សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
សង្ឃឹមថាកីឡាករកម្ពុជា ៣ រូបនឹងលេងបានល្អនៅក្នុងព្រឹត្តិការណ៍ITF Junior
ដោយ៖ Rosa​ | 7 ខែ កន្លងទៅ

លោកម៉ម ផល្គុណឌេលជាអ្នកទទួលបន្ទុករៀបចំការប្រកួតនៃព្រឹត្តិការណ៍ITF Junior ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះមានជំនឿចិត្តថាកីឡាករកម្ពុជា ៣រូបនឹងលេងបានល្អ ។

 

សម្រាប់ព្រឹត្តិការណ៍នេះមានកីឡាករកីឡាការិនីជាង១២០នាក់មកពីជិត២០ប្រទេសដែលក្នុងនោះមានចិនតៃប៉ិ ហុងកុង ជប៉ុន ម៉ាឡេស៊ី ប៉ាគីស្ថាន ថៃ ឥណ្ឌា ហ្វីលីពីន កូរេ ឥណ្ឌូនេស៊ី អូស្ដ្រាលី សឹង្ហបូរី សហរដ្ឋអាមេរិក វៀត ណាមចក្រភពអង់គ្លេស រូស្ស៊ី វេណេហ្ស៊ូយអេឡា និង ម៉ាកាវបានបញ្ជូនកីឡាករ កីឡាការិនីមកចូលរួម ។ សម្រាប់កម្ពុជាដែលជាម្ចាស់ផ្ទះនោះបានដាក់កីឡាករ៥រូប និង កីឡាការិនី ២រូបចូលរួមប្រកួត ។កីឡាករ៥ រូបនោះមានឈាង វណ្ណាសិទ្ធ ទេព ទីម៉ូធី ឃ្លាំង ពន្លក សែន សូផុន និង ឡេង សារិនរាជ្យ ។ ចំពោះកីឡាការិនី ២រូប នោះមានកីឡាករិនីហួរ ស្រីពៅ និង កីឡាការិនីហូ ស្រីណុច ។ កីឡាករកម្ពុជា ៣ រូបដែលគួរឲ្យទុកចិត្តនោះគឺឈាង វណ្ណាសិទ្ធ ទេព ទីម៉ូធី និង ឃ្លាំង ពន្លក ។

 

លោកទេព រិទ្ធវិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជាក់ឲ្យដឹងថានេះជាលើកទី ២ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវាយកូនបាល់វ័យក្មេង ។កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវ័យក្មេងនេះ បានជោគជ័យកាលពីចុងឆ្នាំ២០១៦ ។ពេលនេះខែកុម្ភៈឆ្នាំ២០១៧កម្ពុជាធ្វើជាម្ចាស់ផ្ទះម្ដងទៀត ។ហើយនៅខែធ្នូចុង ឆ្នាំនេះកម្ពុជានឹងបានសិទ្ធធ្វើជាម្ចាស់ផ្ទះមួយព្រឹត្តិការណ៍ទៀត ។

 

បើតាមការអះអាងពីលោកRazmee Rawi ដែលជាប្រធានអាជ្ញាកណ្ដាលមកពីប្រទេសម៉ាឡេស៊ីបានបញ្ជាក់ ថាទោះបីនេះជាការប្រកួតសម្រាប់វ័យក្មេងក៏ពិតមែនក៏គេត្រូវតែគោរពច្បាប់ប្រកួតរបស់អន្តរជាតិ ។ ទោះបីនេះជា ការប្រកួតសម្រាប់វ័យក្មេងក៏ពិតមែនក៏មិនមានការយោគយល់នោះទេព្រោះនេះជាការរៀនសូត្រមួយព្រោះនាពេល អនាគតពួកគេត្រូវលេងក្នុងឈុតធំ ។

 

លោកទេព រិទ្ធិវិទ្ធអះអាងថាសម្រាប់កីឡាវ័យក្មេងកម្ពុជាយើងខ្លាំងហើយមានបច្ចេកទេសលេងល្អទៀតផង សព្វថ្ងៃនេះកម្ពុជាខ្វះកីឡាករ កីឡាការិនីច្រើនណាស់ ។លោកជាអ្នករៀបចំឲ្យមានកីឡាករថ្នាលមុនគេតែពេលនេះ នៅតែខ្វះព្រោះនៅកម្ពុជាមិនសូវមានអ្នកចូលចិត្តលេងកីឡាវាយកូនបាល់ឡើយ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber