សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
វាយកូនបាល់កម្ពុជាឡើងមកលេងក្រុម៣វិញនៅឆ្នាំក្រោយ
ដោយ៖ Rosa​ | 7 ខែ កន្លងទៅ

ដូចការរំពឹងទុកជាមុនមែនសម្រាប់ព្រឹត្តិការណ៍Davis Cupសម្រាប់តំបន់អូសេអានីក្នុងក្រុម ៤នោះកម្ពុជាដណ្ដើមបានជ័យជំនះដើម្បីឡើងមកលេងនៅក្រុម៣វិញនាឆ្នាំក្រោយ ។

 

លោកទេព រិទ្ធីវិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបាននិយាយមុនពេលចេញដំ ណើរទៅចូលរួមប្រកួតនៅប្រទេសបារ៉ែនថាយើងត្រូវតែយកកៅអីសម្រាប់ក្រុម៣វិញឲ្យទាល់តែបាន ។

 

សម្រាប់ក្រុម៤នេះមាន១១ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមានប្រទេសបារ៉ែនជាម្ចាស់ផ្ទះ, បង់ក្លាដេស, កម្ពុជា, អ៊ីរ៉ាក់, កៀហ្ស៊ីស៊ីស្ថាន, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, អូម៉ង់, អារ៉ាប៊ីសាអូឌីត, ប្រទេសសិង្ហបុរី, និងតាជីគីស្ថាន។

 

ការប្រកួតចែកចេញជា ២ ពូលហើយកម្ពុជាស្ថិតនៅពូលA ដែលមាន៥ប្រទេសគឺកៀហ្ស៊ីគីស្ថាន ប៉ារ៉ែនដែលជាម្ចាស់ផ្ទះ មីយ៉ានម៉ា និងអារ៉ាប៊ូសាអ៊ូឌីត ។កម្ពុជាលេងក្នុងពូលចំនួន៤ប្រកួតឈ្នះទាំង ៤ប្រ កួតនៅនៅវគ្គខ្វែងកម្ពុជាឈ្នះអូម៉ង់២សិតទល់០ ឯ អារ៉ាប៊ីសាអ៊ូឌីតឈ្នះសឹង្ហបូរីជាហេតុធ្វើឲ្យក្រុមកម្ពុជា និង អារ៉ាប៊ីសាអ៊ូឌីតបានឡើងទៅលេងនៅក្រុម៣នាឆ្នាំ២០១៨ ។

 

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១២ប្រទេសកម្ពុជាបានចូលរួមប្រកួតព្រឹត្តិការណ៏Davis-ដោយCupជា លើកដំបូងដោយលេងនៅក្នុងក្រុម ៤ ហើយក៏បានឈ្នះនៅក្រុម៤ឡើងមកលេងនៅក្រុម ៣នាឆ្នាំ២០១៣ រហូតដ់ឆ្នាំ២០១៦ទើបកម្ពុជាធ្លាក់មកលេងនៅក្រុម៤វិញ ។

 

ឆ្នាំនេះកម្ពុជាបញ្ជូនកីឡាករចំនួន៤រូបទៅចូលរួមប្រកួតគឺប៊ុន កេន្នី ម៉ម ផល្គុណ ឡុង សំនៀង និង កីឡាចំណូលថ្មី វ័យក្មេងមួយរូបគឺឱ សារិទ្ធ ។

 

កីឡាវាយកូនបាល់កម្ពុជាបានរក្សាតំណែងនៅក្នុងក្រុម៣ក្នុងតំបន់អាស៊ីអូសេអានីរយៈពេល៣ឆ្នាំគឺឆ្នាំ២០១៣លេងនៅឌូបៃ២០១៤លេងនៅម៉ាឡេស៊ី២០១៥លេងនៅអ៊ីរ៉ង់និង២០១៦លេងនៅអ៊ីរ៉ង់ម្ដងទៀតដោយកម្ពុជាចាញ់ហើយធ្លាក់មក លេងនៅក្រុម៤នាឆ្នាំ២០១៧នេះ។តែឆ្នាំ២០១៨កម្ពុជាឡើងទៅលេងក្រុម ៣វិញហើយ ។នៅវេលាថ្ងៃត្រង់ថ្ងៃទី១០មេសាប្រតិភូកីឡាវាយកូនបាល់កម្ពុជាត្រឡប់មកកាន់ប្រទេសវិញ ជាមួយនឹងភាពរីករាយសម្រាប់ការត្រៀមខ្លួនលេងនៅក្រុម៣នាក្រោយ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber