សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ស្ដេងអុកទាំង ២ មិនដកខ្លួន
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

ស្ដេចអុក ២សម័យកាលគឺឈាវ បូរ៉ាដែលគ្រងតំណែងស្ដេចអុកឆ្នាំ២០១៤ និង ២០១៥ និង លោក ហូយ សុខណាដែលគ្រងតំណែងជាស្ដេចអុកឆ្នាំ២០១៦មិនដកខ្លួនចេញពីការប្រកួតក្នុងឆ្នាំនេះឡើយ ។

 

លោកឯម ហៀងដែលជាប្រធានគណៈកម្មការរៀបចំការប្រកួតអុកនោះបានឲ្យដឹងថាគិតមកទល់ពេលនេះ មានបេក្ខជនចំនួន១៥៧នាក់ហើយដែលបានចុះឈ្មោះចូលរួមប្រកួតអុកចត្រង្គ ។

 

អ្វីដែលគួរឲ្យកត់សំគាល់នោះអ្នកលេងអុកល្បីឈ្មោះគ្រួច ចន្ថារិទ្ធ ហៅត្រេនបានប្រកាសដកខ្លួនមិនចូលរួមប្រ កួតនោះទេដោយគេនិយាយថាទុកឱកាសឲ្យក្មេងៗម្ដងព្រោះគេចាស់ហើយ ។ម្យ៉ាងវិញទៀតពេលនេះចន្ថារិទ្ធបាន ក្លាយជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាទៅហើយ ។

 

ចំពោះកំពូលអ្នកលេងអុកឈាវ បូរ៉ាដែលគ្រងតំណែងស្ដេចអុក២សម័យកាលគឺឆ្នាំ២០១៤ និង ២០១៥នោះ ទោះបីពេលនេះគេបានក្លាយជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គក៏ពិតមែនក៏គេនៅមិនទាន់បោះបង់ចោលការ ប្រកួតឡើយ ។ បូរ៉ាបាននិយាយថាឆ្នាំនេះគេនៅតែបន្តចូលរួមប្រកួតដដែលព្រោះគេជាអគ្គលេខាធិការគេត្រូវតែចូល រួមដើម្បីបំផុសយុវជនឲ្យចូលរួមលេងច្រើននាឆ្នាំក្រោយៗទៀត ។

 

កំពូលអ្នកលេងអុកហូយ សុខណាក៏បានប្រកាសពីការចូលរួមប្រកួតដែរ ។ គេជាស្ដេចអុកចត្រង្គឆ្នាំ២០១៦ ហើយពេលនេះគេក៏ជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គដែរ ។ ទោះបីមុននេះគេបង្ហាញពីភាពស្ទាក់ស្ទើរក្នុង ការចូលរួមប្រកួតក៏ពិតមែនតែនៅថ្ងៃទី១៣មីនានេះពត៌មានចុងក្រោយពីសហព៧ន្ធអុកចត្រង្គគឺលោកហូយ សុខណា មានឈ្មោះចូលរួមប្រកួតដែរ ។

 

នរណា ៗ ក្លាយជាស្ដេចអុកសម្រាប់យុគសម័យនេះ ?នរណាជាអ្នកខ្លាំងសម្រាប់ឆ្នាំនេះ ?គួរបញ្ជាក់ថានៅថ្ងៃ ទី១៤មីនាការចាប់ឆ្នោតសម្រាប់ការប្រកួតនឹងធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber