សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
មេកីឡានិយាយាចុងក្រោយពីរឿងទៅស៊ីហ្គេម
ដោយ៖ Rosa​ | 2 ខែ កន្លងទៅ

លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានសំណូមពរដល់អត្តពលិក និង គ្រូបង្វឹក -គ្រូជំនួយត្រូតែផ្ដល់ តម្លៃដល់ខ្លួនឯង ។

 

លោកបញ្ជាក់ថានៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកីឡាកម្ពុជាត្រូវចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដែលជា កន្លែងប្រកួតកីឡាស៊ីហ្គេមលើកទី២៩គ្រាន់តែពេលវេលានៃការចេញដំណើរខុសៗគ្នាតែប៉ុណ្ណោះ ។ ទាំងគ្រូបង្វឹក ទាំង កីឡាករ-កីឡាការិនីត្រូវតែពាក់សម្លៀកបំពាក់ជម្រើសជាតិឲ្យបានសមរម្យហើយត្រូវមកជិះឡានរួមគ្នានៅពហុកីឡ ដ្ឋានជាតិអូឡាំពិក ។

 

ការស្លៀកខោអាវជម្រើសជាតិហើយបែជាទៅជិះម៉ូតូឌុប ឬ រ៉ឺម៉កទៅឡើងយន្ដហោះវាមិនមែនជារឿងល្អ នោះទេ ។លោកបានទាមទារឲ្យជិះឡានរួមគ្នាដើម្បីចេញទៅម៉ាឡេស៊ី ។

 

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានសង្កត់ធ្ងន់ដែរនៅក្នុងពិធីបិទសិក្ខា សាលាស្ដីពីវិន័យ និងក្រមសីលធម៌នាព្រឹកថ្ងៃទី១០សីហាដែលជាថ្ងៃបិទសិក្ខាសាលានេះ ។លោកបានប្រាប់ទៅអង្គ សិក្ខាសាលាថាមនុស្សត្រូវតែមានវិន័យសម្រាប់ខ្លួនឯង ជាកីឡាករ-កីឡាការិនីត្រូវតែមានស្មារតីប្រកួតគឺប្រកួតដើម្បី ឈ្នះ ។

 

សម្រាប់តំណាក់កាលនេះជាតំណាក់កាលប្រកួតហេតុនេះជាគ្រូបង្វឹកត្រូវតែបង្ហាត់នូវបច្ចេកទេសពិសេសៗ ដល់សិស្ស ចំពោះការសាកល្បងបច្ចេកទេសគួរតែមិនចាំបាច់មានទៀតទេព្រោះវាអាចនឹងបង្ករបយសស្នាមដល់កីឡា ករ ។

 

លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាប្រតិភូកម្ពុជាដែលត្រូវទៅចូល រួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ មានចំនួន ២៧៤នាក់ ដែលក្នុងនោះកីឡាករមានចំនួន ១៤៤នាក់ និងកីឡាការិនីចំនួន ២៦នាក់ដែលមានចំនួន ២៤ប្រភេទកីឡា ។

 

លោកបានបន្តថាអ្នកដែលត្រូវទៅប្រកួតកីឡាស៊ីហ្គេមនេះបានហ្វឹកហាត់ត្រៀមរយៈពេល៦ខែគឺពីថ្ងៃទី១៦ ខែកុម្ភៈរហូតដល់១៥ ខែសីហា ឆ្នាំ២០១៧ ដោយការហ្វឹកហាត់មាន ៣ដំណាក់កាលគឺដំណាក់កាលទី១ ហ្វឹកហាត់កម្លាំង ដំណាក់កាលទី២ ហ្វឹកហាត់បច្ចេកទេស និងដំណាក់កាលទី៣ ហ្វឹកហាត់កលល្បិចដើម្បីត្រៀមខ្លួនប្រកួត ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber