សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
យូដូ ឯកភាពគ្នាកែទម្រង់ឡើងវិញ
ដោយ៖ Rosa​ | 7 ខែ កន្លងទៅ

ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាព្រឹកថ្ងៃទី៩កុម្ភៈនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជួបជាមួយ ព្រឹទ្ធាចារ្យ សមាជិកប្រតិបត្តិ មន្ត្រីរបស់សហព័ន្ធដើម្បីដោះស្រាយវិបត្តិដ៏ចម្រូងចម្រាស់ក្នុងសហព័ន្ធនេះ ។

ភាពចម្រូងចម្រាស់នេះបានបង្ខំចិត្តឲ្យឯកឧត្តមថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុ ជាសម្រេចចេញលិខិតមួយលេខមួយលេខ០២៨គ.ជ.អ.កចុះថ្ងៃ២៣ ខែមករាដែលមាន ៣ប្រការគឺប្រការទី១ បញ្ជាក់ថាព្យួរសមាជិកភាពសហព័ន្ធយូដូចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ ប្រការ ២បញ្ជាក់ថាសហព័ន្ធ ក្លិប សមាគម្និងព្រឹទ្ធាចារ្យគ្រូយូដូពិសេសក្រុមគ្រួសារយូដូទាំងអស់រួមគ្នាសម្របសម្រួលរៀបចំគណៈកម្មការទ្រទ្រង់មួយដើម្បីនិរន្តរភាពការងាររដ្ឋបាលបច្ចេកទេស ជាបណ្ដោះអាសន្ន ។ ប្រការ៣ បញ្ជាក់ថាសហព័ន្ធ និង លេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវអនុវត្តន៍សេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

 

គួរបញ្ជាក់ថាកាលពីថ្ងៃទី១០ខែមករាឆ្នាំ២០១៧កន្លងទៅអនុប្រធានទី១និងទី២របស់សហព័ន្ធនេះគឺលោកអ៊ឹម សុខានិងលោកម៉ៅ សុវឌ្ឍន៍បានធ្វើលិខិតរួមគ្នាផ្ញើមកសុំអន្តរាគមន៍ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលក្នុងលិ ខិតនោះបញ្ជាក់ថាការដឹកនាំរបស់ប្រធានមានលក្ខណៈអត្តនោម័ត គ្រួសារនិយម ដោយគ្មានការប្រជុំប្រចាំខែ ត្រីមាស ឬ ប្រចាំឆ្នាំ ជាហេតុធ្វើឲ្យសមាជិកភាគច្រើនមិនដឹងពីផែនការ និង គ្មានពត៌មាន ។ បច្ចេកទេសធ្លាក់ចុះ ដោយមូលហេតុការហ្វឹកហ្វឺនខ្វះគុណភាពទាមទារឲ្យមានការចូលរួមពីគ្រូជាតិអន្តរជាតិខ្វះផែនការពង្រឹងពង្រីកឲ្យបានច្រើនថែមទៀត ។ គ្មានតម្លាភាពគណនេយ្យ រាល់សកម្មភាព និង ព្រឹត្តិការណ៍ដែលរៀបចំដោយសហព័ន្ធ ។

 

សូមបញ្ជាក់ថា សហព័ន្ធកីឡាយូដូកម្ពុជាកំពុងស្ថិតក្រោមការដឹកនាំដោយលោកឡាច រិទ្ធីដែលមានអ្នកស្រីចាន់ ជៀនត្រូវជាភរិយាកាន់តំណែងជាអគ្គហិរញ្ញិក ។

 

ក្នុងអង្គប្រជុំនេះគេសង្កេតឃើញថាលោកម៉ោញ កំសាន្ដដែលជាប្រធានសហព័ន្ធចាស់ក៏មានវត្តមានដែរ ។ លោកឡាច រិទ្ធីដែលជាប្រធានសហព័ន្ធអវត្តមានតែអ្នកស្រីចាន់ ជៀនដែលជាអគ្គហិរញ្ញិក និង ជាភរិយារបស់លោក ឡាច រិទ្ធីបានចូលរួមជាតំណាងរបស់ប្រធានសហព័ន្ធ ។

 

ឯកឧត្តមវ៉ាត់ ចំរើនបានចាត់ទុកថាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយដែលគ្រួសារយូដូរួបរួមគ្នាដោះស្រាយវិបត្តិ គឺស្នើសុំយោបល់ និង ឯកភាពគ្នារៀបចំយន្ដការណ៍ទ្រទ្រង់មួយដើម្បីរៀបចំមហាសន្និបាត ។តាមពិតគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាមិនមានសិទ្ធលូកដៃចូលផ្ទៃក្នុងរបស់សហព័ន្ធឡើយតែអូឡាំពិកមានសិទ្ធព្យួរសមាជិកភាព ។

ពេលនេះយើងត្រូវតែសម្លឹងមើលអានាគតរបស់យូដូ ។សហព័ន្ធណាដែលមានបញ្ហាត្រូវតែកែទម្រង់បើមិន ដូច្នោះទេនឹងត្រូវបញ្ឈរជើង ។ហេតុនេះយូដូត្រូវតែធ្វើកំណែទម្រង់ទោះបីមិនពេញចិត្ត ឬប៉ះពាល់ផលប្រយោជន៍ក៏ ត្រូវតែធ្វើ ។

 

ឯកឧត្តមអ៊ុក សិទ្ធិជាតិមានប្រសាសន៍ថាកំណែទម្រង់មិនមែនធ្វើតែត្រឹមសហព័ន្ធប៉ុណ្ណោះទេតែក្រសួងអប់រំ យុវជន និង កីឡាក៏ធ្វើការកែទម្រង់លើវិស័យកីឡាដែរ ។កំណែទម្រង់គឺធ្វើឲ្យប្រសើរជាងមុនបើមិនប្រសើរជាងមុន ទេគឺមិនធ្វើឡើយ ។ឯកឧត្តមសំណូមពរឲ្យសហព័ន្ធទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីបានទទួលថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និង កីឡា ។

ទោះជាយ៉ាងណាក៏សមាជិកសហព័ន្ធទាំងអស់ឯកភាពគ្នាធ្វើការកែទម្រង់ ។ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយលោក ប្រធានសហព័ន្ធចាស់គឺលោកឡាច រិទ្ធី លោកណាំង រ៉ាវុធអគ្គលេខាធិការរង អនុប្រធានទាំង ២របស់សហព័ន្ធគឺ លោកអ៊ឹម សុខាអនុប្រធានទី ១ និង លោកម៉ៅ សុវឌ្ឍន៍អនុប្រធានទី២ និង គ្រូធំៗមួយចំនួនត្រូវចូលរួមប្រជុំសង្អៀត ជាមួយអគ្គលេខាធិការអូឡាំពិក ។

 

ប្រសិនបើការប្រជុំនោះមិនមានលទ្ធផលក៏អូឡាំពិកត្រូវតែបង្ខំចិត្តរកដំណោះស្រាយឲ្យបានដើម្បីរៀបចំមហា សន្និបាតនៅចុងខែកុម្ភៈ ឬសប្ដាហ៍ទី ១នៃខែមិនា ។ពីពេលនេះដល់ឆ្នាំ២០២០បើសហព័ន្ធណាគ្មានភាពរឹងមាំគឺមិនមាន ឈ្មោះក្នុងបញ្ជីចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ឡើយ ។ ឯកឧត្តមសង្ឃឹមថាយូដូនឹងមិនមានវាសនាអាក្រក់ បែបនេះឡើយ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber