សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
បញ្ចប់វគ្គគ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិតមូលដ្ឋាន
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

វគ្គគ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិតមូលដ្ឋានដែលចាប់ផ្ដើមពីថ្ងៃទី៧មកនោះបានបញ្ចប់នៅល្ងាចថ្ងៃទី ១១មីនាហើយ ។

 

លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមនិងប្រគល់វិញ្ញាបនប័ត្រ ដល់សិក្ខាកាមទាំង៣២រូប ។នេះជាវគ្គដែលឧបត្ថម្ភដោយក្រសួងអប់រំយុវជន និង កីឡា ។

គួបញ្ជាក់ថាវគ្គនេះក្រៅពី សិក្ខាកាម៣២នាក់ដែលបានទទួលការផ្គត់ផ្គង់ពីក្រសួងអប់រំយុវជន និង កីឡានោះក៏មានសិក្ខាកាមស្ម័គ្រចិត្តចំនួន២០ រូបទៀតចូលរួមដែរ ។

 

ក្នុងវគ្គនេះសិក្សាពី ការបង្កើតសមាគមកីឡា ការទំ នាក់ទំនងសមាគមកីឡាថ្នាក់ជាតិទៅអន្តរជាតិ ការប្រកួតជើងឯក ប្រកួតដណ្ដើមពានរង្វាន់ទាំងថ្នាក់ជាតិ អន្តរជាតិ និង ជាលក្ខណៈជាហ្គេម ។

 

ស្វែងយលពីពីល្បែងទាញព្រ័ត្រក្នុងជីវភាពរស់របស់សង្គមខ្មែរ អត្ថប្រយោជន៍នៃការលេងល្បែងទាញព្រ័ត្រ ការវិវឌ្ឍន៍ល្បែងទាញព្រ័ត្រខ្មែរ វៀតណាម សាធរណរដ្ឋកូរេនិងប្រទេសហ្វីលីពីន និង ការបញ្ចូលកីឡាទាញព្រ័ត្រ ទៅក្នុងបញ្ជីបីតិកភ័ណ្ឌអរូបិយនៃមនុស្សជាតិ ។

 

ការងារទីផ្សារកីឡា និង ការរៀបចំការប្រកួតប្រវត្តិកីឡាទាញព្រ័ត្រក្នុងចលនាអូឡាំពិកចាប់ពីឆ្នាំ១៩០០ ។ជា មួយគ្នានេះក៏មានការបង្ហាញពីអំពីព្រ័ត្រ សម្ភារៈ និងស្វែងយល់ពីទីលាន អំពីប្រភេទទម្ងន់ និង ការបង្កើតក្រុម ។មិន តែប៉ុណ្ណោះក៏មានការបង្ហាញពីការប្រកួត សញ្ញាអាជ្ញាកណ្ដាលនិងពីកំហុសក្នុងការប្រកួត ។

 

សិក្ខាកាមទាំងអស់ក្រៅពីសិក្សាលម្អិតពីទ្រឹស្ដីនោះក៏មានការអនុវត្តន៍លើទីលានទៀត ។សម្រាប់ខែមេសាខាង មុខនេះសហព័ន្ធទាញព្រ័ត្រកម្ពុជានឹងរៀបចំការប្រកួតជើងឯកដែលការប្រកួតលើកនេះគេរំពឹងថានឹងមានការចូលរួមពី បណ្ដាខេត្តនានាជាមិនខាន ។

 

គួរបញ្ជាក់ថាវគ្គសិក្សានេះមានសិក្ខាកាមចំនួន៦នាក់ស្មើនឹង១៨,៧៥ភាគរយបាននិទ្ទេសល្អ ។២៤នាក់ស្មើនឹង ៧៥ភាគរយបាននិទ្ទេសល្អបង្គួរ និង ២នាក់ស្មើនឹង៦,២៥ភាគរយបាននិទ្ទេសមធ្យម ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber