សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
បង្ហាញពីអត្តពលិក និង ឯកសណ្ឋានសម្រាប់ស៊ីហ្គេម
ដោយ៖ Rosa​ | 4 ខែ កន្លងទៅ

វេលាថ្ងៃត្រង់ថ្ងៃទី៨សីហានៅផ្សារទំនើបក្រោមដីរបស់ណាហ្គាស៊ីធីវ៉កក្រុមហ៊ុនណាហ្គា និងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើសន្និសីទកាសែតមួយដើម្បីបង្ហាញពីអត្តពលិក និង ឯកសណ្ឋានសម្រាប់ប្រកួត កីឡាស៊ីហ្គេមដែលឧបត្ថម្ភដោយណាហ្គាវើល ។

 

សន្និសីទបានធ្វើឡើងក្រោមពាក្យស្លោកដំណើរឆ្ពោះទៅរកមេដាយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(Go for Gold) ។

លោកPern Chen ដែលជានាយកប្រតិបត្តិក្រុមហ៊នណាហ្គាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ដែលធ្វើនៅប្រ ទេសម៉ាឡេស៊ីពីថ្ងៃទី១៩ ដល់៣១សីហាខាងមុខនេះណាហ្គាបានឧបត្ថម្ភឈុតឯកសណ្ឋានដល់អត្តពលិក មន្ត្រីដឹកនាំ និង គ្រូបង្វឹកដែលមានអាវយឺត អាវយឺតប៉ូឡូ អាវក្រៅ ខោកីឡាខ្លី ខោកីឡាវែង មួក និងកាបូប ។

 

ជាមួយគ្នានេះដែរលោក Pern Chen បានអះអាងជាមុនថាណាហ្គាត្រៀមខ្លួនផ្ដល់រង្វាន់ដល់កីឡាករ-កីឡា ការិនីរូបណាដែលបានមេដាយមាសនូវទឹកប្រាក់ចំនួន៣.០០០ដុល្លារ ហើយបើមេដាយមាសសម្រាប់ប្រភេទកីឡាជា ក្រុមគឺចំនួន ៥.០០០ដុល្លារ ព្រមទាំងឧបត្ថម្ភដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទឹកប្រាក់ចំនួន៥០០ដុល្លារ សហរដ្ឋអាមេរិកសម្រាប់ការឈ្នះមេដាយនីមួយៗ ។

 

ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថានេះជាឆ្នាំចុងក្រោយ ហើយដែលណាហ្គាវើលដែលណាហ្គាឧបត្ថម្ភដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។លោកជឿថាបន្ទាប់ពីចប់ កុងត្រា នេះទៅណាហ្គាអាចនឹងពិចារណាចុះកុងត្រាជាថ្មីជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

 

ជាមួយនឹងការធ្វើសន្និសីទកាសែតនេះឯកឧត្តមនុតសាអានអនុប្រធានទី១គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានប្រគល់ទង់ជាតិដល់ឯកឧត្តមវ៉ាត់ចំរើនដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់កីឡាស៊ីហ្គេមទៀតផង ។

 

គួរបញ្ជាក់ថាការចេញដំណើរទៅចូលរួមប្រកួតនេះគឺចេញជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១២សីហាទៅដោយបាល់ ទាត់ត្រូវលេងមុននៅថ្ងៃទី១៤សីហា តែក្រុមកម្ពុជាលេងនៅថ្ងៃទី១៥សីហាឯណោះទេ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber