សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ថ្ងៃនេះចេញទៅចូលរួមប្រកួត The 9th ASEAN School Games
ដោយ៖ Rosa​ | 4 ខែ កន្លងទៅ

ព្រឹកថ្ងៃទី១៣កក្កដានេះក្រុមកីឡាវ័យក្មេងកម្ពុជាបានចេញដំណៀរឆ្ពោះទៅកាន់ប្រទេសសឹង្ហបូរីហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 9th ASEAN School Games នៅទីនោះ ។

 

ក្នុងព្រឹត្តិការណ៍នេះកម្ពុជាបញ្ជូនកីឡាចំនួន៥ប្រភេទទៅចូលរួមប្រកួតដែលក្នុងនោះមានកីឡាវាយកូនឃ្លីលើតុ កីឡាករ ៥ រូបកីឡាការិនីចំនួន៣រូបដែលពួកគេនឹងប្រកួតលើវិញ្ញាសាបុរសម្នាក់ទល់ម្នាក់ បុរស ២នាក់ទល់២នាក់ និង វិញ្ញាសាប្រកួតជាក្រុម ។

 

ប្រភេទកីឡាអត្តពលកម្មដែលមានកីឡាករ៤រូបកីឡាការិនី២រូបដែលនឹងលេងវិញ្ញាសារត់២០០ម៉ែត្រនារី ៤០០ម៉ែត្របុរស៨០០ម៉ែត្របុរស-នារី១.៥០០ម៉ែត្របុរស-នារីរត់បណ្ដាក់៤០០ម៉ែត្រ ៤ដងបុរស រត់២០០ម៉ែត្រនារី ឆ្លងកាត់ឧបសគ្គគឺផ្លោះរបង និងកាត់ទឹក និង រត់៣០០ម៉ែត្របុរសបុរស-នារី ។

 

ប្រភេទកីឡាវាយកូនបាល់កីឡាករ ៥ រូបកីឡាការិនី ៤ រូបដែលលេងវិញ្ញាសាម្នាក់ទល់ម្នាក់បុរស-នារីម្នាក់ ទល់ម្នាក់បុរស-នារីនិងវិញ្ញាសា២នាក់ទល់២នាក់ ។

 

ប្រភេទកីឡាហែលទឹកកីឡាករ៤រូបកីឡាការិនី៣រូបដែលប្រកួតលើវិញ្ញាសាហែលរបៀបសេរី៥០ម៉ែត្រនិង១០០ម៉ែត្របុរសនារីហែលរបៀបមេអំបៅ៥០ម៉ែត្រ១០០ម៉ែត្របុរសនារីហែលរបៀបសេរី២០០ម៉ែត្របុរស- នារី។ហែល៥០ម៉ែត្រ ១០០ម៉ែត្រ និង ២០០ម៉ែត្រ បុរស-នារី និង ហែលរបៀបកង្កែប៥០ម៉ែត្រ ១០០ម៉ែត្រ និង ២០០ម៉ែត្របុរស នារី ។

 

ប្រភេទកីឡាវាយសីកីឡាករ ៤ រូប ដែលប្រកួតលើវិញ្ញាសាវាយគូ វាយទោល និង ប្រកួតជាក្រុមបុរ-នារី ។

 

ឯកឧត្តមព្រំ ប៊ុណ្ណយីដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះបានថ្លែងនៅចំ ណតអាកាសយានដ្ឋានអន្តរជាតិថាបន្ទាប់ពីទៅដល់នៅថ្ងៃទី១៣កក្កដានេះនៅថ្ងៃទី១៤កក្កដាមានការប្រជុំចំ នួន ៣ ដែលក្នុងនោះការប្រជុំដែលសំខាន់គឺប្រជុំគណៈកម្មការបច្ចេកទេស ។ចំពោះពិធីសម្ភោធន៍បើកការ ប្រកួតក៏ធ្វើនៅវេលាម៉ោង៣រសៀលថ្ងៃទី១៤កក្កដាតែម្ដង ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber