សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
រង្វាន់១៧.០០០ដុល្លារនឹងផ្ដល់ជារង្វាន់ដល់អត្តពលិកឆ្នើម
ដោយ៖ Rosa​ | 8 ខែ កន្លងទៅ

:នៅថ្ងៃទី១៤មីនានៅសណ្ឋាគារណាហ្គាវើលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ណាហ្គាវើល បានធ្វើសន្និសីទកាសែតរួមគ្នាមួយដើម្បីប្រកាសជាផ្លូវការពីការប្រគល់រង្វាន់ជូនដល់អត្តពលិកឆ្នើម ។

 

នេះជាលើកទី២ហើយដែលកម្មវិធីបែបនេះត្រូវបានប្រារព្ធឡើង ។លោកPern Chenនាយកប្រតិបត្តិក្រុម ហ៊ុនណាហ្គាវើលបានបថ្លែងថាអត្តពលិកឆ្នើមទាំងអស់គឺជាមោទនភាពរបស់កម្ពុជាដែលពួកគេជាគំរូដ៏ល្អដែលលើក ទឹកចិត្តដល់យុវជន យុវនារីជំនាន់ក្រោយរបស់យើង ។

 

លោកបន្តថាសម្រាប់ឆ្នាំ២០១៧នេះណាហ្គាវើលនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្កើតពានរង្វាន់ បន្ថែម ៣ ទៀតគឺពានរង្វាន់ក្រុមកីឡាឆ្នើម ពានរង្វាន់ព្រឹទ្ធាចារ្យកីឡា និង និងពានរង្វាន់លើកទឹកចិត្តពិសេសសម្រាប់ កីឡាប្រពៃណី(ល្បុក្កតោ) ។

 

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាការជ្រើសរើសអត្តពលិកឆ្នើមគឺយើង ជ្រើសរើសដោយតម្លាភាពបំផុត ។លោកបន្តថាឆ្នាំនេះអត្តពលិកឆ្នើមមានកីឡាករ ឬ កីឡាការិនីជាឯកត្តជន គ្រូបង្វឹក កីឡាកីឡាជាក្រុមព្រឹទ្ធាចារ្យកីឡាព្រមទាំងអ្នកថតរូបល្អ។ជាមួយនឹងការធ្វើសន្និសីទកាសែតនេះក៏មានការបង្ហាញពី ពានរង្វាន់សម្រាប់អត្តពិកឆ្នើមទៀតផង ។

 

កីឡាករប៉េតង់សុខ ចាន់មៀនដែលទើបតែដណ្ដើមបានមេដាយមាសពិភពលោកកាលពីពេលថ្មីៗនេះបានចាត់ ទុកថានេះជាកម្មវិធីល្អព្រោះវានឹងជួយជម្រុញ និង លើកទឹកចិត្តដល់អត្តពលិកគ្រប់ៗរូបឲ្យកាន់តែខិតខំហ្វឹកហាត់ទ្វេរ ឡើងថែមទៀត ។

 

កីឡាការិនីទ្រី សុថាវីដែលទើបតែដណ្ដើមបានមេដាយមាសពីការប្រកួតល្បុក្កតោកីឡាលើខ្សាច់អាស៊ីនោះបាន និយាយថានេះជាការផ្ដល់មោទនភាពមួយទៀតដល់អត្តពលិកកម្ពុជា ។

 

កីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ីបាននិយាយដែរថានេះជាការផ្ដល់កិត្តិយសដល់អត្តពលិកកម្ពុជា ។សៀវម៉ី បន្តថានាងធ្លាប់ដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឈ្នះការប្រកួតជម្រុះសម្រាប់ទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅរីយ៉ូនេះគឺបានមកដោយការប្រឹងប្រែង និង ការលើកទឹកចិត្តបែបនេះ ។

 

គួរបញ្ជាក់ថាការផ្ដល់រង្វាន់ដល់អត្តពលិកឆ្នើម នឹង ធ្វើនៅយប់ថ្ងៃទី២១២មីនានៅណាហ្គាវើលតែម្ដងដែលក្នុង កម្មវិធីនោះនឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និង អ្នកមុខអ្នកការជាច្រើនរូបទៀត ។រង្វាន់សម្រាប់អត្តពលិកឆ្នើម មានចំនួន១៧.០០០ដុល្លារ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber