សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
តម្លៃខ្លួនឃុន ឌីម៉ានឹងថ្លៃជាងមុន
ដោយ៖ rosa​ | 2 ខែ កន្លងទៅ

ប្រមុខប្រដាល់គុនខ្មែរគឺលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបាននិយាយឲ្យដឹងថាឃុន ឌីម៉ាជាម្ចាស់មេ ដាយមាសស៊ីហ្គេមប្រដាល់គុនខ្មែរលើកទី២៩ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

 

ក្នុងថានៈជាម្ចាស់មេដាយបែបនេះលោកនឹងផ្អាកមិនឲ្យគេប្រកួតមួយរយៈសិនដើម្បីរង់ចាំមើលសិនតើក្រសួង អប់រំយុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមាននយោបាយបែបណាតើគេអនុញ្ញាតឲ្យម្ចាស់មេ ដាយមាសទៅប្រកួតតាមស្ថានីយ៍ទូរទស្សន៍បានឬទេ ?

 

ឃុន ឌីម៉ាដែលគេស្កាល់ជាទូទៅថាឃីម ឌីម៉ានោះឧ៍ពុករបស់គេឈ្មោះហេង ប៊ុនឃីមដែលកាលពីអម្លុង ទសវត្សរ!ឆ្នាំ១៩៩០គេក៏ជាអ្នកប្រដាល់មួយរូបដែររបស់ក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ។ហេង ប៊ុនឃីមមិនសូវ ជាលេចមុខលេចមាត់ប៉ុន្មានទេនៅរាជធានីភ្នំពេញដោយសារតែកាលនោះមិនសូវមានសង្វៀនប្រដាល់តែលោកហេង ប៊ុនឃីមជាអ្នកដើរវ៉ៃតាមជាយដែនមួយរូបដែលខ្លាំងគ្រាន់បើដែរ ។

 

ឧ៍ពុករបស់ឃុន ឌីម៉ាធ្លាប់ត្រូវអ្នកប្រដាល់ថៃវ៉ៃឲ្យដាច់ពោះវៀនទៀតផង ។ហើយតាំងពីមានបញ្ហាដាច់ពោះ វៀនមកនោះលោកប៊ុនឃីមបានបើកក្លិបមួយដោយខ្លួនឯងតែម្ដង ។ឌីម៉ាជាមន្ត្រីកងរាជអាវុធហត្ថអញ្ចឹងហើយទើប រាល់ការប្រកួតតាមសង្វៀននានាលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែផ្ដល់រង្វាន់លើកទឹកចិត្តដល់គេជានិច្ច ។

 

លោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្តាយមានជ័យនិយាយថាមេដាយមាសមួយនេះឌីម៉ាជួយ លើកមុខលើកមាត់ដល់ខេត្តបន្ទាយមានជ័យសម្បើមណាស់ ។

 

ដោយឡែកចំពោះការប្រកួតតាមសង្វៀនទូរទស្សន៍នានាវិញនញលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានបញ្ជាក់ ថាប្រសិនបើមិនមានបម្រាមពីក្រសួងអប់រំយុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទេនោះតម្លៃ ខ្ឡយនរបស់គេត្រូវតែខ្បស់ជាងមុន ។លោកបន្តថាមានទូរទស្សន៍ច្រើនណាស់ដែលទាក់ទងមកសហព័ន្ធសុំយកឌីម៉ា ទៅប្រកួតតែលោកសុំឲ្យគេរង់ចាំសិន ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាឌីម៉ាគេអាចប្រកួត តាមស្ថានិយ៍ទូរទស្សន៍នានាបានតែត្រូវរក្សាខ្លួនឲ្យបានល្អផងព្រោះគេនៅមានហ្គេមជាច្រើនទៀតត្រូវលេង ។ ការប្រ កួតកីឡាអាស៊ី(ASIAN Games)នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីនាឆ្នាំ២០១៨ក៏មានកីឡាគុនខ្មែរនេះដែរហេតុ នេះឌីម៉ាគឺជាអត្តពលិកគុនខ្មែរមួយរូបត្រៀមសម្រាប់ព្រឹត្តិការណ៍នោះ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber