សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
A cademy ល្បុក្កតោកម្ពុជាប្រឡងឡើង ក្រម៉ាខ្មៅ៨នាក់
ដោយ៖ Rosa​ | 9 ខែ កន្លងទៅ

ថ្មីៗនេះលោកគ្រូតាក្រមាមាសសានគឹមស៊ានប្រធាន A cademyល្បុក្កតោកម្ពុជានិងឯកឧត្តម វ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាផងនោះបានអញ្ជើញចូលរួមប្រគល់លិខិតបញ្ជាក់ដល់កីឡាករកីឡាការិនីល្បុក្កតោដែលបាន ប្រឡងយកកម្រិតក្រមាខ្មៅកាល កាលពីចុងសប្ដាហ៍កន្លងទៅនេះនៅខេត្តសៀមរាប។

 

A cademy ល្បុក្កតោកម្ពុជា មានទីស្នាក់ការនៅភូមិទ្រាំងឃុំស្លក្រាមក្រុងសៀមរាបខេត្តសៀមរាប។

លោកសានអង្គររាជវ័ន្តគ្រូបង្វឹកដែលមានកម្រិតក្រម៉ាខ្មៅ៣ជាន់និងជាកូនបង្កើតរបស់លោកសានគឹមស៊ានឲ្យដឹងថា ការប្រឡងយកកម្រិតក្រមាខ្មៅ មានកីឡាករ-កីឡាការិនីសរុបចំនួន១៣នាក់ក្នុងនោះមានម្នាក់ជាស្រ្តី ដែលគាត់បានប្រឡងឡើងបន្ទាប់ពីពួគគាត់បានហ្វឹកហាត់អស់រយៈពេលច្រើនឆ្នាំ មកនោះ។

 

អ្នកដែលត្រូវបានទទួលបានក្រមាខ្មៅកម្រិត១ជាន់មានចំនួន៨នាក់បន្ទាប់ពីការហ្វឹកហាត់អស់រយៈពេល៥ឆ្នាំក្នុងនោះមកពីរាជធានីភ្នំពេញចំនួន៣នាក់និងនៅខេត្តសៀមរាប៤នាក់និងមកពីអូស្ត្រាលីចំនួន១នាក់។

 

ចំណែកអ្នកទទួលបានកម្រិតក្រមាប៉ៃតងមានចំនួន៥នាក់ក្នុងនោះស្ត្រី៣នាក់បន្ទាប់ពីពួកគាត់បានហ្វឹកហាត់អស់រយៈពេល៣ឆ្នាំ។

 

លោកស៊ានគឹមស៊ានដែលមានវ័យ៧២ឆ្នាំជាអ្នកប្រឹងប្រែងលើកស្ទួយកីឡាល្បុក្កតោនិងជានាយក A cademyល្បុក្កតោនៅខេត្តសៀមរាបមានប្រសាសន៍ថាសកម្មភាពបណ្តុះបណ្តាលធនធានមនុស្សផ្នែកកីឡាល្បុកតោនេះមានការលំបាកណាស់និងប្រើពេលវេលាហ្វឹកហាត់រយៈពេលច្រើនឆ្នាំនិងទាមទាការតស៊ូលះបង់ព្រមទាំងមានទេពកោសល្យល្អសមស្របឆ្លងកាត់ការប្រឡងពីគ្រូបង្វឹកទើប A cademyរបស់យើងចេញលិខិតបញ្ចាក់ទទួលស្គាល់បាន។

 

លោកបន្ថែមថាការប្រឡងឡើងកម្រិតក្រម៉ាខ្មៅនេះត្រូវឆ្លងកាត់មេគុនចំនួន៥ផ្នែកមានមេគុនដៃ,មេគុនជើង,មេគុនកែង,មេគុនជង្គង់និងមេគុនលោតជាន់ថ្នាក់យ៉ាងតិច១០ក្បាច់។ទោះជាយ៉ាងណាលោកគឹមស៊ានបញ្ជាក់ថាក្បាច់គុនល្បុក្កតោមានរាប់ម៉ឺនក្បាច់ហាត់តាំងពីក្មេងដល់ចាស់ក៍មិនអស់ដែរហើយបច្ចុប្បន្នលោកបានចងក្រងជាឯកសារបានចំនួន៣០០០ក្បាច់ហើយ។

ឯកឧត្តមវ៉ាត់ចំរើនបាន កោតសរសើរពីការប្រឹងប្រែងរបស់លោកតាសានគឹមស៊ានដែលលះបង់ពេលវេលាយកចិត្តទុកដាក់ចងក្រងកីឡាល្បុក្កតោកម្ពុជាបានល្អ។

 

បច្ចុប្បន្នកីឡាល្បុក្តតោមានការរីកចម្រើនខ្លាំងតាមបណ្ដាខេត្តចំនួន៨ មានភ្នំពេញ,កណ្តាល,កែប,កំពត,តាកែវ,កំពុងឆ្នាំង,ពោធិសាត់និងសៀមរាប។ ឥឡូវនេះយើងកំពុងត្រូវការធនធានមនុស្សដែលចេះល្បុក្កតោនេះខ្លាំងណាស់ដើម្បីទៅបង្ហាត់បន្តដល់ដៃគូនិងសមាគមនៅក្រៅប្រទេសដែលកំពុងតែមានសកម្មភាពជាបណ្តើរៗ។ នៅលើឆាកអន្តរជាតិមានប្រទេសចំនួន១២ហើយកំពុងតែមានសកម្មភាពល្បុក្កតោគឺសហរដ្ឋអាមេរិក,បារាំង,អូស្ត្រាលី,អង់គ្លេស,ឥណ្ឌា,អ៊ឺរ៉ង់,ហ្វីលីពីន,ម៉ាឡេស៊ី,សឹង្ហបុរី មីយ៉ាន់ម៉ា,កូរ៉េខាងត្បូង និង ជប៉ុន៕


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber