សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
បាល់បោះធ្វើមហាសន្និបាត
ដោយ៖ Rosa​ | 9 ខែ កន្លងទៅ

សហព័ន្ធកីឡាបាល់បោះកម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី ៦ របស់ខ្លួននិងធ្វើការបោះ ឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិថ្មីនាព្រឹកថ្ងៃទី១៦កុម្ភៈ ។

 

ឯកឧត្តមស៊ាន បូរ៉ាតប្រធានសហព័ន្ធអាណត្តិចាស់អវត្តមានព្រោះជាបបេសកកម្ម ឯកឧត្តមអ៊ុក សិទ្ធិជាតិ ដែលជាអនុប្រធានសហព័ន្ធធ្វើជាអ្នកដឹកនាំមហាសន្និបាត ។គួរបញ្ជាក់ថាកាលពីអាណត្តិចាស់សហព័ន្ធមានសមា ជិកប្រតិបត្តិចំនួន១៩រូប តឬែសម្រាប់អណត្តិថ្មីនហសមាជិកប្រតិបត្តិចំនួន៣រូបដែលក្នុងនោះមានមួយរូបជាអគ្គលេ ខាធិការផងនោះបានដកខ្លួនថយ ។

 

ជាមួយនឹងការដកខ្លួនថយនេះសមាជិកប្រតិបត្តិនៅសល់តែ១៦រូបប៉ុណ្ណោះ ។សម្រាប់សមាជិកនៅសល់១៦ រូបនេះអង្គមហាសន្និបាតមិនជ្រើសរើសបន្ថែមឡើយគឺទាំង១៦រូបនេះត្រូវសមាជិកអង្គមហាសន្និបាតឯកភាពឲ្យឈរ ឈ្មោះហើយបោះឆ្នោតជាកញ្ចប់តាមរយៈការលើកដៃតែម្ដង ។

 

សន្លឹកឆ្នោតចំនួន៣៧សន្លឹកដែលចែកជូនដល់អ្នកដែលមានសិទ្ធបោះឆ្នោតទាំង៣៧រូបនោះសន្លឹកឆ្នោតបានការ គឺមានទាំង៣៧រូបដូច្នេះសមាជិកប្រតិបត្តិចំនួន១៦រូបដែលនៅសល់ពីការលាលែងចំនួន៣រូបនោះបានជាប់ឆ្នោតជា សមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់បោះសម្រាប់អាណត្តិទី៧នេះទៀត ។

 

ឯកឧត្តមស៊ាន បូរ៉ាតបន្តតំណែងជាប្រធានសហព័ន្ធ ឯកឧត្តមអ៊ុក សិទ្ធិជាតិជាអនុប្រធាន និង អនុប្រធាន៣ រូបទៀតមានលោកឈី សម្បត្តិ ស៊ាន បូរិន្ទ គឹម រ័ត្ននារិន ។លោកកៅ គាន់ណាលីដែលជាអគ្គលេខាធិការរងត្រូវបាន តម្លើងជាអគ្គលេខាធិការ លោកប៉ុន សុខរក្សាតំណែងជាអគ្គហិរញ្ញិកដដែល ។

ចំពោះសមាជិកប្រតិបត្តិ៩រូបទៀតមានលោកឯក សុគន្ធ ហ៊ុន សាមុត ដួង មាសចំរើន ឃុន សំបូរ ម៉ក់ ចាន់ភិរុណ ជា កុកទ្រី ថៀង សុខេង អ៊ុំ ចាន់តារ៉ា និង លោកនាក់ ច័ន្ទភិវឌ្ឍន៍ ។

 

គួរបញ្ជាក់ថាមុនឈានទៅដល់ការបោះឆ្នោតអង្គមហាសន្និបាតបានស្ដាប់របាយការណ៍បច្ចេកទេស ដែល បង្ហាញដោយលោកកៅ កានណាលី និង របាយការណ៍ហិរញ្ញវត្ថុបង្ហាញដោយលោកប៉ុន សុខ ។អង្គមហាសន្និបាតក៏ បានអនុម័តលើរបាយការណ៍ទាំង ២នេះជាមុនទើបប្រកាសរំសាយសមាជិកប្រតិបត្តិចាស់និងជ្រើសរើសប្រធានមហា សន្និបាត និង លេខាកត់ត្រា និង គណៈកម្មការបោះឆ្នោត ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber