សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ការប្រណាំងកង់នៅភ្នំបូកគោបានបញ្ចប់
ដោយ៖ Rosa​ | 4 ខែ កន្លងទៅ

ការប្រកួតប្រណាំងកង់កម្រិតអាជីពអន្តរជាតិលើកទី១ នៅតំបន់ភ្នំបូកគោបានបញ្ចប់ហើយបន្ទាប់ពី ប្រកួតរយៈពេល២ថ្ងៃគឺថ្ងៃទី៦ ដល់ទី៧ ខែឧសភានោះ។ ព្រឹត្តិការណ៍នេះមានកីឡាករអាជីព និងមិនអាជីពចំនួន១៤០នាកមកពីប្រទេសជិត១០ក្នុងពិភពលោកចូលរួម។

 

ទាំងកីឡាអាជីព ទាំងមិនអាជីពអាចចូលរួមបានគ្រាន់តែការប្រកួតបែងចែកទៅតាមសមត្ថភាព និងតាមប្រភេទអាយុ គឺអាជីពប្រកយតជាមួយក្រុមអាជីព និង អ្នកមិនអាជីពប្រកួតជាលក្ខណៈកំសាន្ដជាមួយក្រុមមិនអាជីព ។

 

ចំពោះលទ្ធផលវិញនោះគឺសម្រាប់ការប្រណាំងកម្រិតអាជីពបុរសចម្ងាយ៨៥គីឡូម៉ែត្រលេខ១បានទៅកីឡា ករ Muhammad Fauzan Bin Ahmad ជិះក្នុងថិរវេលា២ម៉ោង១៣នាទី៣៧វិនាទីលេខ ២កីឡាករ Muhammad Elmi Bin Jumari ជិះក្នុងថិរវេលា២ម៉ោង១៤នាទីដែលពួកគេទាំង២មកពីម៉ាឡេស៊ី និងលេខ ៣កីឡាករវៀតណាម Nguyen Van Duong ជិះក្នុងថិរវេលា២ម៉ោង១៥នាទី២៥វិនាទី ។

 

ប្រណាំងចម្ងាយ៥១គីឡូម៉ែត្រនារីបើកទូលាយចំណាត់ថ្នាក់លេខ ១កីឡាការិនីកម្ពុជាហេង ស៊ីវឡាងជិះក្នុង ថិរវេលា១ម៉ោង៣២នាទី៤៩វិនាទី លេខ ២កីឡាការិនីកម្ពុជាដែរឈ្មោះហេង ស៊ីហ្គិចដែរជិះក្នុងថិរវេលា១ម៉ោង៤១ នាទី៤៣វិនាទីពួកគេមកពីក្លិបកង់ហោះជាមួយគ្នា ។

 

ប្រណាំងចម្ងាយ៨៥គីឡូម៉ែត្របុរសបើកទូកាលលេខ ១កីឡាករRazif Salleh មកពីក្លិបEnduraceជិះក្នុង ថិរវេលា២ម៉ោង២៦នាទី០៦វិនាទី លេខ២ កីឡាករខេង ទីទីមកពីក្លិបតាខ្មៅជិះក្នុងថិរវេលា២ម៉ោង២៦នាទី០៦ដែរនិង លេខ៣កីឡាករហួត ឡូយរស្មីមកពីក្លិបកង់ហោះជិះក្នុងថិរវេលា២ម៉ោង២៦នាទី០៧វិនាទី ។

 

ប្រណាំង៥១គីឡូម៉ែត្របុរសអាយុ៤០ឆ្នាំឡើងលេខ ១ កីឡាករJeremy Hunt មកពីក្លិបLotus Pond ជិះ ក្នុងថិរវេលា១ម៉ោង២៧នាទី៣២វិនាទី។លេខ២កីឡាករRaviRafiមកពីក្លិបEnduraceជិះក្នុងថិរវេលា១ម៉ោង២៧ នាទី៣៤វិនាទីនិង ចំនាត់លេខ ៣បានទៅកីឡាករ Steven Wong មកពីសឹង្ហបូរីជិះក្នុងថិរវេលា១ម៉ោង៣១នាទី៤៦ វិនាទី ។

 

ចំពោះការជិះកង់ឡើងភ្នំដែលគេប្រសិទ្ធិនាមថាKing Of Mountain(KOM)វិញនោះគឺជាការជិះកម្រិតអាជីព វិញនោះចំណាត់ថ្នាក់លេខ ១បានទៅកីឡាករមកពីប្រទេសវៀតណាមក្លិបដុងណាយឈ្មោះLoic Des Riac ជិះក្នុង ថិរវេលា១ម៉ោង៤៩នាទី៥១វិនាទី ។លេខ២កីឡាករ Nik Mohd Azwan មកពីក្លិបPDM ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber