សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ការប្ដេជ្ញារបស់មេចំបាប់ពីឆ្នាំ២០១៧ដល់២០២០
ដោយ៖ Rosa​ | 9 ខែ កន្លងទៅ

សហព័ន្ធកីឡាចំបាប់កម្ពុជាបានធ្វើមហាសន្និបាតអាណត្តិទី៥របស់ខ្លួននាល្ងាចថ្ងៃទី២៦មករាដោយ ឯកឧត្តមវ៉ាត់ ចំរើនបានជាប់ឆ្នោតជាប្រធានមួយអាណត្តិទៀត ។

ជាមួយនឹងសមាជិកប្រតិបត្តដែលមាន ៧រូបនោះឯកឧត្តមវ៉ាត់ ចំរើនជាប់ឆ្នោតជាប្រធានសហព័ន្ធ លោក Casey Barnett ជាជាអនុប្រធានទី ១ម្ដងទៀត លោកទី សុវណ្ណាជាអនុប្រធានទី ២លោកធិន វិចិត្រ ជាអគ្គលេខាធិ ការសហព័ន្ធម្ដងទៀត កញ្ញាចូវ សុធារ៉ាក៏ជាប់ជាអគ្គហិរញ្ញិកមួយអាណត្តិទៀតដែរ ឯ សមាជិកប្រតិបត្តិ ២រូបទៀត នោះមានលោកនឹង សាវុធ និង លោកហុក ឈាងគីម ។

ក្នុងថានៈជាប្រមុខនៃកីឡាដែលមានសក្ដានុពលនោះឯកឧត្តមវ៉ាត់ ចំរើន៤ឆ្នាំនៃអាណត្តិថ្មីនេះគឺជាពេលវេលា ត្រូវពង្រឹងបច្ចេកទេស ។ពីពេលនេះទៅកីឡាថ្នាលសម្រាប់ត្រៀមឆ្នាំ២០២៣ និង ត្រៀមSEA Games ឆ្នាំ២០១៩ និង ២០២១ត្រូវតែល្អក្នុងកម្រិតអាស៊ានតែម្ដង ។

 

ឯកឧត្តមបន្តថាកីឡាចំបាប់ត្រូវតែរកគុណភាពឲ្យឃើញ ។ លោកទទួលស្គាល់ថាកម្ពុជានៅខ្វះការប្រកួត ច្រើនតែពេលនេះយើងមានគ្រូបង្វឹកជនជាតិកូរេដែលជាគ្រូសម្រាប់ឈុតធំ និង គ្រូបង្វឹកស្ម័គ្រចិត្តជនជាតិអាមេរិក កាំងមួយរូបទៀតដែលគេមកជួយដល់ថ្នាល ។

 

ជាមួយគ្នានេះពីឆ្នាំ២០១៧នេះ ដល់ឆ្នាំ២០២០អគ្គលេខាធិការសហព័ន្ធចំបាប់ត្រូវតែបណ្ដុះបណ្ដាលឲ្យបាន ជាដាច់ខាតនូវអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ ។ ២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះហេតុនេះយើងមិនអាចគ្មានអាជ្ញា កណ្ដាលអន្តរជាតិនោះឡើយ ។

 

បើចង់ឲ្យកីឡាខ្លាំងត្រូវតែអភិវឌ្ឍន៍ជំនាញ បំផុសឲ្យមានអ្នកចូលរួម និង ត្រូវគោរព រៀបចំការប្រកួត និង គ្រប់គ្រងការប្រកួតឲ្យមានប្រសិទ្ធិភាព ។

លោកទទួលស្គាល់ថាការកែទម្រង់គឺគេចមិនផុតពីការប៉ះពាល់ដល់អ្នកនេះ ឬ អ្នកនោះឡើយ ។ តែពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រសួងអប់រំយុវជន និង កីឡាបានជជែកគ្នាជាផ្ទៃក្នុងនិងបានប្ដេជ្ញាចិត្តរួម គ្នាថាត្រូវតែកែទម្រង់ដាច់ខាត ។ ការកែទម្រង់សម្រាប់អាណត្តិថ្មីនេះត្រូវតែមានប្រសិទ្ធិភាព និង ជោគជ័យ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber