សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
កោះហៅអ្នកទៅស៊ីហ្គេមមកប្រាប់ពីក្រមសីលធម៌ និង វិន័យ
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបបានកោះហៅគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីសរុបចំនួន ១៩៦នាក់ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកកទី២៩នៅប្រទេសម៉ាឡេស៊ីពីថ្ងៃទី១៩ដល់៣១សីហាមកធ្វើ សិក្ខាសាលាស្ដីពីវិន័យនិងក្រមសីលធម៌រយៈពេល២ថ្ងៃគឺថ្ងៃទី៩ និង ១០សីហា ។

 

ឯកឧត្តមស៊ាន បូរ៉ារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្ខាសាលា ដ៏សំខាន់នេះ ។

 

លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាប្រតិភូកម្ពុជាដែលត្រូវទៅចូលរួមក្នុងព្រឹត្តិ ការណ៍ស៊ីហ្គេមលើកទី២៩មានចំនួន២៧៤នាក់ ។ដោយមិនគិតពីមន្ត្រីរដ្ឋាភិបាល ប្រធានគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា នាយបេសកកម្មនិងមន្ត្រីពាក់ព័ន្ធនានានោះកីឡាករមានចំនួន១៤៤នាក់ កីឡាការិនី២៦នាក់ដែលមានចំនួន ២៤ប្រភេទកីឡា ។

 

លោកបន្តថាអ្នកដែលត្រូវទៅប្រកួតកីឡាស៊ីហ្គេមនេះបានហ្វឹកហាត់ត្រៀមរយៈពេល៦ខែគឺពីថ្ងៃទី១៦កុម្ភៈ ដល់១៥សីហាឆ្នាំ២០១៧ ។ ការហ្វឹកហាត់មាន៣តំណាក់កាលគឺតំណាក់កាលទី ១ហ្វឹកហាត់កម្លាំង តំណាក់កាលទី២ ហ្វឹកហាត់បច្ចេកទេស និងតំណាក់កាលទី ៣ហ្វឹកហាត់កលល្បិចដើម្បីត្រៀមខ្លួនប្រកួត ។

 

វាគ្មិនដែលចូលរួមឧទ្ទេសនាមក្នុងអង្គសិក្ខាសាលានេះមានឯកឧត្តម អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាដែល ឧទ្ទេសនាមអំពីផែនការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាកន្លែងប្រកួតកីឡាស៊ីហ្គេម ។

 

លោកវេជ្ជបណ្ឌិតស្ដើង ជាប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹង ឧទ្ទេសនាមពីការទទួលទាន និ ង ចំណីអាហារ ព្រមតាំងការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ។ សម្រាប់មនុស្សធម្មតាក្នុងមួយថ្ងៃតម្រូវការចំណីអាហារដែលផ្ដល់សុខភាពគឺត្រូវតែមានខ្លាញ់៣០ភាគរយ ប្រូតេអ៊ីន ពី១០ទៅ ១៥ភាគរយ និង កាបូហ៊ីដ្រាតលើឬក្រោម៥៥ភាគរយ ។ចំពោះកីឡាករវិញត្រូវការខ្លាញ់២០ទៅ៣០ភាគ រយ ប្រូតេអ៊ីនពី១០ទៅ១៥ភាគរយ និង កាបូហ៊ីដ្រាតពី៦០ទៅ៧០ភាគរយ ។

 

លោកកែវ សារ៉េតនាយកសាលាបាល់ទាត់បាទីឧទ្ទេសនាពីការលេងដោយយុត្តិធម៌(Fair-Play)ដែលនេះជា រឿងសំខាន់សម្រាប់គ្រូបង្វឹក និង អត្តពលិកត្រូវតែប្រកាន់ឲ្យបាន ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឧទ្ទេសនាមពីវិន័យ និងក្រមសីលធម៌ ក្នុងការប្រកួត និង ស្នាក់នៅប្រទេសម៉ាឡេស៊ី ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber