សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
សហព័ន្ធវូស៊ូបាត់បង់សមាជិកភាពដោយសារមានបណ្ដឹង
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

សហព័ន្ធកីឡាវូស៊ូកម្ពុជាត្រូវបានឯកឧត្តមថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចុះ ហត្ថលេខាព្យួរសមាជិកភាពកាលពីថ្ងៃទី១០មីនាដោយសារតែមានវិបត្តិផ្ទៃក្នុង ។

 

នេះជាសហព័ន្ធកីឡាជាតិទី ២ ហើយបន្ទាប់ពីខេមរសហព័ន្ធកីឡាយូដូដែលត្រូវព្យួរសមាជិកភាពដែរនោះ បន្ទាប់ពីមានទំនាស់ផ្ទៃក្នុងដ៏រ៉ាំរ៉ៃនោះ ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ឲ្យដឹងថាគ្រួបង្វឹក ក្លិប នានាដែលជាសមាជិកបានប្ដឹងមកសុំអន្តរាគមន៍ឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជួយបន្ទាប់ពីសហព័ន្ធនេះ ហាក់ដូចជាពស់គ្មានក្បាលនោះ ។ ការប្រជុំពត៌មាននានាសមាជិកមិនដែលបានទទួលហេតុនេះគ្រូ ក្លិបនានាគេចង់រស់ នៅក្នុងសហព័ន្ធមួយដែលមានក្បាលកន្ទុយត្រឹមត្រូវមានបែបបទរដ្ឋបាល ការប្រជុំទៀងទាត់ជាដើម ។

 

នៅក្នុងលិខិតសម្រេចលេខ០៨៧គ.ជ.អ.ករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលចុះហត្ថលេខា ដោយឯកឧត្តមថោង ខុននាថ្ងៃទី១០មីនា២០១៧នោះមាន៣ប្រការដែលប្រការទី១គឺព្យួរសមាជិកភាពសហព័ន្ធកីឡា វូស៊ូចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

 

ប្រការទី២សហព័ន្ធ ក្លិប សមាគម និង ព្រឹទ្ធាចារ្យ គ្រូវូស៊ូពីសេសក្រុមគ្រួសារកីឡាវូស៊ូទាំងអស់ត្រូវរួមគ្នា សម្របសម្រួលរៀបចំគណៈកម្មការទ្រទ្រង់មួយដើម្បីរក្សានិរន្តរភាពការងាររដ្ឋបាលបច្ចេកទេស បណ្ដោះអាសន្ន ។

 

ប្រការ៣សហព័ន្ធ និង លេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវអនុវត្តន៍សេចក្ដីសម្រេច នេះឲ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

 

គួរបញ្ជាក់ថាជញឹកញាប់ឯកឧត្តមវ៉ាត់ ចំរើនបានក្រើនរំលឹកដល់គ្រប់សហព័ន្ធជាតិទាំងអស់ឲ្យបញ្ចប់បញ្ហា ផ្ទៃក្នុងរបស់ខ្លួនមិនឲ្យដល់ឆ្នាំ២០១៧ឡើយ ។ឆ្នាំ២០១៧ជាឆ្នាំដេលត្រូវគិតគូពីបច្ចកទេសមិនមែនជាឆ្នាំដែលធ្វើរឿង ជម្លោះដដែលៗនោះទេ ។ បើមិនដោះស្រាយជម្លោះគឺមានតែព្យួរសមាជិកភាពដើម្បីរកវិធីដោះស្រាយតែប៉ុណ្ណោះ ព្រោះឆ្នាំ២០២៣កាន់តែមកកៀកហើយមិនត្រូវធ្វើតែរឿងដដែលៗនោះទេ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber