សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ស្ដេចអុកឆ្នាំនេះគឺហេង សៅឌី
ដោយ៖ Rosa​ | 7 ខែ កន្លងទៅ

ហេង សៅឌីបានឈ្នះតំណែងស្ដេចអុកជំនាន់ថ្មីសម្រាប់ឆ្នាំ២០១៧បន្ទាប់ពីផ្ដួលអ្នកលេងអុក ចាស់វស្សាប៊ុន គាសេងនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៦មេសានៅមុងប្រាសាទអង្គរខេត្តសៀម រាមនោះ ។

 

តំណែងជាជើងឯកបែបនេះមានរង្វាន់ជាទឹកប្រាក់អមចំនួនមានទឹកប្រាក់អរចំនួន ៣២លានរៀល ដែលជាការឧបត្តមពីគណៈកម្មាធិកាជាតិអូឡាំពិក ១២លានរៀល និង សម្ដេចហ៊ុនសែន ២០លានរៀល។

 

នេះជាឆ្នាំដំបូងហើយ ដែលគេបានក្លាយខ្លួនជា ស្ដេចអុកប្រចាំអង្គរសង្គ្រាន ខេត្តសៀមរាប បន្ទាប់ពីបរាជ័យអស់រយៈពេល២ឆ្នាំកន្លងមក។ កីឡាករ ហេង សៅឌី បានយកឈ្នះកីឡាករ ប៊ិន គាសេង ដោយ បច្ចេកទេសតែម្ដង។ ជ័យជំនះក្នុងក្តារទីមួយលើកីឡាករ ប៊ិន គាសេង នេះគឺវាគ្រប់គ្រាន់ហើយ ដែលអាចឲ្យកីឡាករ ហេង សៅឌី គ្រងតំណែងស្ដេចអុកចត្រង្គនៃព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០១៧។ ខណៈដែលកីឡាករ ឆយ វីរ៉ា ទទួលបានជ័យលាភីលេខ៣ ក្រោយពីយកឈ្នះ ស្ដេចអុកពីរឆ្នាំជាប់គ្នាកីឡាករ ឈាវ បូរ៉ា។

 

គួរបញ្ជាក់ថាឈាវ បូរ៉ាធ្លាប់គ្រងតំណែងជាស្ដេចអុក២រជ្ជកាលជាប់គ្នាគឺឆ្នាំ២០១៤ និង ២០១៥។ ចំពោះឆយ វីរ៉ាវិញគេធ្លាប់គ្រងតំណែងជាជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានម្ដងហើយនៅក្នុងការប្រកួតស្ដេចអុកអង្គរសង្ក្រានវីរ៉ាតែងតែភ្លាត់ស្នៀតបរាជ័យដោយពុំបានឡើងទៅ វគ្គ៨នាក់ចុងក្រោយឡើយទើបតែឆ្នាំ២០១៧នេះដែលគេបានឡើងទៅវគ្គ៨នាក់ចុងក្រោយព្រមទាំងដណ្ដើម បានតំណែងលេង ៣ ។

 

ចំណាត់ថ្នាក់លេខ២ កីឡាករ ប៊ិន គាសេង ទទួលបានពានជើងឯករង និងទឹកប្រាក់ ៨លានរៀល ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងទឹកប្រាក់ ១២លានរៀល ពីសម្ដេច ហ៊ុន សែន។ ចំណែកកីឡាករ ឆយវីរ៉ា ចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់៤លានរៀលពីគណៈកម្មាធិការជាតអូឡាំពិកកម្ពុជា និងទឹកប្រាក់ ៨លានរៀលពីសម្ដេច ហ៊ុន សែន។

 

កីឡាករឈាវបូរ៉ាចំណាត់ថ្នាក់លេខ៤ទទួលបានទឹកប្រាក់៣លានរៀលពីគណៈកម្មាធិការជាតិអូឡាំបិកកម្ពុជា និងទឹកប្រាក់ ៤លានរៀលពីសម្ដេច ហ៊ុន សែន។ គួបញ្ជាក់ផងដែរថា៖ ចំពោះកីឡាករ រស់ រិទ្ធីយ៉ា,លឹម ផល្លា, ម៉ី កែវនិម្មិត និងកីឡាករ កាំង ហេង ដែលទទួលបានចំណាត់ថ្នាក់ចាប់ពីលេខ៥ដល់លេខ៨នោះ ក៏ទទួលបានទឹកប្រាក់ចំនួន២លានរៀល ពីសម្ដេច ហ៊ុន សែន ផងដែរ៕


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber