សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ហាត់នៅក្រៅប្រទេសល្អជាងក្នុងស្រុក
ដោយ៖ Rosa​ | 2 សប្តាហ៌ កន្លងទៅ

លោកទូច សុភៈអគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និង ឈីលូនកម្ពុជាបានធ្វើការកត់សំគាល់ថាការ ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសគុណផល(Perfomance)របស់កីករកម្ពុជាមានការរិគចម្រើនខ្លាំងជាងការហ្វឹក ហាត់នៅក្នុងស្រុក ។

 

គួរបញ្ជាក់ថាក្នុងខណៈដែលកម្ពុជាត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីនាខែ សីហាខាងមុខនេះសហព័ន្ធកីឡាសីប៉ាក់តាក្រ និង ឈីនឡូនកម្ពុជាបានបញ្ជូនកីឡាករចំនួន៨រូប និង គ្រូបង្វឹកចំនួន ២ រូបទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ារយៈពេល ២ ខែ ។

 

ពួកគេបានចេញដំណើរទៅហាត់តាំងពីថ្ងៃទី១០ខែមិថុនាមកម្ល៉េះដែលគិតមកទល់ពេលនេះមានរយៈពេលជិត ១ ខែហើយ ។ ក្នុងរយៈពេលនេះលោកអគ្គលេខាធិការបានកត់សម្គាល់ឃើញថាពួកគេមានការរីកចម្រើនមែន ។ការ រីកចម្រើននេះគឺដោយសារគេមានពេលវេលាគ្រប់គ្រាន់ដើម្បីហ្វឹកហាត់រួមគ្នារៀងរាល់ថ្ងៃ គ្មានលេសពីមូលហេតុស្ទះ ចរាចរដូចនៅក្នុងស្រុកជាពិសេសនោះគឺគេហាត់បានទៀងទាត់ពេលវេលា ។

 

ជាមួយនឹងការឈានឡើងនៃគុណផលរបស់អត្តពលិកសីឈីន ឡូនរបស់កម្ពុជានេះលោកអគ្គលេខាធិការមាន សង្ឃឹមថាក្នុងស៊ីហ្គេមលើកទី២៩នេះកម្ពុជាមានឱកាសកាន់តែច្រើនក្នុងការដណ្ដើមមេដាយពីព្រឹត្តិការណ៍នេះ ។ គួរ បញ្ជាក់ថាកាលពីស៊ីហ្គេមលើកទី២៨នាឆ្នាំ២០១៥នៅប្រទេសសឹង្ហបូរីសីឈីន ឡូនកម្ពុជាដណ្ដើមបានមេដាយមាស ១ គ្រឿង និង មេដាយសំរិទ្ធ ១ គ្រឿងដែរ ។

 

ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ានេះកម្ពុជាបញ្ជូនតែកីឡាករប៉ុណ្ណោះដោយសារតែនៅ ស៊ីហ្គេមលើកទី២៩មិនមានវិញ្ញាសាសម្រាប់កីឡាការិនីឡើយ ។

 

ការចេញទៅហ្វឹកហាត់រយៈពេល២ខែនៅប្រទេសមីយ៉ាន់ម៉ានេះភាគីម្ចាស់ផ្ទះបានជួយកម្ពុជាលើការហូបចុក និង ផ្ដល់កន្លែងស្នាក់នៅ ។ ចំពោះកម្ពុជាខ្លួនឯងគឺត្រូវដោះស្រាយសំបុត្រយន្ដហោះ និង លុយហោប៉ៅតែបញ្ហានេះ ក្រសួងអប់រំយុវជន និង កីឡាជាអ្នកដោះស្រាយទាំងស្រុង ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber