សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
អគ្គលេខាធិការអូឡាំពិកជម្រុញកីឡាអត្តពលកម្ម និង ហែលទឹក
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

ឯកឧត្តមវ៉ាត់ ចំរើនបានបង្ហាញនូវចក្ខុវិស័យវែងឆ្ងាយមួយក្នុងការស្វែងរកមេដាយនៅឆ្នាំ២០២៣ក្នុង ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍SEA Games ។

 

ឯកឧត្តមបានធ្វើការបញ្ជាក់ថាប្រភេទកីឡាអត្តពលកម្ម និង ហែលទឹកមានមេដាយជិត១០០គ្រឿងឯណោះ ដោយសារតែប្រភេទកីឡានេះមានដល់ទៅជាង៤០វិញ្ញាសា ។សព្វថ្ងៃនេះលើប្រភេទកីឡាអត្តពលកម្មកម្ពុជាលេងមិន បានដល់១០វិញ្ញាសាផងទេហើយវិញ្ញាសាដែលកម្ពុជាលេងភាគច្រើនសុទ្ធតែវិញ្ញាសាដែលគិតពីថិរវេលាដែលបញ្ហា នេះយើងដឹងជាមុនហើយថាយើងនៅពីក្រោយគេ ។

 

វិញ្ញាសាដែលគិតពីថិរវេលាដូចជារត់ចម្ងាយឆ្ងាយ ហែលទឹកគឺអ្នកដែលមានឈាមប្រភេទ A គឺជាអ្នកដែល មានភាពអំណត់ខ្ពស់ជាងគេនិងមានបេះដូងល្អមិនងាយហត់ទៀតផង ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាន និយាយពីបញ្ហានេះជាមួយសហព័ន្ធសាមីហើយដើម្បីឲ្យគេចេះធ្វើការជ្រើសរើសកីឡាករពិសេសអ្នកដែលមានវ័យ ក្មេងៗដែលមានឈាមប្រភេទ A ដើម្បីយកមកបណ្ដុះបណ្ដាលយូរអង្វែង ។

 

កីឡានិងវិទ្យាសាស្ត្រមិនអាចកាត់ផ្ដាច់ចេញពីគ្នាបាននោះទេហេតុនេះប្រទេសមួយដើម្បីឲ្យកីឡាមានសក្ដានុ ពលនោះគេត្រូវតែជ្រើសរើសតាមបែបវិទ្យាសាស្ត្រ ។សម្រាប់ឆ្នាំ២០២៣ដែលកំពុងតែរំកិលមកកៀកនោះកម្ពុជាកំ ពុងតែផ្លាស់ប្ដូរឥរិយាបទក្នុងការជ្រើសរើសកីឡាករវ័យក្មេងៗដើម្បីយកមកបណ្ដុះបណ្ដាលឲ្យក្លាយជាអត្តពលិក កម្រិតខ្ពស់របស់ជាតិ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber