សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ថ្ងៃទី១២កុម្ភៈរត់ដើម្បីសេចក្ដីស្រឡាញ់ដើម្បីប្ដូរឥរិយាបទយុវវ័យ
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

ថ្ងៃទី១២កុម្ភៈខាងមុខនហគណៈកម្មការស្ត្រីអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំព្រឹត្តិ ការណ៍រត់កំសាន្តសប្បាយមួយដើម្បីចូលរួមចំណែកផ្លាស់ប្ដូរផ្នត់គំនិតយុវវ័យដែលច្រឡំថាថ្ងៃទី១៤កុម្ភះជាថ្ងៃបុណ្យ សង្សារនោះ ។

 

ដោយថ្ងៃទី១២កុម្ភៈជាថ្ងៃអាទិត្យនោះគណៈកម្មការស្ត្រី និង កីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំព្រឹត្តិការន៍រត់កំសាន្ដសប្បាយមួយនៅកោះពេជ្រ ។

 

ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី៦កុម្ភៈឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាមានប្រសាសន៍ថាព្រឹត្តិការណ៍នេះមានរត់៥គីឡូម៉ែត្រយុវជនអាយុក្រោម១៧ឆ្នាំរត់ ៥គីឡូម៉ែត្រអាយុ១៨ឆ្នាំ ឡើងដើរចងជើងជាគូ២០០ម៉ែត្រ ។

 

គួរបញ្ជាក់ថាសម្រាប់វិញ្ញាសារត់៥គីឡូម៉ែត្រមានរត់ឆ្លងកាត់ចំណុងអាថ៍កំបាំងដែលគណៈកម្មការរៀបចំការ ប្រកួតនិង ម្ចាស់ឧបត្ថម្ភរៀបចំឡើង ។អាថ៌កំបាំនោះមានការប៉ាតម្សៅ ការចាប់រង្វាន់ផ្សងសំណាង និង ល្បែងផ្សេងៗ ទៀតដែលក្រុមSmartរៀបចំឡើង ។

 

ចំពោះវិញ្ញាសា១០០ម៉ែត្រចងជើង និង ១០០ម៉ែត្រកៀបកៀបប៉េងប៉ោងក្បាលទល់ក្បាលនោះគឺជាការលេង កំសាន្តសុទ្ធសាធតែម្ដង ។

 

ពេលនេះមានយុវវ័យជាង២.០០០នាក់ហើយដែលបានចុះឈ្មោះចូលរួមរត់ ។នេះជាឱកាសយកកីឡាដើម្បី ផ្លាស់ប្ដូរឥរិយាបទយុវវ័យហើយថវិកាដែលប្រមូលបានយកទៅទិញសម្ភារៈកីឡាជួយដល់សាលាដែលខ្សត់ខ្សោយ។

លោកជំទាវម៉ក់ វណ្ណស៊ីថាប្រធានគណៈកម្មការស្ត្រី និង កីឡាមានប្រសាសន៍ដែរថានេះជាយុទ្ធនាការកែប្រែ ឥរិយាបទយុវវ័យតាមរយៈកីឡា ។យើងព្យាយាមកែប្រែសកម្មភាពមួយចំនួនដើម្បីកុំឲ្យពួកគេផុងខ្លួនកាន់តែជ្រៅទៅ ក្នុងការភ័ណ្ដច្រឡំនេះ ។

 

ព្រឹត្តិការណ៍នេះគេមិនសង្កត់ធ្ងន់ទៅលើចំនាត់ថ្នាក់នោះទេតែគិតទៅលើការចូលរួម និង កែប្រែចរឹកយុវវ័យ របស់យើងតែប៉ុណ្ណោះ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber