សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ហៅគ្រូប្រដាល់មកបំប៉នបន្ថែមពីវិធីបង្ហាត់
ដោយ៖ Rosa​ | 1 សប្តាហ៌ កន្លងទៅ

វគ្គសាមគ្កីអូឡាំពិកស្ដីពីគ្រូបង្វឹកប្រដាល់បានបើកឡើងរយៈពេល១០ថ្ងៃគឺពីថ្ងៃទី១៦ដល់២៦ឧសភានៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

 

នេះជាវគ្គបំប៉នដ៏សំខាន់មួយដែលឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ ហើយគ្រូឧទ្ទេសគឺលោក Rubasinghe Kankawamge Indrasgnaអ្នកជំនាញមកពីសហព័ន្ធកីឡាប្រដាល់អន្តរជាតិមកពីប្រទេសស្រីលង្កា ។មានសិក្ខាកាមចំនួន២៥រូបដែលជាគ្រូប្រដាល់ អាជ្ញាកណ្ដាល ចៅក្រមមកពីបណ្ដាក្លិប សមាគមនានាចំណុះឲ្យសហព័ន្ធមកចូលរួមក្នុងវគ្គសិក្សាដ៏សំខាន់នេះ ។

 

វគ្គនេះគឺសិក្សាទាំងទ្រឹស្ដី និង ការអនុវត្តន៍ជាក់ស្ដែងតែម្ដងការសិក្សាមានរយៈពេល៧ថ្ងៃនិង៣ថ្ងៃសម្រាប់អ្នក ដែលមិនទាន់យល់ច្បាស់ ។លោកRubasinghe Kankawamge Indrasgnaដែលមានសញ្ញប័ត្រកម្រិតផ្កាយ ៣ ផ្នែកគ្រូឧទ្ទេស និង ផ្កាយ២ផ្នែកគ្រូអាជ្ញាកណ្ដាល និង ចៅក្រម ។វគ្គនេះនឹងមានការប្រឡងនៅពេលបញ្ចប់ការសិក្សា អ្នកដែលប្រឡងជាប់នឹងបានទទួលសញ្ញាប័ត្រកម្រិតផ្កាយ ១ ពីសហព័ន្ធប្រដាល់អន្តរជាតិ ។

 

លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជាបញ្ជាក់ថា នរណាមានសមត្ថភាពអ្នក នោះនឹងទទួលបានសញ្ញាប័ត្រខ្ពស់ ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សា នេះ ។

 

នេះជាវគ្គដែលសម្រិតសម្រាំងដោយមានការប្រឡងដើម្បីឲ្យគ្រូរបស់កម្ពុជាអាចក្លាយជាគ្រូកម្រិតផ្កាយ ២ ដែលទទួលស្គាល់ពីអន្តរជាតិ ដែលអាចចេញទៅបង្រៀននៅក្រៅប្រទេសបាន ។ឯកឧត្តមបានផ្ដាំថាមានអ្វីជាចម្ងល់ មិនត្រូវលាក់ទុកនោះទេគឺត្រូវតែសួរដើម្បីបង្រីកនូវចំណេះដឹងប្រដាល់សាកលឲ្យដល់កម្រិតអន្តរជាតិ ។

 

នេះជាការហ្វឹកហាត់តាមរបៀបវិទ្យាសាស្ត្រកីឡាព្រោះវិទ្យាសាស្ត្រមានការប្រែប្រួលជារៀងរាល់ឆ្នាំហេតុនេះ គ្រូត្រូវតែស្គាល់ពីបច្ចេកទេសថ្មីៗរបស់ពិភពលោកដើម្បីឲ្យសហព័ន្ធនេះក្លាយជាសហព័ន្ធដែលមានសក្ដានុពល ។ ការពង្រឹងបច្ចេកទេសគឺជាកត្តាសំខាន់ដែលសហព័ន្ធ គ្រូបង្វឹកត្រូវតែដឹង ។ គ្រូបង្វឹកកីឡាមិនមែនជាគ្រូបង្រៀនឡើយ ព្រោះគ្រូកីឡាត្រូវតែមានធនធានបច្ចេកទេសត្រឹមត្រូវ ចេះស្រាវជ្រាវ រកចំណុចថ្មី ចេះសង្កេតពីកីឡារបស់ខ្លួនតើ ខ្សោយពីអ្វីខ្លះ ខ្លាំងអ្វីខ្លះ ។បែបនេះទើបក្លាយជាគ្រូដែលមានសមត្ថភាពខ្ពស់ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber