សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
អគ្គលេខាធិការអូឡាំពិកប្រាប់ពីរបៀបទៅចូលរួមស៊ីហ្គេម
ដោយ៖ Rosa​ | 2 សប្តាហ៌ កន្លងទៅ

នៅព្រឹកថ្ងៃទី១១កក្កដានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តមវ៉ាត់ ចំរើនអគ្គលេ ខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជួបជាមួយគ្រូបង្វឹក មន្ត្រីនានារបស់សហព័ន្ធដែលត្រូវចេញទៅប្រ កួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី ។

 

ឯកឧត្តមវ៉ាត់ ចំរើនបានឲ្យដឹងថាមុនព្រឹត្តិការណ៍នេះមកដល់នឹងមានការធ្វើសន្និសីទកាសែតមួយរួមគ្នាដោយ មានការចូលរួមពីតំណាងសហព័ន្ធ និង អត្តពលិកល្បីៗរបស់កម្ពុជា ហើយក៏មានការជួបជាមួយសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែនទៀតផង ។

 

ជាមួយគ្នានេះឯកឧត្តបានណែនាំឲ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេស មន្ត្រីដឹកនាំត្រូវពិនិត្យមើលលិខិតខ្លងដែនតើខុស ឬ ត្រូវ ពិសេសពិនិត្យពីសុពលភាពនៃលិខិតឆ្លងដែន ។ នៅពេលទៅដល់គ្រូបង្វឹកត្រូវដឹងពីកន្លែងប្រជុំកន្លែងបរិភោគ អាហារ កន្លែងហ្វឹកហាត់ កម្មវិធីហ្វឹកហាត់ ។កម្មវិធីចេញដំណើររបស់រថយន្ដដែលត្រូវដឹកជញ្ជូនពីកន្លែងស្នាក់នៅ ទៅកន្លែងប្រកួតក៏សំខាន់ដែរ ។

 

បញ្ហាដូពីង(សារធាតុលើកកម្លាំងដែលហាមមិនឲ្យប្រើក្នុងកីឡា) បើមានបញ្ហាគឺមុខមាត់របស់ជាតិនឹងធ្លាក់ ចុះហើយ ។ដូច្នេះត្រូវប្រយ័ត្នពីរឿងនេះឲ្យបាន ។ មុនប្រកួត ពេលប្រកួត និងក្រោយប្រកួតត្រូវតែរាយការណ៍ព្រោះក្នុងចំណោម ២៤ប្រភេទកីឡានឹងត្រូវផ្ដល់ ជូនស៊ីមកាតដើម្បីរាយកាណ៍ជូននាយបេសកកម្ម ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber