សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ស្ប៉េស្យាល់អូឡាំពិកកម្ពុជាធ្វើមហាសន្និបាតបូកសរុបប្រចាំឆ្នាំ
ដោយ៖ Rosa​ | 7 ខែ កន្លងទៅ

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានធ្វើមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៦ និង លើកទឹសដៅឆ្នាំ២០១៧ពេញមួយព្រឹកថ្ងៃទី៧កុម្ភៈ ។

 

ឯកឧត្តមមាស សារិនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានឲ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ ។អង្គការសង្គមមួយនេះគឺ ជាចលនាកីឡាសម្រាប់ជនពិការខ្សោយសតិបញ្ញា ដើម្បីលើកទឹកចិត្ត និងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមក្នុងសកម្ម ភាពសង្គមដោយគ្មានការរើសអើង ។

 

លោកឃ្លាំង ចន្ធូដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរាយការណ៍ជូន មហាសន្និបាតដែរថាពេញមួយឆ្នាំ២០១៦នេះក្រៅពីការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនៅក្រៅប្រទេស និង ក្នុង ប្រទេសនោះស្ប៉េស្យាល់អូឡាំពិកកម្ពុចាបានបើកវគ្គសិក្សាផ្នែកអប់រំ និង ផ្សព្វផ្សាយសុខភាពដល់ជនខ្សោយសតិបញ្ញា នៅតាមរាជធានី-ខេត្តនានាទូទាំងប្រទេស ។

 

ជាមួយគ្នានេះក៏បានបញ្ជូនមន្ត្រីទៅចូលរួមវគ្គសិក្សាភាពជាអ្នកដឹកនាំក្នុងចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់អាស៊ីនៅទីក្រុងសៀងហៃ បញ្ជូនវេជ្ជបណ្ឌិតផ្នែកFun Fitness ២រូបទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេសសឹង្ហបូរី និង បញ្ជូនគ្រូបង្វឹកបាល់បោះមួយរូបទៅចូលរួមវគ្គបាល់បោះនៅប្រទេសសឹង្ហបូរី ។

លោកចាប រតនាដែលជាអគ្គហិរញ្ញិកក្នុងឆ្នាំ២០១៦គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានចំ ណូលជាង១៥ម៉ឺនដុល្លារ និង ចំណាយវិញក៏អស់ជាង១៥ម៉ឺនដុល្លារដែរឯថវិកាសមតុលនៅសល់៣៣០ដុល្លារ ។

 

ឯកឧត្តមសែម សុខារដ្ឋលេខាធិការក្រសួងសង្កមកិច្ចការងារ អតីតយុទ្ធជន និង យុវនីតិសម្បទានិងជាអនុប្រ ធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថាស្ប៉េស្យាល់អូឡាំពិកកម្ពុជាទទួលបន្ទុកជនពិ ការខ្សោយសតិបញ្ញាឲ្យទទួលបានសិទ្ធពេញលេញក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា ។ ការចូល រួមបែបនេះធ្វើឲ្យពួកគាត់ទទួលបាននូវសុខុមាលភាព និង ភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និង ភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និង កីឡាករ កីឡាការិនីដទៃទៀត និង ជៀសផុតពីការរើសអើងក្នុងសង្គម។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber