សេចក្តីជូនដំណឹង៖

1./ នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
កីឡាវ៉ូវីណាមប្ដូរអគ្គលេខាធិការ និង អគ្គហិរញ្ញិក
ដោយ៖ Rosa​ | 1 សប្តាហ៌ កន្លងទៅ

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី ២ និងបន្តអាណត្តិទី៣របស់នៅ ព្រឹកថ្ងៃទី១៧ ឧសភា ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមព្រំ ប៊ុណ្ណយីទីប្រឹក្សាកីឡា របស់ក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញធ្វើជាសាក្សីក្នុងមហាសន្និបាតនេះ ។

 

មួយរយៈចុងក្រោយនេះសហព័ន្ធវ៉ូវីណាមបានកើតមានបញ្ហាខ្លះៗនៅក្នុងផ្ទៃក្នុងរបស់ខ្លួនហើយសហព័ន្ធមួយ នេះវិះនឹងត្រូវគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្យួរសុពលភាព ។តែបន្ទាប់ពីមានការឯកភាពផ្ទៃក្នុងមកនោះសហ ព័ន្ធនេះបានសម្រេចចិត្តធ្វើមហាសន្និបាតដោយ ។

 

មហាសន្និបាតក៏បានអនុម័តលើរបាយការណ៍ការងារក្នុងអាណត្តិកន្លងមក ព្រមទាំងអនុម័តលើរបាយការណ៍ ហិរញ្ញវត្ថុទៀតផង ។

 

សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីមានចំនួន១៣រូបដោយលោកឧកញ៉ារ័ត្ន សុខនជាប់ឆ្នោតជាប្រ ធានសហព័ន្ធបន្តទៀត ។កាលពីអាណត្តិមុនអនុប្រធានសហព័ន្ធមានតែ២រូបនោះអាណត្តិនេះមាន៣រូប ។លោកកែវ ហុកលីបានក្លយជាអគ្គលេខាធិការសហព័ន្ធជំនួសលោកទេព ជីវសុខុមដែលត្រូវបន្ថយតួនាទីមកនៅត្រឹមអគ្គលេខាធិ ការរងជាមួយគ្នានេះអគ្គលេខាធិការរងមួយរូបទៀតគឺលោកឧត្តមសេនីយ៍ត្រីជុត សាម៉ុន ។

 

អ្នកស្រីណាំង វីល័យដែលជាគ្រូបង្វឹកជម្រើសជាតិ និងអាអគ្គហិរញ្ញិកកាលពីអាណត្តទី២នោះបានដកខ្លួនថយ ហើយអ្នកស្រីប៉ាល់ ឆរស្មីបានជាប់ឆ្នោតជាអគ្គហិរញ្ញិកអាណត្តិទី៣ ដោយមានលោកស៊ុំ វណ្ណាជាអគ្គហិរញ្ញិករង ។

សមាជិកប្រតិបត្តិទាំង១៣រូបនោះមានឈ្មោះលោកឧកញ៉ារ័ត្ន សុខន លោកអ៊ូ រតនា លោករស់ មុនិន្ទ លោក ហុក ឈាងគីម លោកកែវ ហុកលី លោកទេព ជីវសុខុម លោកឧត្តមសេនីយ៍ត្រីជុត សាម៉ុន អ្នកស្រីប៉ាល់ ឆរស្មី លោកស៊ុំ វណ្ណា លោកសល់ មករា លោកលី ពិជ័យ លោកឯម សុធារ័ត្ន និងលោកម៉េង សុខលេង ។

 

ឯកឧត្តមវ៉ាត់ ចំរើនត្រូវបានសហព័ន្ធស្នើសុំឲ្យធ្វើជាប្រធានកិត្តិយសសម្រាប់អាណត្តិថ្មីនេះ។

 


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber