សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ក្រុមប្រឹក្សាកីឡាជប៉ុននាំប្រភេទកីឡាGoal ballចូលមកកម្ពុជា
ដោយ៖ Rosa​ | 1 សប្តាហ៌ កន្លងទៅ

ចាប់ពីពេលនេះទៅកីឡាបាល់បោះសម្រាប់ជនពិការភ្នែក(Goal Ball)មានលេងនៅកម្ពុជាហើយវាប្រ កីឡាប្រ ភេទនេះមាននៅក្នុងកម្មវិធីប្រកួតអាស៊ានប៉ារ៉ាហ្គេម អាស៊ីប៉ារ៉ាហ្គេម និង អូឡាំពិកប៉ារ៉ាហ្គេម ។

 

លោកយី វាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថាសម្រាប់អាស៊ាន ប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ីនាឆ្នាំនេះលោកនឹងបញ្ជូនប្រភេទកីឡានេះទៅចូលរួមប្រកួត ។ លោកបានស្នើ សុំឲ្យជប៉ុនបន្តនៅជួយបង្ហាត់ដល់ក្រុមកម្ពុជាដើម្បីត្រៀមការប្រកួតថ្នាក់តំបន់នេះ ។

 

ជាប្រភេទកីឡាបាល់បោះដែលនៅក្នុងបាល់នោះគេមានបង្កប់កណ្ដឹងដើម្បីជាសញ្ញាសម្រាប់អត្តពលិកពិការ ភ្នែកដណ្ដើមគ្នានៅពេលប្រកួត ។

 

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក្រោមការទ្រទ្រង់របស់ក្រុមប្រឹក្សាកីឡាជប៉ុនក្រោមកម្មវិធីមួយដែល គេប្រសិទ្ធិនាមថា Sport for Tomorrow នោះបានមកបើកវគ្គបង្ហាត់ដល់កីឡាករ កីឡាការិនី អាជ្ញាកណ្ដាល និង ជំ នួយការអាជ្ញាកណ្ដាល គ្រូបង្វឹកចំនួន៣១នាក់រយៈពេល ២ថ្ងៃគឺពីថ្ងៃទី១៥ និង ១៦មីនា ។ទាំង៣១នាក់នេះមានគ្រូ១៥ នាក់កីឡាករ៨នាក់ និង ជំនួយការអាជ្ញាកណ្ដាល៨នាក់ដែលមកពីអង្គការផ្កាយសមុទ្រ អង្គការគ្រួសារថ្មី និង ជាមន្ត្រី គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។សិក្ខាកាមដែលចូលរួមទាំងអស់សុទ្ធតែបានទទួលវិញ្ញបនប័ត្របញ្ជាក់ការ សិក្សាគ្រប់ៗគ្នា ។

 

លោកToru Masuda ដែលជាអ្នកជំនាញការជប៉ុន និង ជាអ្នកបង្ហាត់ដល់គ្រូបង្វឹក អាជ្ញាកណ្ដាល ជំនួយការ អាជ្ញាកណ្ដាល និង កីឡាករ កីឡាការិនីកម្ពុជានោះបានបញ្ជាក់ថាហ្គោលបលគេលេងម្ខាង ៣នាក់ដោយលេង២តង់ ដូចកីឡាបាល់ទាត់ដែរដោយមួយតង់ៗមានរយៈពេល១២នាទី ។

 

ជាមួយនឹងការជួយបណ្ដុះបណ្ដាលនេះក្រុមប្រឹក្សាកីឡាជប៉ុនក៏បានផ្ដល់នូវបាល់ និង វ៉ែនតាសម្រាប់ពាក់ប្រ កួតទៀតផង ។គួរបញ្ជាក់ថាការប្រកួតកីឡាករ កីឡាការិនីត្រូវតែពាក់វ៉ែនតាព្រោះខ្លះពិការមើលមិនឃៃញទាំងស្រុង ខ្លះមើលឃើញព្រិលៗ ឯ ខ្លះទៀតមើលឃើញជិតៗ ។វ៉ែនតាសម្រាប់ពាក់ប្រកួតនេះគឺមើលមិនឃើញអ្វីទាំងអស់គឺ ត្រូវតែចាំស្ដាប់សម្លេងកណ្ដឹងរបស់បាល់ ។

 

ពេលប្រកួតបើអត្តពលិករូបណាយកដៃទៅប៉ះវ៉ែនតានឹងត្រូវទទួលការពិន័យព្រោះនេះជាចេតនាមួយចង់លួច មើលបាល់ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber