សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
កីឡាតុងអ៊ីលម៉ូដូឈ្នះក្នុងការប្រកួតជើងឯកអាស៊ី
ដោយ៖ Rosa​ | 4 ខែ កន្លងទៅ

កីឡាតុងអ៊ីលម៉ូដូ(Tong Il Moo Do)ដែលចេញទៅប្រកួតជើងឯកអាស៊ីនៅទីក្រុងឈៀងម៉ៃរាជា ណាចក្រថៃពីថ្ងៃទី២៤ដល់២៩កក្កដានោះបានវិលត្រឡប់មកចិញហើយដោយស្ពាយទាំងមេដាយមាស ប្រាក់ និងមេ ដាយសំរិទ្ធមកជាមួយផង ។

 

ព្រឹត្តិការណ៍ប្រកួតនោះមានឈ្មោះថា Asian Tong Il Moo Do Martial Arts Championship 2017 ដោយមានប្រទេសចំនួន៨ចូលរួមគឺថៃជាម្ចាស់ផ្ទះ កម្ពុជា ឥណ្ឌា នេប៉ាល់ ជប៉ុន កូរេ ហ្វីលីពីន និង ប្រទេសម៉ុងហ្គោលី ។

 

កម្ពុជាបញ្ជូនកីឡាករ ៤ រូប កីឡាការិនី៥រូប គ្រូបង្វឹក ១ រូប និង មន្ត្រីដឹកនាំមួយរូបទៅចូលរួម ។ ជាមួយ នឹងការបានមេដាយនេះនៅល្ងាចថ្ងៃទី៣សីហានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំពិធីស្វា គមន៍មួយដោយសាមីសហព័ន្ធតែម្ដង ។

 

លោកជ័យ ចាបជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡាបានអញ្ជើញចូលរួមអបអរក្នុងពិធីនោះព្រមទាំងបំពាក់កម្រងផ្កាដល់អ្នកបានមេដាយទៀតផង ។

 

លោកហ៊ត់ វិចិត្រដែលជាប្រធានប្រតិភូដឹកនាំទៅចូលរួមប្រកួតបានឲ្យដឹងថាវិញ្ញាសាសំដែងជាក្រុមបុរស ដែលមួយក្រុមមាន៣រូបនោះកម្ពុជាដណ្ដើមបានមេដាយមាសក្នុងចំណោម ៥ ក្រុម ។វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ ក្រោម៦៥គីឡូក្រាមកីឡាករកម្ពុជាស៊ឹម ប៊ុនស្រ៊ុនដណ្ដើមបានមេដាយមាស ។

 

វិញ្ញាសាសំដែងឯកត្តជនបុរសកីឡាករកម្ពុជាសួន កូស៊ុលដណ្ដើមបានមេដាយប្រាក់ ។វិញ្ញាសាប្រយុទ្ធបុរស ទម្ងន់ក្រោម៨៥គីឡូក្រាមកីឡាករកម្ពុជាហូរ ប៉េងលៀបដណ្ដើមបានមេដាយប្រាក់ ។វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៤៩គីឡូក្រាមកីឡាការិនីកម្ពុជាហុង គឹមហួយដណ្ដើមបានមេដាយប្រាក់ ។

 

វិញ្ញាសាសំដែងជាក្រុមនារីដេលមួយក្រុមមាន៣នាក់នោះកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធ ។វិញ្ញាសាសំដែង ឯកត្តជននារីកីឡាការិនីកម្ពុជាម៉ាន់ ស៊ីម៉ារកបានមេដាយសំរិទ្ធ ។វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម៧៥គីឡូក្រាមកីឡា ករកម្ពុជាញិល យុកអ៊ីលបានមេដាយសំរិទ្ធ ។

 

វិញ្ញាសាប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាមគឺកីឡាការិនីស៊ីថា ស្រីលីន និង ទម្ងន់ក្រោម៦០គីឡូ ក្រាមកីឡាការិនីប៉ូច វឌ្ឍនាដណ្ដើមបានមេដាយសំរិទ្ធដូចគ្នា ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber