សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
វ៉ូវីណាមទៅហាត់នៅវៀតណាមត្រៀមចូលរួមប្រកួតជើងឯកពិភពលោក
ដោយ៖ Rosa​ | 2 សប្តាហ៌ កន្លងទៅ

ថ្ងៃទី១១កក្កដានេះកីឡាវ៉ូវីណាម១៣រូបរួមជាមួយគ្រូបង្វឹកមួយរូបបានចេញដំណើរទៅកាន់ប្រទេសវៀតណាមហើយដើម្បីហ្វឹកហាត់នៅទីនោះរយៈពេល២០ថ្ងៃដើម្បីត្រៀមចេញទៅប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌា ។

 

ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង លោកឧកញ៉ារ័ត្ន សុខនប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបាន មកជូនដំណើរកីឡាករ-កីឡាការិនីដល់ពហុកីឡដ្ឋានជាតិអូឡាំពិក ។

 

លោកទេព ជិវៈសុខុមដែលជាគ្រូបង្វឹក និង ជាអ្នកដឹកនាំកីឡាករទៅហាត់នៅប្រទេសវៀតណាមនោះបានឲ្យ ដឹងថាកីឡាករ-កីឡាការិនីទាំង១៣រូបនោះមានកីឡាករចំនួន៨រូប និង កីឡាការិនីចំនួន៥ រូប ។

 

ឯកឧត្តមអ៊ុក សិទ្ធិជាតិបានផ្ដាំផ្ញើថាការចេញទៅហ្វឹកហាត់នេះគឺត្រូវចេះស្រឡាញ់គ្នាដូចពាក្យស្លោកខ្មែរមួយ ឃ្លាពោលថានៅផ្ទះម្ដាយទីទៃនៅព្រៃម្ដាយតែមួយ ។ត្រូវខិតខំហ្វឹកហាត់ដើម្បីសម្រេចជោគជ័យឲ្យបាននៅក្នុងការប្រ កួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌានាពេលខាងមុខ ។

 

លោកឧកញ៉ារ័ត្ន សុខនមានជំនឿចិត្តថាក្នុងការប្រកួតជើងឯកឥភពលោកកម្ពុជានឹងដណ្ដើមបានមេដាយជា មិនខាន ។ គួរបញ្ជាក់ថាកីឡាករទិន ភាពដែលគេស្គាល់ជាទូទៅថាសែន រ៉ាឌីនោះធ្លាប់ដណ្ដើមបានមេដាយមាសពិភព លោកកន្លងមក ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber