សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
បើកការប្រកួតកីឡាអត្តពលកម្មថ្នាក់ជាតិសម្រាប់ជនពិការកម្ពុជា
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

ព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មថ្នាក់ជាតិសម្រាប់ជនពិការកម្ពុជាបានបើកធ្វើឡើងរយៈពេល២ ថ្ងៃពីថ្ងៃទី១១ដល់១២មីនានៅពហុកីឡដ្ឋានជាតិ ។

 

បើតាមកាឲ្យដឹងពីលោក យី វាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានោះថាព្រឹត្តិ ការណ៍នេះលោកធ្លាប់បានរៀបចំជាច្រើនលើកមកហើយតែការរៀបចំលើកនេះបានទទួលការជួយឧបត្ថម្ភពីអង្គការ បអដូងមាស(Heart of Gold)របស់ជប៉ុននិងពីSport for Tomorrow របស់ជប៉ុនដែរ ។

 

នេះជាការប្រកួតកីឡាអត្តពលកម្មសុទ្ធសាធដែលមានការរត់ប្រណាំង និង ប្រណាំងរទេះដែលវិញ្ញាសាទាំង២ នេះមាន១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ ៨០០ម៉ែត្រ និង១.៥០០ម៉ែត្រទាំងបុរស ទាំងនារី ។

 

លោកយី វានាបានបន្ដថាមានអត្តពលិកទាំងជម្រើសជាតិទាំងមិនជម្រើសជាតិចំនួន៥៧នាក់ចូលរួមប្រកួត។ នេះជាការប្រកួតមួយក្នុងលក្ខណៈអាជីពក្នុងកម្រិតអន្តរជាតិព្រោះមានការចូលរួមពីមន្ត្រីបច្ចេកទេសជប៉ុន មិនតែ ប៉ុណ្ណោះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានដាក់មន្ត្រីបច្ចេកទេសរបស់ខ្លួនឲ្យចូលរួមបំពេញការងារហើយក៏ បានឆ្លៀតបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសថ្មីៗបន្ថែមទៀតផង ។

 

សម្រាប់ការប្រកួតលើកនេះទៀតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជារកបានអត្តពលិកពិការប្រភេទ T ផ្សេងៗទៀតដូចជាT11 ជាប្រភេទពិការភ្នែក T20ប្រភេទពិកាចលករខួរក្បាលT44 ពិការជើង T46 nig T57ពិការ ដៃ T53 និង T54ពិការសម្រាប់ប្រណាំងរទេះ ។ពួកគេសុទ្ធតែបានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់អស់ហើយ។

 

នេះក៏ជាការប្រកួតមួយសម្រាប់ត្រៀមចូលរួមអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ី អាស៊ីប៉ារ៉ា ហ្គេមនិងអូឡាំពិកប៉ារ៉ាហ្គេមនាឆ្នាំ២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុន ។

លោកនីហ្សីយ៉ាម៉ា ណាអូគិដែលជាតំណាងអង្គការបេះដូងមាសប្រចាំនៅកម្ពុជាបានអះអាងពីការបន្តជួយ ដល់ជនពិការកម្ពុជារហូតដល់ាំឆ្នាំ២០២៣លោកមិនបោះបង់ចោលប៉ារ៉ាឡាំពិកកម្ពុជាឡើយ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber