សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
មើលទិដ្ឋភាពត្រៀមចូលរួមកីឡាSEA Games ឆ្នាំនេះ
ដោយ៖ Rosa​ | 2 សប្តាហ៌ កន្លងទៅ

ឆ្នាំ២០១៧នេះគឺជាឆ្នាំត្រៀមចូលរួមប្រកួតកីឡាSEA Games លើកទី២៩នៅប្រទេសម៉ាឡេស៊ី ។ទាំង គេទាំងយើងសុទ្ធតែត្រៀមលក្ខណៈចេញទៅចូលរួមប្រកួតដណ្ដើមមេដាយ ។

 

ជាទស្សនវិស័យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានយកព្រឹត្តិការណ៍ប្រកួតកីឡាSEA Games នេះធ្វើ ជាខ្នាតសម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិកកម្ពុជាដើម្បីត្រៀមសម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចចិត្តយកឆ្នាំ២០១៧នេះ ជាឆ្នាំដើម្បីអភិវឌ្ឍន៍បច្ចេកទេស ។

 

ឯកឧត្តមបានមានប្រសាសន៍តាំងពីដើមឆ្នាំ២០១៦រួចមកហើយថារាល់វិបត្តិនានា បញ្ហាផ្ទៃក្នុងរបស់សហព័ន្ធជាតិត្រូវតែខិតខំបញ្ចប់ឲ្យបាននៅដំណាច់ឆ្នាំ២០១៦ដើម្បីឆ្នើ២០១៧ទាំងអស់គ្នាសម្លឹងឆ្ពោះ ទៅអភិវឌ្ឍន៍បច្ចេកទេស ។ ឯកឧត្តមបានប្រកាសហើយថាកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធ មានថវិកាគ្រប់គ្រាន់ដើម្បីរៀបចំ SEA Games ឆ្នាំ២០២៣ តែអ្វីជាកង្វល់នោះគឺធនធានមនុស្សដែលនោះគិតទាំងសក្ដានុពលអត្តពលិក សមត្ថភាពគ្រូបង្វឹក មន្ត្រីនានា របស់សហព័ន្ធជាតិ ការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតអន្តរជាតិដើម្បីត្រៀមការមកដល់នៃឆ្នាំ២០២៣ ដែលកាន់តែរំកិលមកកៀកហើយនោះ ។

 

ពេលនេះសហព័ន្ធជាតិខ្លះនៅលីពូថៅគម្រាមគ្នានៅឡើយទេ សហព័ន្ធខ្លះគ្រូបង្វឹលជម្រើសជាតិស្ទើរតែមិនចេះ អក្សរតើគ្រូបែបនេះចេះធ្វើកម្មវិធីហ្វឹកហាត់ឬទេ ?សហព័ន្ធខ្លះគ្រាន់តែការប្រកួតជើងឯកប្រចាំឆ្នាំក៏គ្មានលទ្ធភាពរៀប ចំដែរនោះតើការអភិវឌ្ឍន៍មានឬទេ ?

 

សម្រាប់ឆ្នាំ២០១៧នេះក្រសួងអប់រំយុវជន និង កីឡាបានសម្រេចចិត្តធ្វើការប្រមូលផ្ដុំកីឡាចំនួន២៨ប្រភេទ ដើម្បីត្រៀមចូលរួមប្រកួតកីឡា SEA Gamesដែលក្នុងនោះមានកីឡាករចំនួន២២៦នាក់កីឡាការិនី៦២នាក់គ្រូបង្វឹក និង គ្រូជំនួយ៦៥នាក់ក្រោមការត្រួតពិនិត្យរបស់អនុរក្សចំនួន២១នាក់ ។ការប្រមូលផ្ដុំដែលមានរយៈពេល៦ខែនេះនឹង ចាប់ផ្ដើមពីថ្ងៃទី១៦កុម្ភៈដល់ថ្ងៃទី១៥សីហាឆ្នាំ២០១៧ ។

 

ការប្រមូលផ្ដុំនេះក្រៅពីសម្រាប់ត្រៀមចូលរួមSEA Gamesលើកទី២៩នៅម៉ាឡេស៊ីនោះក៏ដើម្បីត្រៀមចូលរួម ប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំងនៅទីក្រុងអាប៊ីជេននៃប្រទេសកូតឌីវ័រ ។ ចូលរួមប្រកួតកីឡាយុវជន អាស៊ីអាគ្នេយ៍លើកទី៣នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី ។ការប្រកួតសិល្បៈយុទ្ធគុនAsian Games ក្នុង សាលលើកទី ៤នៅទីក្រុងអាសស្ដាល់បាតប្រទេសគួកមេនីស្ថាន ។

 

ជាមួយនឹងការត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ច្រើនបែបនេះតើមានសហព័ន្ធជាតិប៉ុន្មានដែល ត្រៀមខ្លួនបានល្អនោះ ? សហព័ន្ធជាតិខ្លះមិនបានខិតខំអភិវឌ្ឍន៍សហព័ន្ធ របស់ខ្លួនទេលុះពេលមានព្រឹត្តិការណ៍ប្រកួត នៅក្រៅប្រទេសគ្មានឈ្មោះសហព័ន្ធខ្លួនចេញទៅប្រកួតនោះតាំងមានកំហឹងហើយចាប់ផ្ដើមឆ្វេចឆ្វាចបញ្ចេញកំហឹង តាមហ្វេសប៊ុកហើយ ។

 

នេះជាទម្លាប់មិនល្អមួយ ឬអាចនិយាយបានថាអ្នកកីឡាដែលគ្មានចិត្តជាកីឡា ។ ឥរិយាបទបែបនេះគួរតែត្រូវ ផ្លាស់ប្ដូរហើយព្រោះនេះជាឆ្នាំ២០១៧ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខ្វល់ខ្វាយលើការអភិវឌ្ឍន៍បច្ចេក ទេសជាសំខាន់ ។ពីមួយឆ្នាំទៅមួយឆ្នាំបើធ្វើតែការងារដដែលៗនឹងរកៀាពរីកចម្រើនមិនឃើញឡើយ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber