សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ទ្រីយ៉ាត្លុង បញ្ជូនកីឡាករ២រូបកីឡាការិនី២រូបគ្រូបង្វឹកមួយរូបទៅហាត់នៅម៉ាឡេស៊ី
ដោយ៖ Rosa​ | 9 ខែ កន្លងទៅ

លោកងិន សុបញ្ញាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានឲ្យដឹងថានៅសប្ដាហ៍ក្រោយនេះ លោកនឹងបញ្ជូនកីឡាករ ២រូប កីឡាការិនី ២រូបអមដោយគ្រូបង្វឹកមួយរូបទៅហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី ។

 

កីឡាករ-កីឡាការិនីដែលទៅចូលរួមប្រកួតនោះសុទ្ធតែមានអាយុក្រោម១៩ឆ្នាំគេហ្វឹកហាត់នៅក្នុងកម្មវិធី ASTC Talent Indentification Camp ក្រោមគម្រោងអភិវឌ្ឍន៍អត្តពលិកវ័យក្មេងរបស់អត្តពលិកទ្រីយ៉ាត្លុងអាស៊ី (ASTC) ។

 

ការហ្វឹកហាត់គឺចាប់ផ្ដើមពីថ្ងៃទី១៣ ដល់១៩កុម្ភៈ ។ ទ្រីយ៉ាត្លុងជាកីឡាមួយប្រភេទដែលមាន៣ប្រភេទកីឡា រួមបញ្ជូលគ្នាគឺរត់(អត្តពលកម្ម) ហែលទឹក និង ជិះកង់ ។

 

គ្រូបង្វឹកដែលដឹកនាំទៅចូលរួមហ្វឹកហាត់នោះគឺលោកចេង ចាន់ដារ៉ា ។ ចំពោះកីឡាករ ២ រូបនោះមានឆោម ច័ន្ទថា និង កីឡាករហែម ប៉ុច ។ កីឡាការិនី ២ រូបវិញនោះមានកីឡាការិនីរដ្ឋ សេងហុង និង កីឡាការិនីផល រតនា។

 

ការចេញទៅបោះជម្រំហ្វឹកហាត់នេះការស្នាក់នៅ ហូបចុកជាបន្ទុករបស់ម្ចាស់ផ្ទះ ។សំបុត្រយន្ដហោះសហ ព័ន្ធដោះស្រាយចេញដោយខ្លួនឯង និង ប្រាក់ហោប៉ៅក្រសួងអប់រំយុវជន និង កីឡាជាអ្នកឧបត្ថម្ភ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber