សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
សំណេះសំណាលជាមួយអ្នកចេញទៅប្រកួតកីឡាសិស្សតំបន់អាស៊ាន
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

នៅព្រឹកថ្ងៃទី១១កក្កដាឯកឧត្តមស៊ាន បូរ៉ាតរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានជួបសំ ណេះសំណាលជាមួយកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីដឹកនាំចំនួន៥២រូបដែលត្រូវចេញទៅចូលរួមប្រកួតក្នុងព្រឹត្ត ការណ៍ The 9th ASEAN School Games នៅប្រទេសឹង្ហបូរី ។

 

ក្នុងព្រឹត្តិការណ៍នេះកម្ពុជាបញ្ជូនកីឡាចំនួន៥ប្រភេទទៅចូលរួមប្រកួតដែលក្នុងនោះមានកីឡាវាយកូនឃ្លីលើតុ កីឡាករ ៥ រូបកីឡាការិនីចំនួន៣រូបដែលពួកគេនឹងប្រកួតលើវិញ្ញាសាបុរសម្នាក់ទល់ម្នាក់ បុរស ២នាក់ទល់២នាក់ និង វិញ្ញាសាប្រកួតជាក្រុម ។

 

ប្រភេទកីឡាអត្តពលកម្មដែលមានកីឡាករ ៤ រូបកីឡាការិនី២រូបដែលនឹងលេងវិញ្ញាសារត់២០០ម៉ែត្រនារី ៤០០ម៉ែត្របុរស៨០០ម៉ែត្របុរស-នារី១.៥០០០ម៉ែត្របុរស-នារីរត់បណ្ដាក់៤០០ម៉ែត្រ ៤ដងបុរស រត់២០០ម៉ែត្រនារី ឆ្លងកាត់ឧបសគ្គគឺផ្លោះរបង និងកាត់ទឹក និង រត់៣០០ម៉ែត្របុរសបុរស-នារី ។

 

ប្រភេទកីឡាវាយកូនបាល់កីឡាករ ៥ រូបកីឡាការិនី ៤ រូបដែលលេងវិញ្ញាសាម្នាក់ទល់ម្នាក់បុរស-នារីម្នាក់ ទល់ម្នាក់បុរស-នារីនិងវិញ្ញាសា២នាក់ទល់២នាក់ ។

 

ប្រភេទកីឡាហែលទឹកកីឡាករ ៤ រូបកីឡាការិនី ៣ រូបដែលប្រកួតលើវិញ្ញាសាហែលរបៀបសេរី៥០ម៉ែត្រ និង១០០ម៉ែត្របុរស-នារីហែលរបៀបមេអំបៅ៥០ម៉ែត្រ ១០០ម៉ែត្របុរស-នារីហែលរបៀបសេរី២០០ម៉ែត្របុរស- នារី។ហែល៥០ម៉ែត្រ ១០០ម៉ែត្រ និង ២០០ម៉ែត្រ បុរស-នារី និង ហែលរបៀបកង្កែប៥០ម៉ែត្រ ១០០ម៉ែត្រ និង ២០០ម៉ែត្របុរស នារី ។

 

ប្រភេទកីឡាវាយសីកីឡាករ ៤ រូប ដែលប្រកួតលើវិញ្ញាសាវាយគូ វាយទោល និង ប្រកួតជាក្រុមបុរ-នារី ។ កម្ពុជានឹងចេញដំណើរទៅកាន់ប្រទេសសឹង្ហបូរីថ្ងៃទី១៣កក្កដាហើយការប្រកួតនឹងបញ្ចប់ថ្ងៃទី២១កក្កដា ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber