សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ឥណ្ឌាបបួលខ្មែរពង្រឹងល្បែងអ៊ូឡើងវិញ
ដោយ៖ Rosa​ | 9 ខែ កន្លងទៅ

សមាគមកីឡាលេងអ៊ូរបស់ឥណ្ឌាបានបបួលកម្ពុជាបង្កើតល្បែងអ៊ូប្រោះប្រភេទកីឡានេះត្រូវបានគេដាក់ឲ្យមានប្រកួតជើងឯកទ្វីបអាស៊ីដែរ ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាកីឡាKabbadi នេះមិនត្រឹមតែមានប្រជាប្រិយភាពនៅឥណ្ដាប៉ុណ្ណោះទេតែប្រភេសជាច្រើននៅលើពិភពលោកគេនិយមលេងកីឡានេះ ដែរហើយ ។

 

ល្បែងអ៊ូដែលភាសាឥណ្ឌាហៅថាKabbadiនោះគឺជាប្រភេទល្បែងមួយដែលអ្នកជនបទនៅកម្ពុជានិយមលេង គ្រាន់បើដែរពិសេសក្មេងៗលេងពេលទៅឃ្វាលគោហើយជួនកាលទៀតចាស់ៗលេងនៅរដូវបញ្ចប់ការច្រូតកាត់ ឬ បោកបែនស្រូវចប់ ។សម្រាប់ពេលនេះល្បែងនេះនៅកម្ពុជាមិនសូវមាននរណាលេងទៀតទេព្រោះបន្ទាប់ពីបង្ហើយការ ងារកេត្រូវមើលទូរទស្សន៍វិញម្ដង ។

 

កីឡាប្រភេទនេះនៅឥណ្ឌាគេនិយមលេងច្រើនហើយឥណ្ឌគេហៅថាKabbadi ឬ Chadukudu ឯ កម្ពុជា ហៅថាអ៊ូ នៅបង់ក្លាដេសគេហៅថា Hadudu ប្រទេសម៉ាល់ឌីវគេហៅថាBhavativ ជាដើម ។

 

ទោះបីនៅកម្ពុជាគេហាក់ដូចជាភ្លេចកីឡាប្រភេទនេះនៅតំបន់ខ្លះក៏ដោយក៏នៅក្នុងតំបន់អាស៊ីមានការប្រកួត ASIAN Games ប្រកួត ASIA Kabbadi Cup ប្រកួតKabbadi World Cup ប្រកួតWomen Kabbadi Wolrd Cup ប្រកួត Pro Kabbadi League ប្រកួត UK Kabbadi Cup ប្រកួតWorld Kabbadi League ជាដើម ។

 

កាលពីប្រកួតកីឡាអូឡាំពិកឆ្នាំ១៩៣៦នៅទីក្រុងប៊ែរឡាំងប្រភេទកីឡានេះត្រូវបានគេយកទៅបង្ហាញក្នុងពេល នោះ ។ឆ្នាំ១៩៣៨ ដល់ឆ្នាំ១៩៥០ប្រជាជនឥណ្ឌាចាប់ផ្ដើមបបួលគ្នាលេងកីឡានេះគ្រប់តំបន់ ។ឆ្នាំ១៩៧២សហព័ន្ធ កីឡាKabbadi ត្រូវបានបង្កើតជាលើកដំបូងនៅឥណ្ឌាហើយក៏មានការប្រកួតជើងឯកជាតិជាលើកដំបូងដែរ ។ឆ្នាំ ១៩៧៩មានការប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងរវាងឥណ្ឌា និង បង់ក្លាដេស ។

 

អ៊ូ ឬ Kabbadi ការលេងគេមិនជាកំនត់ចំនួនប៉ុន្មានទេគឺអាស្រ័យទៅលើការឯកភាពគ្នារវាងអ្នកលេងជាមួយ អ្នកលេង ឬ បទបញ្ជាដែលគេចែងឡើងសម្រាប់ព្រឹត្តិការណ៍នីមួយៗ ។តែចំនួនប្រហែលជាមិនលើសពី ៥នាក់នោះ ទេ ។

 

កីឡា ប្រភេទនេះសម្រាប់បុរសលេងលើទីលានទំហ៊ំ១០ម៉ែត្រ គុណ ១៣ម៉ែត្រ ឯ ទីលានសម្រាប់នារីគឺទំហ៊ំ ៨ម៉ែត្រ គុណ១២ម៉ែត្រ ។ការប្រកួតមានរយៈពេល២០នាទី ។

 

របៀបលេងមិនខុសគ្នាពីអ៊ូខ្មែរឡើយគឺភាគីម្ខាងស្រែអ៊ូចូលទៅទឹកដីគូប្រកួតតែត្រូវរក្សាដង្ហើមមិនឲ្យដាច់ ហើយត្រូវព្យាយាមទះឲ្យចំគូប្រកួតហើយរត់ចេញមកដីខ្កួនឯងវិញ ។ ចំពោះភាគីម្ខាងទៀតត្រូវខិតខំចាប់គូប្រកួត របស់ខ្លួនកុំឲ្យចេញមករួចវិញ ឬ ចាំឲ្យគូប្រកួតដាចាំដង្ហើមនោះគេនឹងឈ្នះ ។

 

សូមបញ្ចាក់ថាអ្នកលេងកីឡាអ៊ូនេះបើជាអ្នកធ្លាប់លេងកីឡាចំបាប់នោះគេនឹងពូកែក្នុងការចាប់គូប្រកួតតែ ម្ដង ។ខាងមុខនេះកម្ពុជានឹងមានសមាគមកីឡាអ៊ូតែពេលនេះអ្វីៗមិនទាន់រៀបចំរចនាសម្ព័ន្ធនៅឡើយទេ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber