សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
កីឡាការិនីអ៊ុក ស្រីមុំស្ពាយមេដាយមាសពីភពលោកពីប៊ែលហ្ស៊ិកមកស្រុកខ្មែរ
ដោយ៖ Rosa​ | 1 ខែ កន្លងទៅ

ទីបំផុតកីឡាការិនីប៉េតង់កម្ពុជាអ៊ុក ស្រីមុំដណ្ដើមបានមេដាយមាសក្នុងការប្រកួតគិឡាប៉េ តង់ជើងឯកពីភពលោកដែលធ្វើនៅទីក្រុងGhent ប្រទេសប៊ែលហ្ស៊ិក។

 

បើតាមការឲ្យដឹងពីលោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាដែលជាប្រតិភូដឹកនាំ ទៅចូលរួមប្រកួតថាក្នុងព្រឹត្តិការណ៍នេះកម្ពុជាដណ្ដើមបានមេដាយមាសមួយគ្រឿងគឺកីឡាការិនីអ៊ុក ស្រីមុំ និងមេដាយប្រាក់មួយគ្រឿងលើវិញ្ញាសាប្រកួតជាគូដែលមានកីឡាករញ៉ែម បូរ៉ា និងកីឡាការិនីស្រ៊ាង សុរ៉ា ឃីម ។

 

នៅក្នុងការប្រកួតនេះនៅក្នុងវគ្គជម្រុះបឋមដែលមានប្រទេសជាង៤០ចូលរួមនោះកីឡាការិនីអ៊ុក ស្រី មុំប្រកួតឈ្នះម៉ាដាកាស្កា១០ទល់៩ ឈ្នះកោះJersey ៩ទល់៨ និងឈ្នះកាណាដា១៣ ទល់១១ ។ វគ្គ១៦នាក់ចុងក្រោយស្រីមុំបានយកឈ្នះកីឡាការិនីNoon Geffenblad មកពីប្រទេសស៊ុយអែត ១៣ ទល់១០ ។វគ្គ៨នាក់ចុងក្រោយស្រីមុំឈ្នះកីឡាការិនីRosario INES Lzon មកពីប្រទេសអេស្ប៉ាញ ១៣ ទល់១០ ។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្រីមុំបានយកឈ្នះកីឡាការិនីបារាំង Audrey Baudiera ១៣ ទល់១២ និងវគ្គផ្ដាច់ព្រ័ត្រស្រីមុំឈ្នះកីឡាការិនីMouna Beji មកពីប្រទេសទុយនេស៊ី១៣ ទល់៧ ។

 

គួរបញ្ជាក់ថាកីឡាការិនីអ៊ុក ស្រីមុំគឺជាកីឡាការិនីដំបូងគេដែលដណ្ដើមបានមេដាយមាសពីការប្រ កួតកីឡាស៊ីហ្គេម ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាកីឡាកា រិនីអ៊ុក ស្រីមុំត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនផ្ដល់ម៉ូតូ ស ចំនួន១២គ្រឿងទៅដង្ហែរជា កិត្តិយសពីចំណតអាកាសយានដ្ឋានអន្តរជាតិមកទីក្រុងភ្នំពេញ ។ ជាមួយគ្នានេះសម្ដេចតេជោនឹងរកឱកាស សមស្របណាមួយដើម្បីជួបផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាការិនីម្ចាស់មេដាយមាសពិភពលោករូបនេះ ទៀតផង ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber