សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
លោកហង់ ជួនណារ៉ុនចូលរួមបំពាក់មេដាយដល់កីឡាជនពិការ
ដោយ៖ Rosa​ | 8 ខែ កន្លងទៅ

ឯកឧត្តមហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាបានចូលរួមបំពាក់មេដាយដល់អត្តពលិក ជនពិការដែលបញ្ចប់ការប្រកួតកីឡាអត្តពលកម្មថ្នាក់ជាតិនៅវេលាថ្ងៃត្រង់ថ្ងៃទី១២មីនានៅពហុកីឡដ្ឋានជាតិ ។

 

នេះជាការប្រកួតកីឡាអត្តពលកម្មសុទ្ធសាធដែលមានការរត់ប្រណាំង និង ប្រណាំងរទេះដែលវិញ្ញាសាទាំង២ នេះមាន១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ ៨០០ម៉ែត្រ និង១.៥០០ម៉ែត្រទាំងបុរស ទាំងនារី ។

 

បើតាមកាឲ្យដឹងពីឯកឧត្តម យី វាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានោះថាព្រឹត្តិ ការណ៍នេះលោកធ្លាប់បានរៀបចំជាច្រើនលើកមកហើយតែការរៀបចំលើកនេះបានទទួលការជួយឧបត្ថម្ភពីអង្គការ បអដូងមាស(Heart of Gold)របស់ជប៉ុននិងពីSport for Tomorrow របស់ជប៉ុនដែរ ។

 

កីឡាករប្រណាំងរទេះវ៉ាន វ៉ុន និង កីឡាកររត់ប្រណាំងជឹម ផាននៅតែបង្ហាញពីភាពខ្លាំងរបស់ខ្លួនគ្មានគូ ប្រៀបដដែល ។ជឹម ផានដណ្ដើមបានមេដាយមាសចំនួន ៣គ្រឿងលើវិញ្ញាសារត់១០០ម៉ែត្រ រត់២០០ម៉ែត្រ និង រត់ ៤០០ម៉ែត្រ ។ ចំពោះកីឡាករវ៉ាន វ៉ុនវិញក៏បានមេដាយមាសលើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ និង ៤០០ម៉ែត្រដែរ ។

 

ឯកឧត្តមយីវាសនាបានបញ្ជាក់ថាកីឡាករទាំង២រូបនេះជាគ្រាប់ពេជ្ររបស់កម្ពុជាព្រោះគេមិនត្រឹមតែខ្លាំងក្នុង ប្រទេសប៉ុណ្ណោះទេតែខ្លាំងក្នុងតំបន់អាស៊ាន និង ទ្វីបអាស៊ីទៀតផង ។

 

លោកNishiyama Naoki ដែលជាប្រធានអង្គការបេះដូងមាសរបស់ជប៉ុនប្រចាំនៅកម្ពុជាបានបង្ហាញពីឆន្ទៈ ស្វះស្វែងរកជំនួយឧបត្ថម្ភសម្រាប់កីឡាជនពិការដើម្បីឲ្យគេមានកម្លាំងហ្វឹកហាត់ត្រៀមអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅម៉ាឡេស៊ីឆ្នាំ២០១៧នេះ និងឆ្នាំបន្តបន្ទាប់ពិសេសអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ លោក បន្តថាសម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេមឆ្នាំ២០២០នៅទីក្រុងតូក្យូក៏លោកស្វះស្វែងរកការឧបត្ថម្ភសម្រាប់ពួកគេ ដែរ ។

 

សម្រាប់ការប្រកួតលើកនេះទៀតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជារកបានអត្តពលិកពិការប្រភេទ T ផ្សេងៗទៀតដូចជាT11 ជាប្រភេទពិការភ្នែក T20ប្រភេទពិកាចលករខួរក្បាលT44 ពិការជើង T46 nig T57ពិការ ដៃ T53 និង T54ពិការសម្រាប់ប្រណាំងរទេះ ។ពួកគេសុទ្ធតែបានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់អស់ហើយ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber