សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ប្រធានប្រដាល់គុនខ្មែររឹតបន្តឹងអ្នកដែលត្រូវទៅSEA Games
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

SEA Gamesលើកទី២៩កាន់តែជិតឈានមកដល់ហើយៗនេះក៏ជាលើកដំបូងដែរដែលកម្ពុជាបញ្ជូន កីលាប្រដាល់គុនខ្មែរទៅចូលរួមប្រកួតនោះ ។

 

ជាមួយនឹងការបញ្ជូនទៅចូលរួមប្រកួតនេះលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានប្រកាសជួបជាមួយអ្នកប្រដាល់គុនខ្មែរទាំង៥រូបចាប់ពីសប្ដាហ៍នេះទៅ ។ក្នុងជំនួបដំបូងនៅព្រឹកថ្ងៃទី១០កក្កដា លោកប្រធានសហព័ន្ធសង្កត់ធ្ងន់ទៅលើការប្រើប្រាស់សារជាតិលើកកម្លាំង(Doping)ដែលគេហាមមិនឲ្យប្រើដាច់ ខាតនៅក្នុងកីឡា និង ការរក្សាទម្ងន់ឲ្យខាងតែបាន ។

 

អ្នកប្រដាល់ជម្រើសជាតិទាំង ៥រូបដែលត្រៀមចេញទៅប្រកួតនោះមានម៉ឺន សុភាទម្ងន់៧១ គីឡូក្រាម ។ មឿន សុខហ៊ុចទម្ងន៦៥គីឡូក្រាម វ៉ាន់ វឿន ទម្ងន់៦០គីឡូក្រាម ឡៅ ចិត្រាទម្ងន់៥៧គីឡូក្រាម និង ឃុន ឌីម៉ា វ៉ៃក្នុង ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

 

កីឡាករជម្រើសជាតិទាំងអស់បានទទួលប្រាក់បៀវត្សរ៍ប្រចាំខែពីក្រសួងអប់រំយុវជន និង កីឡាក្នុង ១ ខែម្នាក់ ជាង១លាន៨០ម៉ឺន ។ ក្នុងអម្លុងនៃការហ្វឹកហាត់កាន់តែខ្លាំងត្រៀមស៊ីហ្គេមនេះលោកប្រធានសហព័ន្ធបានរៀបចំឲ្យ ពួកគេដេករួមគ្នា និង បរិភោគអាហាររួមគ្នាដោយសហព័ន្ធមិនប៉ះពាល់ដល់ប្រាក់ខែរបស់ពួកគេទេគឺសហព័ន្ធសម្រេច ចិត្តចំនាយថ្លើហូបចុកដល់ពួកគេក្នុងម្នាក់ៗ១៥០ដុល្លារ ។

 

ជាមួយគ្នានឹងការផ្ដល់របបហូបចុកនេះលោកប្រធានសហព័ន្ធបានព្រមានថារាល់ការឈឺថ្កាត់គឺមិនអនុញ្ញាត ឲ្យទៅទិញថ្នាំពីក្រៅ ឬពេទ្យពីក្រៅព្យាបាលឡើយគឺត្រូវពិនិត្យដោយពេទ្យរបស់សហព័ន្ធ និង របស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។ជាមួយគ្នានេះលោកប្រធានសហព័ន្ធប្រដាល់គុនខ្មែរប្រកាសថាចាប់ពីដើមសប្ដាហ៍ទី១នៃខែសីហា តទៅអ្នកប្រដាល់ជម្រើសជាតិទាំង ៥ រូបលែងឲ្យគេចាប់គូឡើងប្រកួតនៅតាមស្ថាននីយ៍ទូរទស្សន៍នានាទៀតហើយ គឺត្រូវរក្សាសុខភាពបង្កើនការហ្វឹកហាត់ និងដើម្បីកុំឲ្យមានរបួសជាយថាហេតុ ។

 

លោកជឹម ផល្លាដែលជាគ្រូពេទ្យរបស់សហព័ន្ធប្រដាល់ និង មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះបានអះអាង ថាលោកបានធ្វើតេស្តទឹកនោមលើអ្នកប្រដាល់ទាំង ៥ រូបនេះរួចរាល់ហើយគេគ្មានសារធាតុលើកកម្លាំងក្នុងខ្លួនដែល គេហាមឃាត់ក្នុងកីឡាឡើយ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber