សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ទៅត្រាំពឹសនៅកែបមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

លោកងិន សុបញ្ញាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងនឹងបញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួន ទៅហ្វឹកហាត់នៅខេត្តកែបមុនព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ឈានមកដល់ ។

 

ទ្រីយ៉ាត្លុងជាកីឡាមួយប្រភេទដែលលំបាកនឹងដណ្ដើមបានមេដាយណាស់ព្រោះជាប្រភេទកីឡាដែលមានវិញ្ញា សាចំនួន ៣ បញ្ចូលគឺហែលទឹកចម្ងាយ១,៥០គីឡូម៉ែត្រ ប្រណាំងកង់៤០គីឡូម៉ែត្រ និង រត់១០គីឡូម៉ែត្រភ្លាមៗបន្ទាប់ ពីមកដល់ទីភ្លាមៗនោះ ។

 

នេះជាការធ្វើតេស្តចុងក្រោយដើម្បីពិនិត្យមើលលើគុណផល(Perfomance)របស់គេដើម្បីឲ្យគ្រូបង្វឹកធ្វើការកែលម្អ ឬ បន្ថែមបច្ចេកទេស ឬ បន្ថែមកម្លាំងដល់ពួកគេ ។ លោកបន្តថាការដែលលោកជ្រើសរើសយកខេត្តកែបជា កន្លែងសម្រាប់ហ្វឹកហាត់ និង ធ្វើតេស្តចុងក្រោយនេះដោយសារតែទីនោះផ្លូវរត់ និង ផ្លូវសម្រាប់ប្រណាំងកង់ និង រត់ នៅជាប់សមុទ្រហើយស្ថានភាពចរាចរនៅក្នុងខេត្តនេះក៏មិនមមាញឹកទៀតផង។ម្យ៉ាងទៀតនេះក៏ជាការផ្លាស់ប្ដូរបរិ យាកាសហ្វឹកហាត់ទៀតផង ។

 

សម្រាប់ស៊ីហ្គេមលើកទី២៩នេះកម្ពុជានឹងបញ្ជូនកីឡាករទ្រីយ៉ាត្លុង ២រូបទៅចូលរួមប្រកួត ។ កម្ពុជាមិនបញ្ជូន កីឡាការិនីទៅចូលរួមប្រកួតឡើយព្រោះកីឡាការិនីកម្ពុជានៅមានកម្រិតទាបនៅឡើយមិនអាចប្រៀបធៀបជាមួយ នឹងប្រទេសជិតខាងបានឡើយ ។សម្រាប់កីឡាករគេអាចលេងបានប្រដមប្រសងគ្នា ។

 

នេះជាលើទី ២ ហើយដែលកម្ពុជាបញ្ជូនកីឡាករទ្រីយ៉ាត្លុងទៅចូលរួមក្នុងព្រត្តិការណ៍ស៊ីហ្គេម ។កាលឆ្នាំ ២០១៥កម្ពុជាបានបញ្ជូនទៅចូលរួមម្ដងហើយដោយបានចំណាត់ថ្នាក់លេខ ៥ ។

 

ប្រទេសដែលខ្លាំងជាងគេលើប្រភេទកីឡានេះគឺហ្វីលីពីន ។ស៊ីហ្គេមទី២៨នៅសឹង្ហបូរីហ្វីលីពីនដណ្ដើមបានមេ ដាយមាសទាំងបុរស-នារីតែម្ដង ។ហ្វីលីពីនកីឡាករ-កីឡាការិនីរបស់គេសុទ្ធតែហ្វឹកហាត់នៅប្រទេសអូស្ត្រាលីអញ្ចឹង ហើយទើបពួកគេខ្លាំងបែបនេះ ។ប្រទេសសឹង្ហបូរី ម៉ាឡេស៊ី ថៃក៏ខ្លាំងដែរ ។ចំពោះប្រទេសវៀតណាម ឡាវ ប្រ៊ុយណេ និង ទីម័រខាងកើតមិនមានប្រភេទកីឡានេះឡើយ ។

 

លោកងិន សុបញ្ញាធ្វើការកត់សំគាល់ថាកាលស៊ីហ្គេមទី២៨ អ្នកដែលដណ្ដើមបានមេដាយមាសគេធ្វើក្នុងថិរ វេលា១ម៉ោង ១១នាទី ចំពោះកម្ពុជាធ្វើក្នុងថិរវេលា១ម៉ោង២៣នាទីឯណោះ ។តែឆ្នាំនេះកម្ពុជាធ្វើបានល្អជាងលើកមុន ឯ ប្រទេសគេយើងមិនទាន់ដឹងនៅឡើយទេ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber