សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
វិសាខាគ្រងតំណែង Leo Cup International Volleyball2017
ដោយ៖ Rosa​ | 2 សប្តាហ៌ កន្លងទៅ

ព្រឹត្តិការណ៍ Leo Cup International Volleyball2017 ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី៥ មកនោះបាន បញ្ចប់ហើយនៅល្ងាចថ្ងៃទី១៣ឧសភានាពហុកីឡដ្ឋានជាតិអូឡាំពិក ។

 

លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤សន្ដិបណ្ឌិតនេត សាវឿនប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានចូល រួមប្រគល់ពានដល់ជ័យលាភីនៅថ្ងៃបញ្ចប់ការប្រកួត ។

 

នេះជាការប្រកួតជាលក្ខណៈអន្តរជាតិដែលមាន កម្ពុជា៥ក្រុមចូលរួម ថៃមួយក្រុមឡាវមួយក្រុម និងវៀត ណាមមួយក្រុម ។ការប្រកួតចែកចេញជា ២ពូលដែលមួយពូលៗមាន៤ក្រុមដោយពូលAមានSkywayមកពីប្រទេស ឡាវក្រុមកងពលធំអន្តរាគមន៍លេខ៣របស់កម្ពុជា ក្រុមវិសាខារបស់កម្ពុជា និងក្រុមក្រសួងមហាផ្ទៃកម្ពុជា ។ ឯពូល B វិញនោះគឺល្រុមKasetsart របស់ថៃ ខេត្តកំពង់ចាម កងពលតូចអន្តរាគមន៍លេខ៩របស់កម្ពុជា និងក្រុមVinh Long របស់វៀតណាម ។

 

ក្រុមវិសាខានិងក្រុមកងពលធំអន្តរាគមន៍លេខ៣ដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះបានប្រកួតគ្នា នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមថានៈជាជើងឯក។ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះក្រុមវិសាខាឈ្នះក្រុមកងពលធំអន្តរាគមន៍ លេខ៣ក្នុងលទ្ធផល ៣សិតទល់០ដោយពិន្ទុ២៥ទល់២០-២៥ទល់១៨ និង២៥ទល់២០ ។ គួរបញ្ជាក់ថាកាលជំនួបក្នុង ពូលក្រុមកងពលធំអន្តរាគមន៍លេខ ៣ចាញ់វិសាខា១សិតទល់៣សិតក្នុងពិន្ទុ១៥ទល់២៥-២៥ទល់១៦-១៥ទល់២៥ និង ២៥ទល់២៧ ។

 

វិសាខាដែលគ្រងតំណែងជើងឯកបែបនេះក្រៅពីលើកពានគឺនៅមានរង្វាន់អមចំនួន១០.០០០ដុល្លារបន្ថែម ទៀតផង ។ ចំពោះកងពលធំអន្តរាគមន៍លេខ ៣ដែលបានជើងឯករងបានរង្វាន់លើកទឹកចិត្ត៤.០០០ដុល្លារ។

 

ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣វិញនោះក្រុមVinh Long របស់វៀតណាមប្រកួតឈ្នះក្រុម ខេត្តកមពង់ចាម៣សិតទល់២សិតក្នុងពិន្ទុ២១ទល់២៥-២៣ទល់២៥-២៥ទល់១៥-២៥ទល់១៩ និង ១៥ ទល់១២ ។ ក្រុមទាំង២នេះកាលជួបគ្នាក្នុងពូលក្រុមVinh Long ចាញ់ខេត្តកំពង់ចាម១សិតទល់៣សិតក្នុងពិន្ទុ២៥ទល់២២-១៩ ទល់២៥-២៦ទល់២៨ និង ១៤ទល់២៥ ។

 

ក្រុម Vinh Long ដែលបានចំណាត់ថ្នាក់លេខ៣មានរ្វាន់លើកទឹកចិត្ត២.០០០ដុល្លារ ឯ ក្រុមខេត្តកំពង់ចាម បានរង្វាន់អម១.០០០ដុល្លារ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber