សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
កីឡាទាញព្រ័ត្រប្រកាសចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍
ដោយ៖ Rosa​ | 3 សប្តាហ៌ កន្លងទៅ

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ០៥ កុម្ភៈ នឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៤០នាក់ស្មើនិង៤ក្រុមទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍និងព្រឹត្តិការណ៍ទាញព្រ័ត្រអាស៊ីលើកទី១១នៅប្រទេសថៃ។

 

អ្នកស្រីប្រាក់ សម្ផស្សអគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានឱ្យដឹងថានេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនដើម្បីទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិបែបនេះ។ដែលការប្រកួតនេះនិងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ មេសា ឆ្នាំ២០១៧។

 

សម្រាប់ការទៅចូលរួមប្រកួតនេះទៀតសហព័ន្ធអន្តរជាតិបានអនុញ្ញាតិឱ្យកម្ពុជាបញ្ជូន៥វិញ្ញាសាទៅចូលរួមប្រកួត ប៉ុន្តែសហព័ន្ធប្រហែលជាមានសមត្ថភាពបញ្ជូនតែ៤ក្រុមប៉ុណ្ណោះទៅចូលរួមប្រកួត។វិញ្ញាសាដែលត្រូវប្រកួតមានផ្នែកបុរសអាយុ២៣ឆ្នាំឡើងនារីអាយុ២៣ឆ្នាំឡើងបុរសអាយុ២៣ឆ្នាំចុះនារីអាយុ២៣ឆ្នាំចុះនិងវិញ្ញាសាប្រកួតចម្រុះបុរសនារី។ដោយឡែកចំពោះវិញ្ញាសាចម្រុះបុរសនារីអាចស្ថិតនៅក្នុងការពិចារណាសិនដោយសាតែសហព័ន្ធនៅខ្វៈធនធានកីឡា។

 

អ្នកស្រីប្រាក់ សម្ផស្ស័បានបានបញ្ជាក់ ថាសម្រាប់ការទៅចូលរួមប្រកួតនេះទៀតថ្វីដ្បិតតែយើងមិនសូវ មានសង្ឃឹមក្នុងការដណ្ដើមជ័យជម្នៈមែនក៍ប៉ុន្តែសហព័ន្ធអាចនឹងទទួលបាននូវបទពិសោធន៍ពីគេដើម្បីអភិវឌ្ឍខ្លួនឯង។ នៅថ្ងៃទី៦ដល់ថ្ងៃទី៩មេសាសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានចាប់ផ្ដើមធ្វើការប្រមូលផ្ដុំកីឡាករកីឡាការិនីជម្រើស ជាតិជាលើកដំបូង។ដូច្នេះវាគឺជាឱកាសល្អខ្លាំងណាស់សម្រាប់កម្ពុជាដោយយើងបានធ្វើការហាត់សមពីរបៀបទាញព្រ័ត្រឱ្យត្រឹមត្រូវតាមក្បួនខ្នាត មុនពេលដែលយើងចេញដំណើរទៅចូលរួមប្រកួត។

 

អ្នកស្រីបានឱ្យដឹងទៀតថាសព្វថ្ងៃសហព័ន្ធមានពេលហ្វឹកហាត់ក្នុងមួយសប្ដាហ៍តែមួយថ្ងៃប៉ុណ្ណោះប៉ុន្តែទន្ទឹមជាមួយគ្នានេះដែរលោកស្រីមានការកោតសសើរយ៉ាងខ្លាំងដល់កីឡាករកីឡាការិនីទាំងអស់ដែលខិតខំហ្វឹកហាត់យ៉ាងសកម្មដោយមិនខ្លាចនឿយហត់ឡើយ។និយាយរួមពួកគេទាំងអស់សុទ្ធតែមានឆន្ទៈក្នុងការហ្វឹកហាត់។

 

គួររំលឹកផងដែរថាលក្ខណនៃការប្រកួតទាញព្រ័ត្រនេះក្នុងមួយក្រុមមានគ្នា១០នាក់ប៉ុន្តែពេលប្រកួតមួយក្រុមមានគ្នាតែ៨នាក់ប៉ុណ្ណោះ៕


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber