សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
កីឡាការិនីអ៊ុក ស្រីមុំមកដល់ស្រុកខ្មែរវិញជាមួយមេដាយមាសពិភពលោក
ដោយ៖ Rosa​ | 5 ខែ កន្លងទៅ

កីឡាការិនីប៉េតង់កម្ពុជាអ៊ុក ស្រីមុំបានមកដល់ស្រុកខ្មែរវិញហើយកាលពីរសៀលថ្ងៃទី១៨ មេសាបន្ទាប់ពីដណ្ដើមបានមាដាយមាសក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ែលហ្ស៊ិកនោះ ។

 

ឯកឧត្តមហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវម៉ក់ វណ្ណស៊ីថាប្រធានគណៈកម្មការស្រ្តីអមគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាលោកឧត្តមសេនីយ៍ព្រហ្ម ឌិនអនុប្រធានទី១សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានមជ្ឈមណ្ឌលកីឡាករយោធពលខេមរភូមិន្ទបានអញ្ជើញទៅលើកទឹក ចិត្តចំពោះកីឡាការិនីកម្ពុជារូបនេះ ។

 

គួរបញ្ជាក់ថាកីឡាការិនីអ៊ុក ស្រីមុំជាកីឡាជម្រើសជាតិមកពីក្រសួងការពារជាតិ ។កីឡាការិនីរូបនេះ ជាអ្នកដណ្ដើមបានមេដាយមាសប្រភេទកីឡាប៉េតង់មុនគេនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ។ឯកឧត្តមឧត្តម សេនីយ៍ឯកតែម ម៉ឺនបានប្រាប់ឲ្យដឹងថាឯកឧត្តមបានស្នើទៅនាយកដ្ឋានបុគ្គលិកនៃក្រសួងការពាតឲ្យដើម្បី សុំតម្លើងសក្តិដល់កីឡាការិនីអ៊ុក ស្រីមុំហើយព្រោះសម្ដេចតេជោប្រាកដជានឹងតម្លើងសក្តិដល់កីឡាការិនីរូប នេះជាការលើកទឹកចិត្តជាមិនខាន ។

 

សព្វថ្ងៃនេះកីឡាការិនីអ៊ុក ស្រីមុំមានថានន្តរសក្តិអនុសេនីយ៍ឯកពេលនេះបានឡើងមួយសក្តិទៀតគឺ ថានៈវរៈសេនីយ៍ទោរហើយ ។

 

នេះជាការលើកទឹកចិត្តដ៏សំខាន់មួយដែលប្រមុខរាជរដ្ឋភិបាលកម្ពុជាបានយក ចិត្តទុកដាក់លើវិស័យកីឡា ។ នេះជាមេដាយមាសពិភពលោកទី ៤ហើយដែលកីលាប៉េតង់កម្ពុជាដណ្ដើមបាន។កីឡាការិនីកែ ឡេង ដណ្ដើមបាន២គ្រឿង កីឡាករសុខ ចាន់មានបាន ១គ្រឿង និងកីឡាការិនីអ៊ុក ស្រីមុំបានមួយគ្រឿង ។

 

បើតាមការឲ្យដឹងពីលោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាដែលជាប្រតិភូដឹកនាំ ទៅចូលរួមប្រកួតថាក្នុងព្រឹត្តិការណ៍នេះកម្ពុជាដណ្ដើមបានមេដាយមាសមួយគ្រឿងគឺកីឡាការិនីអ៊ុក ស្រីមុំ និងមេដាយប្រាក់មួយគ្រឿងលើវិញ្ញាសាប្រកួតជាគូដែលមានកីឡាករញ៉ែម បូរ៉ា និងកីឡាការិនីស្រ៊ាង សុរ៉ា ឃីម ។

 

នៅក្នុងការប្រកួតនេះនៅក្នុងវគ្គជម្រុះបឋមដែលមានប្រទេសជាង៤០ចូលរួមនោះកីឡាការិនីអ៊ុក ស្រី មុំប្រកួតឈ្នះម៉ាដាកាស្កា១០ទល់៩ ឈ្នះកោះJersey ៩ទល់៨ និងឈ្នះកាណាដា១៣ ទល់១១ ។ វគ្គ១៦នាក់ចុងក្រោយស្រីមុំបានយកឈ្នះកីឡាការិនីNoon Geffenblad មកពីប្រទេសស៊ុយអែត ១៣ ទល់១០ ។វគ្គ៨នាក់ចុងក្រោយស្រីមុំឈ្នះកីឡាការិនីRosario INES Lzon មកពីប្រទេសអេស្ប៉ាញ ១៣ ទល់១០ ។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្រីមុំបានយកឈ្នះកីឡាការិនីបារាំង Audrey Baudiera ១៣ ទល់១២ និងវគ្គផ្ដាច់ព្រ័ត្រស្រីមុំឈ្នះកីឡាការិនីMouna Beji មកពីប្រទេសទុយនេស៊ី១៣ ទល់៧ ។

 

គួរបញ្ជាក់ថាកីឡាការិនីអ៊ុក ស្រីមុំគឺជាកីឡាការិនីដំបូងគេដែលដណ្ដើមបានមេដាយមាសពីការប្រ កួតកីឡាស៊ីហ្គេម ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាសម្ដេច តេជោនឹងរកឱកាសសមស្របណាមួយដើម្បីជួបផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាការិនីម្ចាស់មេដាយមាស ពិភពលោករូបនេះ ទៀតផង ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber