សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ស្រាបៀរអង្គរជប់លៀងអ្នកទៅស៊ីហ្គេម
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

ក្រុមហ៊ុនស្រាបឿរអង្គរបានរៀបចំពិធីជប់លៀងដ៏ធំមួយនាយប់ថ្ងៃទី៤សីហានៅសណ្ឋាគារសូហ្វី តែលដើម្បីជាការលើកទឹកចិត្តនិងជូនដំណើរដល់ប្រតិភូកីឡាស៊ីហ្គេមកម្ពុជាដែលត្រូវចេញទៅចូលរួមប្រកួតកីឡាប្រចាំតំបន់លើកទី២៩នាប្រទេសម៉ាឡេស៊ី ។

 

ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ឲ្យដឹងថាសម្រាប់ក្រុម បាល់ទាត់កម្ពុជាបើឈ្នះមួយប្រកួតនឹងបានទទួលការលើកទឹកចិត្ត២.០០០ដុល្លារភ្លាមៗ ហើយបើឈានដល់វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្ររង្វាន់នឹងកើនលើសពីនេះទៅទៀត ។

 

មុននេះប៉ុន្មានថ្ងៃកីឡាករ-កីឡាការិនីកម្ពុជាត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជួបសំណេះ សំណាលនិងផ្ដល់ប្រាក់លើកទឹកចិត្តក្នុងម្នាក់ៗ៥០០ដុល្លារអាមេរិក ។ ស៊ីហ្គេមលើកនេះកម្ពុជាបញ្ជូនកីលាចំនួន២៤ ប្រភេទទៅចូលរួមដែលមានកីឡាករ១៤៤នាក់ និង កីឡាការិនី២៦រូបទៅចូលរួមប្រកួត ។

 

ឯកឧត្តមវ៉ាត់ ចំរើនមានជំនឿចិត្តខ្លាំងទៅលើប្រភេទកីឡាតេក្វាន់ដូWTF ប្រភេទកីឡាឈិនឡូន ប្រដាល់សាកលប្រដាល់គុនបូរាណ វូស៊ូ ប៉េតង់ និងប្រភេទកីឡាដែលមានសក្ដានុពលមួយចំនួនទៀត ។ចំពោះប្រភេទកីឡាដែលជុំធ្លាប់បានទទួលមេដាយនោះលោកមានជំនឿចិត្តថាងាចនឹងរកបានមេដាយក្នុងការប្រកួតលើកនេះ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber