សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
រត់ដើម្បីចែករំលែកក្ដីស្រឡាញ់ដើម្បីផ្លាស់ប្ដូឥរិយាបទយុវវ័័យ
ដោយ៖ Rosa​ | 7 ខែ កន្លងទៅ

ដោយមានការជ្រោមជ្រែងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះគណៈកម្មការស្រ្តីនិងកីឡាអមគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំព្រឹត្តិការណ៍រត់ដើម្បីសេចក្ដីសប្បាយមួយនៅទីក្រុងកោះពេជ្រនាព្រឹក ថ្ងៃទី១២កុម្ភៈនៅទីក្រុងកោះពេជ្រមានយុវជន យុវនារីជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ក្នុងព្រឹត្តិការណ៍នេះមានវិញ្ញាសារត់សម្រាប់ប្រភេទអាយុ១៧ឆ្នាំចុះ៥គីឡូម៉ែត្របុរស-នារី រត់ ៥គីឡូម៉ែត្រ អាយុ១៨ឆ្នាំឡើងបុរស-នារី ។ដើរចងជើងជាគូរចម្ងាយ២០០ម៉ែត្រ ។ល្បែងកំសាន្ដដើរ១០០ម៉ែត្រកៀបប៉េងប៉ោង ក្បាលទល់ក្បាលជាដើម ។សម្រាប់ល្បែងកំសាន្ដនេះមិនបានចាត់ចំណាត់ថ្នាក់ឡើយ ។

លោកស្រីម៉ក់ វណ្ណស៊ីថាប្រធានគណៈកម្មការស្រ្តី និង កីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ ទុកថានេះជាយុទ្ធនាការមួយដើម្បីរួមចំណែកផ្លាស់ប្ដូរឥរិយាបទយុវវ័យកម្ពុជាដែលយល់ខុសទៅលើថ្ងៃនៃសេចក្ដីស្រ ឡាញ់ថាជាថ្ងៃបុណ្យសង្សារទៅវិញនោះ ។

 

ចំពោះលទ្ធផលរត់ចម្ងាយ៥គីឡូម៉ែត្របុរសអាយុ១៧ឆ្នាំចុះចំណាត់ថ្នាក់លេខ ១ កីឡាករផាត សុភាត លេខ ២ កីឡាករលឿន រតនៈ និង លេខ៣កីឡាករឃ្លាំង បេប៊ុនណារ៉ា ។ចំពោះនារីវិញចំណាត់ថ្នាក់លេខ ១ កីឡាការិនី បូរ សំណាង លេខ ២ កីឡាការិនីបូរ ស៊ុនណារី និង លេខ ៣ កីឡាការិនីប៉ែន សីហា ។

រត់ចម្ងាយ៥គីឡូម៉ែត្របុរសអាយុ១៨ឆ្នាំឡើងលេខ ១ កីឡាករឈុន ប៊ុនថន លេខ ២ កីឡាករយស់ សុវណ្ណារ៉ា និង លេខ ៣ កីឡាករជនជាតិជប៉ុនហ៊ីរ៉ូហ្ស៊ី អាកិ(Hiroshi Ake) ។ចំពោះនារីវិញចំណាត់ថ្នាក់លេខ ១ កីឡាការិនី កែវ ម៉ាលីនី លេខ២កីឡាការិនីឈេន ភក្ត្រា និង លេខ៣កីឡាការិនីអៀង ភក្ត្រា ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber