សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
វ៉ូវីណាមដណ្ដើមបានមេដាយមាស៤ប្រាក់៩ និងសំរិទ្ធ៩ក្នុងការប្រកួតជើងឯកពិភពលោក
ដោយ៖ Rosa​ | 1 សប្តាហ៌ កន្លងទៅ

នៅព្រឹកថ្ងៃទី៧សីហានេះកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា និងប្រតិភូបានត្រឡប់មកពីប្រកួតជើង ឯកពិភពលោកនៅប្រទេសឥណ្ឌាវិញហើយ ។

 

ឯកឧត្តមស៊ាន បូរ៉ាតរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈ កម្មា ធិការជាតិអូឡាំពិកកម្ពុជារួមជាមួយលោកឧកញ៉ារ័ត្ន សុខនអនុប្រធានសហព័ន្ធវ៉ូវីណាមពិភពលោក និង ជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានអញ្ជើញទៅទទួលស្វាគមន៍ដល់អត្តពលិកវ៉ូវីណាមកម្ពុជាដល់ចំណតអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

 

លោកឧកញ៉ារ័ត្ន សុខានបានចាត់ទុកថានេះជាការត្រៀមខ្លួនបានល្អជាមុនរបស់ក្រុមកម្ពុជាដែលក្នុងនោះពួក គេបានចេញទៅហ្វឹកហាត់មួយរយៈនៅប្រទេសវៀតណាមទៀតផង ។

 

ដោយមិនគិតពីប្រតិភូ និង គ្រូបង្វឹកនោះកម្ពុជាបញ្ជូនកីឡាករទៅចូលរួមប្រកួតចំនួន៨នាក់ និង កីឡាការិនី ចំនួន ៥នាក់ ។អត្តពលិកកម្ពុជា១០រូបប្រកួតលើវិញ្ញាសាសំដែង និង ៣រូបប្រកួតវិញ្ញាសាប្រយុទ្ធ ។ ក្នុងចំណោម វិញ្ញាសាដែលដាក់ឲ្យប្រកួតលើកនេះកម្ពុជាបានលេងលើវិញ្ញាសាចំនួន២៩ ។

 

ការចេញទៅប្រកួតលើកនេះកម្ពុជាដណ្ដើមបានមេដាយចំនួន២២គ្រឿងដែលក្នុងនោះមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ចំនួន ៩គ្រឿង និង មេដាយសំរិទ្ធចំនួន ៩ គ្រឿងដែរ ។ ជាមួយនឹងការដណ្ដើមមេដាយច្រើនពុំ ធ្លាប់មានពីមុនមកនេះលោកឧកញ៉ារ័ត្ន សុខនដែលជាប្រធានសហព័ន្ធបានបង្ហើបឲ្យដឹងថាឆ្នាំ២០១៩កម្ពុជានឹង ធ្វើជា ម្ចាស់ផ្ទះនៃការប្រកួតជើងឯកពិភពលោកនេះម្ដងហើយ ។

 

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៥កម្ពុជាក៏ធ្លាប់បានចូលរួមប្រកួតជើងឯកពិភពលោកនេះដែរដែលកាលនោះធ្វើ នៅប្រទេសអាល់ហ្ស៊េរី ដោយកីឡាករកម្ពុជាទិន ភាពដណ្ដើមបានមេដាយមាសតែលើកនេះកម្ពុជាដណ្ដើមបានមេ ដាយប្រាក់ដោយប្រកួតផ្ដាច់ព្រ័ត្រចាញ់វៀតណាម ។ប្អូនប្រុសរបស់ទិន ភាពគឺទិន ឌិនដែលគេស្គាល់ជាទូទៅថាសែន រ៉ាដេតនោះដណ្ដើមបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber