សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែន បង្ហាញពីចេតនាបង្កើតក្រុមបាល់ទាត់ត្រកូលហ៊ុន
ដោយ៖ Rosa​ | 4 ខែ កន្លងទៅ

ថ្លែងក្នុងពិធីទទួលពានIOC President’s Trophy»នាល្ងាចថ្ងៃទី២៥មករានៅវិមានសន្តិភាពសម្ដេច តេជោបង្ហាញពីចេតនាបង្កើតក្រុមបាល់ទាត់ត្រកូលហ៊ុនដែលសមាជិកនៃក្រុមបាល់ទាត់នេះជាចៅៗរបស់សម្ដេច។

 

លើសពីនេះសម្ដេចថែមទាំងចង់ឃើញចៅៗរបស់សម្ដេច ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀតផង ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា ពាន IOC President’s Trophyនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិកម្ពុជាឲ្យកាន់តែរីកចម្រើន ។ សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ក៏នៅបានចូលរួមបំផុសយុវជនខ្មែរឲ្យ លេងកីឡា ដើម្បីសុខភាព និងអភិវឌ្ឍន៍សង្គមជាតិ ។ ជាក់ស្តែងសម្ដេចផ្ទាល់ មិនត្រឹមតែលេងកីឡានោះទេ ថែមជំរុញចៅៗឲ្យចូលរួមលេងកីឡា និងចង់បង្កើតក្រុមបាល់ទាត់ត្រកូលហ៊ុន ១ក្រុម និងក៏ស្រម៉ៃចង់ឃើញចៅណាម្នាក់ បានបង្ហាញសមត្ថភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

 

ពាន IOC President’s Trophy នេះជាពានខ្ពស់បំផុតរបស់ចលនាអូឡាំពិកដែលផ្ដល់ជូនកីឡាករ ឬ ឥស្សរជន ថ្នាក់ដឹកនាំកីឡាដែលបានចូលរួមចំណែកអភិវឌ្ឍន៍ចលនាអូឡាំពិក ។ ពាននេះក៏កាន់តែពិសេស និង កម្រមួយដែលប្រ ធានអូឡាំពិកអន្តរជាតិស្ថាបនាពាននេះឡើងដោយបង្ហាញពីគុណតម្លៃខ្ពស់ដោយសារពាននេះត្រូវបានឆ្លាក់ជារូបរបស់ លោកPierre De Coubertin ដែលជាស្ថាបនិកកីឡាអូឡាំពិក ។

ជាមួយនឹងការទទួលពាននេះសម្ដេចបានអះអាងពីការសម្រេចយកថ្ងៃទី៤មេសាខាងមុខនេះជាថ្ងៃសម្ភោធន៍ សមិទ្ធិផលវិស័យកីឡា បញ្ចុះបឋមសីលាកសាងពហុកីឡដ្ឋានថ្មី និង ហូបបាយសាមគ្គជាមួយកីឡានៅពហុកីឡដ្ឋាន មរតកតេជោទៀតផង ។

 

គួរបញ្ជាក់ថាលោកបណ្ឌិត Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានចាត់តាំង លោក Ser Miang សមាជិកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក មកប្រគល់ពានរង្វាន់ ប្រធានគណៈ-កម្មាធិការអូឡាំពិកអន្តរជាតិ នេះ ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នេះ នៅវិមានសន្តិភាព។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber