សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
ណាហ្គាវើលផ្ដល់រង្វាន់តាមការសន្យា
ដោយ៖ rosa​ | 3 សប្តាហ៌ កន្លងទៅ

ដូចការសន្យារគ្រាន់តែប្រតិភូចុងក្រោយរបស់កម្ពុជាបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាស៊ីហ្គេម ភ្លាមណាហ្កាវើលបានរៀបចំពិធីប្រគល់រង្វាន់ដល់ជ័យលាភីមេដាយមាសភ្លាមៗដែរ ។

 

ពិធីប្រគល់បានធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី១កញ្ញានៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉កដោយមានការចូល រួមពីលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកPern Chen ដែលជានាយកប្រ តិបត្តិរបស់ក្រុមហ៊ុនណាហ្គាវើល ។

 

សម្រាប់មេដាយមាសជលក្ខណៈឯកត្តជនណាហ្គាផ្ដល់ជូននូវប្រាក់រង្វាន់ចំនួន៣.០០០ដុល្លារ ឯ មេដាយមាស ជាក្រុមផ្ដល់ជូន៥.០០០ដុល្លារ ។ស៊ីហ្គេមលើកទី២៩នេះកម្ពុជាដណ្ដើមបានមេដាយមាសចំនួន៣គ្រឿង គឺប្រភេទកីឡា ប៉េតង់វិញ្ញាសាវាយគូដែលមានកីឡាការិនីកែ ឡេង និងអ៊ុក ស្រីមុំ ។ ប្រភេទកីឡាតេក្វាន់ដូកីឡាការិនីស៊ន សៀវម៉ី និង ប្រភេទកីឡាប្រដាល់គុនខ្មែរកីឡាករឃុន ឌីម៉ា ។

 

កីឡាការិនីអ៊ុក ស្រីមុំ និងកែ ឡេងបានទទួល៥.០០០ដុល្លារសម្រាប់ ២នាក់ ឯអ្នកប្រដាល់គុនខ្មែរឃុន ឌីម៉ា និង កីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ីបានទទួលក្នុងម្នាក់ៗ៣.០០០ដុល្លារ ។ដោយឡែកសម្រាប់មេដាយមាសមួយ គ្រឿងណាហ្គាវើលផ្ដល់ជូនគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចំនួន៥០០ដុល្លារដូច្នេះមេដាយមាស ៣ គ្រឿងណា ហ្គាផ្ដល់ជូនអូឡាំពិកកម្ពុជាចំនួន១.៥០០ដុល្លារ ។

 

លោក Pern Chen បានបង្ហាញនូវជំនឿចិត្តថាអត្តពលិកកម្ពុជានឹងបន្តនូវស្នាដៃដ៏ល្អនេះនៅលើឆាកអន្តរជាតិ ព្រោះនេះជាមោទនភាពជាតិមួយដែលបង្ហាញពីសក្ដានុពលកីឡានៅកម្ពុជាកាន់តែបោះជំហានទៅមុខ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber