សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
គុនល្បុក្កតោត្រូវបានបញ្ជូនទៅUNESCOដើម្បីបញ្ចូលជាសម្បត្តិបីតិកភ័ណ្ឌអរូបិយសម្រាប់មនុស្សជាតិ
ដោយ៖ Rosa​ | 1 ខែ កន្លងទៅ

កាលពីថ្ងៃទី៣០មីនាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជូនឯកសារនានាស្ដីពីគុនល្បុក្កតោ ទៅអង្គការយូណេស្កូដើម្បីសុំបញ្ជូលក្បាច់គុនដ៏ចំណាស់នេះទៅជាសម្បត្តិវប្បធម៌អរូបិយសម្រាប់មនុស្សជាតិ ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថាឯកសារដែល បញ្ជូនទៅនោះមានចំនួន ៥គឺការបំពេញទម្រង់បែបបទ វីដេអូខ្លីស្ដីពីសកម្មភាពគុនល្បុក្កតោ រូបថតចំនួន ១០សន្លឹកស្ដី ពីការសំដែងខ្លីៗ ដែលមានអត្ថន័យគ្រប់ជ្រុងជ្រោយនៃគុនល្បុក្កតោ និង លិខិតគាំទ្ររបស់ចលនាសង្គម សហគមន៍ និង អង្គការផ្សេងៗដែលគាំទ្រឲ្យមានការចុះបញ្ជីគុនល្បុក្កតោទៅជាសម្បត្តិវប្បធម៌អរូបិយរបស់មនុស្សជាតិ ។

 

ប្រសិនបើឆ្នាំក្រោយគុនល្បុក្កតោត្រូវបានចុះបញ្ជីជាសម្បត្តិវប្បធម៌អរូបិយរបស់មនុស្សជាតិមែននោះយូណេ ស្កូនឹងការពារ អភិរក្ស និងជួយសង្គ្រោះដល់គុនល្បុក្កតោ ។

 

មុននឹងបញ្ជូនទៅអង្គការយូណេស្កូនោះឯកសានានាស្ដីពីគុនល្បុក្កតោត្រូវបានត្រួតពិនិត្យ និង កែសម្រួលដោយ អ្នកជំនាញនៃក្រសួងវប្បធម៌ វិចិត្រសិល្បៈនិងអ្នកជំនាញខាងបីតិកភ័ណ្ឌរបស់អង្គការយូណេស្កូប្រចាំនូវកម្ពុជាទៀត ផង ។

 

ក្នុងថានៈជាប្រធានសហព័ន្ធគុនល្បុក្កតោនោះឯកឧត្តមវ៉ាត់ ចំរើនគឺជាអ្នកទំនាក់ទំនង និងបញ្ជូនឯកសារផ្ទាល់ ទៅអង្គការយូណេស្កូ ។ឯកឧត្តមបានបញ្ជាក់ថាលោកបានត្រៀមការងារនេះអស់រយៈពេល ៤ ឆ្នាំហើយគឺតាំងពីឆ្នាំ ២០១៣មកម្ល៉េះ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber