ទល់ម្នាក់ដែលវិញ្ញាសានេះកីឡាករ ឬ កីឡាការិនីម្នាក់មានគ្រាប់ សម្រាប់បោះក្នុងម្នាក់ ៤ គ្រាប់ ។ វិញ្ញាសា ២នាក់ទល់ ២នាក់គឺអាស្រ័យលើការកំណត់របស់គនៈកម្មការៀបចំការប្រ កួត ។ចំពោះវិញ្ញាសា ៣នាក់ទល់ ៣នាក់ និង ៤នាក់ទល់៤នាក់កីឡាករ-កីឡាការិនីមួយរូបៗមានគ្រាប់សម្រាប់បោះ ចំនួន ២គ្រាប់ម្នាក់ ។

គួរបញ្ជាក់ថាការប្រកួតកីឡាASEAN Para Gamesលើកទី៩នៅប្រទេសម៉ាឡេស៊ីឆ្នាំនេះមិនទាន់ មានប្រភេទកីឡាLawn Bowsដាក់ឲ្យប្រកួតនៅឡើយទេព្រោះដើម្បីបញ្ចូលឲ្យមាននៅក្នុងការប្រកួតបាន ទាល់តែមានប្រទេសចំនួន៤គាំទ្រ។ពេលនេះកម្ពុជា វៀតណាម ឡាវ ឥណ្ឌូនេស៊ីបានគាំទ្រហើយតែការហ្វឹក ហាត់ទើបតែចាប់ផ្ដើម ។

 

ASEAN Para Gamesលើកទី១០នឹងមានវត្តមានប្រភេទកីឡានេះជាមិនខានហើយកម្ពុជានឹបណ្ដុះ បណ្ដាល កីឡាករ-ការិនី គ្រូបង្វឹក និង អាជ្ញាកណ្ដាលឲ្យបានជាដាច់ខាត ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber