សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ឆ្ពោះទៅSEA Gamesទី២៩: ថ្ងៃនេះដឹងទេតើឯកឧត្តមវ៉ាត់ ចំរើននិយាយអ្វីខ្លះជុំវិញSEA Gamesទី២៩
ដោយ៖ Rosa​ | 2 សប្តាហ៌ កន្លងទៅ

នៅសល់តែជិត៤ខែទៀតប៉ុណ្ណោះព្រឹត្តិការណ៍ SEA Games លើកទី២៩នៅប្រទេសម៉ាឡេស៊ីនឹងចូល មកដល់ហើយ ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើការកត់សំគាល់ថាពេលនេះគឺ តំណាក់កាលដែលត្រៀមខ្លួនប្រកួតហើយហេតុនេះទាំងគ្រូបង្វឹក ទាំងអត្តពលិកមិនត្រឹមតែបង្កើនការហ្វឹកហាត់តែ មួយមុខនោះទេតែត្រូវការធ្វើតេស្តសមត្ថភាព និង កម្លាំងឲ្យបានល្អនិងជាប្រចាំ ។

 

កម្លាំងកាយអាចបន្ថយការហ្វឹកហាត់បានខ្លះតែការធ្វើតេស្តសមត្ថភាពសំខាន់ខ្លាំងណាស់ ។គ្រូបង្វឹកត្រូវស្គាល់ ពីសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនហើយត្រូវចេះពិនិត្យមើលពីគុណផល(Perfomance)របស់កីឡាករគេតើ គេមានកម្រិតប៉ុណ្ណាបើប្រៀបជាមួយយើងនោះ ។

 

ពេលនេះគេត្រូវគិតពីចិត្រសាស្ត្រកីឡាករ លើកទឹកចិត្តកីឡាករ ហើយគ្រូត្រូវតែសម្លឹងមើលថាតើវិញ្ញាសា ណាដែលយើងមានសក្ដានុពល ។កីឡាមានប្រភេទកីឡាដែលគិតពីរង្វាស់ និងថិរវេលាដូចជារត់ល្បឿន រត់ចម្ងាយ ដែលកីឡាប្រភេទនេះទាមទារនូវឲ្យគ្រូត្រូវតែដឹងពីគេដើម្បីប្រៀបជាមួយខ្លួនឯង ។

 

ប្រភេទកីឡាគិតគ្រាប់ដូចជាវាយសី វាយកូនបាល់ បាល់ទាត់ បាល់ទះ បាល់បោះជាដើម ត្រូវពីគម្លាតគ្រាប់ នៃការប្រកួតរវាងយើងនិងគេកាលពី SEA Games លើកមុនឬការជួបប្រកួតគ្នាចុងក្រោយមានអ្វីប្រែប្រួលឬទេ ។

 

ប្រភេទកីឡាដែលវិនិច្ឆ័យដោយភ្នែកដូចជាប្រដាល់ និង កីឡាប្រយុទ្ធផ្សេងៗទៀតដែលគ្រូត្រូវតែដឹងពីស្មារតី ប្រយុទ្ធរបស់កីឡាករខ្លួនតើគេចូលចិត្តការពារច្រើន ឬ ចូលចិត្តប្រយុទ្ធច្រើន ឬ ក៏ប្រយុទ្ធ និង ការពារស្មើគ្នា ? សម្រាប់កីឡាប្រភេទនេះគ្រូគួរតែជម្រុញឲ្យកីឡាកររបស់ខ្លួនមានភាពឈ្លាសវៃ ចេះសិក្សាពីចំណុចខ្លាំង និង ចំណុច ខ្សោយរបស់គូប្រកួត ។

 

រយៈពេល ៣ខែមុនព្រឹត្តិការណ៍ SEA Gamesមកដល់គ្រូត្រូវតែរួមចំណែកការពារសុខភាពកីឡាករ ជៀស វាងឲ្យបាននូវរបួសដែលអាចកើតមាននៅពេលធ្វើតេស្ត ឬ គ្រោះថ្នាក់ជាយថាហេតុណាមួយ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber