សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
អ្នកចូលរួមរត់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរកើនពី៥ទៅ១០ភាគរយ
ដោយ៖ Rosa​ | 2 សប្តាហ៌ កន្លងទៅ

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសនៅក្នុងសន្និសិទ កាសែតនាព្រឹកថ្ងៃទី១២កក្កដាថាព្រឹត្តិការណ៍រត់រ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៤ឆ្នាំ២០១៧នេះអ្នកចូលរួមរត់នឹង កើនពី៥ទៅ១០ភាគរយ ។

 

ម៉ារ៉ាតុងមានន័យថារត់ម្ងាយ៤២,១៩៥គីឡូម៉ែត្រនេះជាខ្នាតស្ដង់ដារអន្តរជាតិដែលកំណត់ដោយគណៈកម្មា ធិការអូឡាំពិកអន្តរជាតិ ។ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង៣គឺដើម្បីទេសចរណ៍ព្រោះរដូវភ្លៀងគឺជារដូវ ដែលទេសចរណ៍ធ្លាក់ចុះ រត់ដើម្បីរកថវិកាជួយដលមន្ទីរពេទ្យកុមារខេត្តសៀមរាប និង រត់ដើម្បីបរិស្ថានអង្គរនៅតំបន់ រមណីយដ្ឋានខេត្តសៀមរាប ។

 

ព្រឹត្តិការណ៍នេះមានវិញ្ញាសាតូចៗជាច្រើនទៀតដែលត្រូវបានដាក់ឲ្យរត់គឺក្រៅពីម៉ារ៉ាតុងដែលមានចម្ងាយ ៤១,១៩៥គីឡូម៉ែត្រគឺនៅមានរត់ពាក់កណ្ដាលម៉ារ៉ាតុង រត់១០គីឡូម៉ែត្រ និង រត់ជាការកំសាន្ដចម្ងាយ៣គីឡូម៉ែត្រ ។

 

ឯកឧត្តមបានឲ្យដឹងទៀតថាមកទល់ពេលនេះអ្នកចុះឈ្មោះរត់ដែលជាជនជាតិកម្ពុជាមានចំនួន១.៧៥៥នាក់ហើយ ឯជនបរទេសមានចំនួន១.៥០០នាក់ដែលមកពី៥១ប្រទេសដែលក្នុងនោះមកច្រើនជាងគេគឺចិនដែលមានចំនួន ជាង៦០០នាក់ក្រៅពីនោះមានជប៉ុន និង ម៉ាឡេស៊ីហើយក៏មានមកពីបណ្ដាប្រទេសនានានៅទ្វីបអឺរុប អាមេរិក និង ទ្វីប នានាទៀតផង ។

 

ឯកឧត្តមបញ្ចាក់ទៀតថាអ្នករត់ម៉ារ៉ាតុងមានចំនួនប្រមាណ៥០០នាក់ ដែលក្នុងនោះសម្រាប់អ្នករត់ជាជនជាតិ កម្ពុជាមានតែ២-៣នាក់ប៉ុណ្ណោះ ។រត់២១គីឡូម៉ែត្រមានជាង៦០០នាក់ រត់១០គីឡូម៉ែត្រជាង៥០០នាក់ និង រត់ ៣គីឡូ ម៉ែត្រមានច្រើននាក់ ។

 

លោកបានចាត់ទុកថាចំនួនអ្នកចូលរួមបានកើនពី៥ទៅ១០ភាគរយហើយ ។ កាលពីឆ្នាំទៅអ្នកចូលរួមរត់មាន ចំនួនត្រឹមតែជាង៣.០០០នាក់ប៉ុណ្ណោះ ។

 

លោកសែម ផល្លាដេលជាមន្ត្រីរៀបចំព្រឹត្តិការណ៍រត់ដ៏សំខាន់មួយរូបដែរនោះបានបញ្ជាក់ថាសម្រាប់ការរត់ ម៉ារ៉ាតុងនេះត្រូវការភ្នាក់ងារសន្តិសុខពី៤០០ទៅ៥០០នាក់ ។គណៈកម្មារៀបចំបានសហការជាមួយមន្ទីរពេទ្យចំនួន ៣ដើម្បីជួយសង្គ្រោះអត្តពលិក ចំពោះស្ថានីយ៍ទឹកសម្រាប់អ្នករត់គឺក្រុមហ៊ុនស្រាបៀរកម្ពុជាដែលជាអ្នកទទួលរ៉ាប់រង នោះបានបង្កើនស្ថានីយ៍ជាច្រើនកន្លែង ។

 

លោកអះអាងថាមកទល់ពេលនេះផ្លូវសម្រាប់រត់បានវាស់វែងរួចរាល់អស់ហើយតែទោះជាយ៉ាងណាក៏ត្រូវ ត្រួតពិនិត្យឡើងវិញដែរ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber