សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
លោកជ័យ ប៊ុនឈឿលាចាកលោកហើយ
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

លោកគ្រូប្រដាល់ និងជាអាជ្ញាកណ្ដាលដែលមានភាពរហ័សរហួនគឺលោកជ័យ ប៊ុនឈឿបានទទួល មរណៈភាពហើយកាលពីវេលាម៉ោ៣ទាបភ្លឺថ្ងៃទី១២ឧសភាទាមភ្លឺនេះ ។

 

លោកម៉ិល កាដូអគ្គនាយករងកីឡានើក្រសួងអប់រំយុវជន និង កីឡានិងជាអគ្គលេខាធិការសហព័ន្ធប្រដាល់ គុនខ្មែរពេលនេះកំពុងតែស្ថតនៅគេហដ្ឋានលោកជ័យ ប៊ុនឈឿនាភូមិវត្តលាភ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

 

លោកម៉ិល កាដូបានរាយការណ៍ពីកន្លែងបុណ្យសពមកថាលោកជ័យ ប៊ុនឈឿស្លាប់ដោយរោគាពាធ និងជារា ពាធ។លោកធ្លាប់ជាម្ចាស់ក្លិបប្រដាល់ដ៏ល្បីល្បាញមួយនាខេត្តបាត់ដំបងគឺក្លិបសេរីផ្កាច័ន្ទតែក្លិបនេះលោកបានសម្រេច ចិត្ត បិទចោលជាង១០ឆ្នាំមកហើយៗក៏គ្មាននរណា ឬសាច់ញាតិរបស់លោកបើកក្លិបនោះឡើងវិញដែរ ។

 

គិតត្រឹមថ្ងៃស្លាប់លោកជ័យ ប៊ុនឈឿមានអាយុ៨០ឆ្នាំ ។លោកជាកូនទី៣ក្នុងគ្រួសារមួយដែលមានបងប្អូន ៦រូបគឺស្រិ៤រូប និង ប្រុស២រូប ។លោកធ្លាប់មានបងប្រុសម្នាក់ជាអ្នកប្រដាល់គុនខ្មែរដែរគឺលោកជ័យ ប៊ុនឆន ។

 

លោកកាដូបានឲ្យដឹងទៀតថាសហព័ន្ធប្រដាល់គុនខ្មែរតាមរយៈរូបលោកបាននើយកថវិកាចំនួន២.០០០.០០០ រៀលមកជូនគ្រួសារសព ។ លោកកាដូអះអាងដែរថាសិស្សគុននានា មន្ត្រីកីឡាខេត្តបាត់ដំបងបានទៅចូលរួមក្នុងពិធី បុណ្យយ៉ាងកុះករ ។

 

លោកក៏បានឲ្យដឹងដែរថាលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏កំពុងតែរៀប ចំចេញដំណើរទៅចូលរួមពីធីបុណ្យសពលោកុជ័យ ប៊ុនឈឿដែរ ។

 

កាលពីឆ្នាំកន្លងទៅលោកជ័យ ប៊ុនឈឿធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ហើយបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ សូវៀតហើយតាំងពីពេលនោះមកសុខភាពរបស់លោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដុនដាបទៅៗ ។ទោះបី មួយរយៈចុងក្រោយនេះលោកមិនអាចមកបំពេញការងារជាអាជ្ញាកណ្ដាលលើសង្វៀនបានទៀតក៏ពិតមែនតែសហព័ន្ធ នៅតែបន្តជួយឧបត្ថម្ភគាត់រហូតដល់ថ្ងៃដែលគាត់ទទួលមរណាភាពនេះ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber